-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Friday, December 31, 2021

ក្រសួងសាធារណការដឹកនាំកិច្ចប្រជុំពិនិត្យ អំពីវឌ្ឍនភាពគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

ចំនួនអ្នកទស្សនា: Views

    

ភ្នំពេញ : ថ្ងៃទី៣១ ខែធ្នូ ឆ្នា២០២១ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសាធារណការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក មន្ត្រីជំនាញ ក្រុមការងារបច្ចេកទេស ទីប្រឹក្សាគម្រោង និងភាគីពាក់ព័ន្ធផងដែរ។

ឯកឧត្តម កឹម បូរី បានគូសបញ្ជាក់អំពីការបង្វែរទិសដៅនៃគម្រោងនៅបណ្តាញខ្សែផ្លូវមួយចំនួន ស្ថិតក្នុងគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ដោយសារការយកចិត្តទុកដាក់គិតគូរ និងទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាលម្អិតទៅលើវឌ្ឍនភាពការងារស៊ីវិល (MPWT-CWs) ការងារទីប្រឹក្សាជាលក្ខណៈ បុគ្គល និងការងារទីប្រឹក្សាជាលក្ខណៈក្រុមហ៊ុន (MPWT-CSs) ការផ្គត់ផ្គង់សម្ភារ ឧបករណ៍បម្រើឱ្យគម្រោង (MPWT-Gs)។ ចំពោះកញ្ចប់គម្រោងកែលម្អស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ហៅកាត់ថា MPWT-CW4 និងកញ្ចប់ការងារទីប្រឹក្សាគម្រោងហៅកាត់ថា MPWT-CS5 លើការរៀបចំគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីកំណត់តម្លៃទឹកកខ្វក់បញ្ចូលគ្នាជាមួយនឹងវិក្កយបត្រទឹកស្អាត ទទួលបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងរួចហើយ និងកំពុងតែអនុវត្តកិច្ចសន្យា។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពិភាក្សាលើកញ្ចប់ការងារមួយចំនួនផ្សេងទៀតទាក់ទងនឹងការជ្រើសរើសក្រុមហ៊ុនសម្រាប់ការសិក្សា-ត្រួតពិនិត្យ (MPWT-CS1A) និងក្រុមហ៊ុនសាងសង់បណ្តាញលូខ្នែង ខ្នែងរង (MPWT-CW1A)។ ឯកឧត្ដមសង្ឃឹមថា នៅដើមខែមីនា ឆ្នាំ២០២២ខាងមុខ ដែលក្រសួងនឹងចាប់ផ្ដើមអនុវត្តន៍គម្រោងសាងសង់បណ្តាញលូតភ្ជាប់ចេញពីលំនៅឋាន ហាងអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករនៅក្រុងសៀមរាប ខេត្តសៀមរាប៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara

Thursday, December 30, 2021

ពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌

ចំនួនអ្នកទស្សនា: Views

 កំពង់ឆ្នាំង: ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្រុកបរិបូណ៌ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមេឃុំ ក្នុងស្រុកបរិបូណ៌ជាច្រើននាក់ផងដែរ។

លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក ចេង ចាន់ដូណា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ជំនួស លោក យឹម សារិន អតីតអភិបាល នៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ដែលទើបតែតែងតាំងថ្មី បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត ពិសេសសម្ដេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលមានជំនឿទុកចិត្ត បានចាត់តាំងឱ្យរូបលោកមកកាន់មុខតំណែងជាអភិបាលស្រុកបរិបូណ៌ នាពេលនេះ ។ លោកបានប្តេជ្ញាចិត្តខិតខំអនុវត្តន៍ និងបំពេញការងារឱ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឱ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជំរុញការងារអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗឱ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឱ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ។

លោក អម សុភា អភិបាលរងខេត្តបានមានប្រសាសន៍ថា ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុកនាពេលនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការដឹកនាំការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ ចៀសវាងប្រកាន់បក្ខពួក នាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ធ្វើឱ្យការអនុវត្តការងារមិនរលូនទៅមុខ។

លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរដែលទើបតែឡើងកាន់តំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ ៕ដោយបៃស៊ីថុន សម្រួលផ្សាយដោយ៖ dara





 

Wednesday, December 29, 2021

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ !

ចំនួនអ្នកទស្សនា: Views

   

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។

អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖

១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។

២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។

៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត៕








Tuesday, December 28, 2021

សម្តេចតេជោ ហ៊ុន សែន ៖ សារលោក ហ៊ុន ម៉ាណែតទៅសម រង្ស៊ី ជា”សារក្មេងប្រដៅចាស់ពាល”

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកទី២៨ខែធ្នូនេះបានយកសំណេររបស់លោក ហ៊ុន ម៉ា ណែត ដែលបបួលលោកសមរង្ស៊ីភ្នាល់គ្នារឿងសញ្ញាបត្រមកបង្ហោះទាំងស្រុងនៅ លើទំព័រហ្វេសប៊ុករបស់សម្តេច ។ ជាមួយសំណេរនេះសម្តេចតេជោបានផ្តាំទៅលោក សមរង្ស៊ីថា «បើខឹងកុំលេងបើលេ ងកុំខឹង» និងបានចាត់ទុកសាររបស់លោក ហ៊ុន ម៉ា ណែតថាជា«សារក្មេងប្រដៅចាស់ពាល» ។ ស្តាប់ក្មេងប្រដៅចាស់ពាល ។ល្អម្យ៉ាង ដែរប្រៀបដូចជាយកកូនក្របីជល់ជា មួយក្របីចាស់ ។ បើខឹងកុំលេងបើលេងកុំខឹង sic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សាប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោនាយ ករដ្ឋមន្រ្តីបានសរសេរបែបនេះថា៖”កាល ពី ថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិចលោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយ ថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point)ជាសញ្ញាបត្រកម្រិត២ដែល ផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទា ហានបរទេសដែលរៀនក្រោមស្តង់ដា ។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរ បស់ខ្ញុំក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិ តសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិកនិងនៅតាមប្រទេសនានាលើសកលលោកខ្ញុំបានទាមទារអោយលោកសមរង្ស៊ីធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ ងាយរបស់គាត់តាម រយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេប៉ុន្តែបែរជាបង្វែរប្រធាន បទហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែឬភ្នាល់គ្នាដូចកូន ក្មេងទេ”។ sic.

អ្វីដែលខ្ញុំស្មានមិនដល់គឺអ្នកនយោបា យចាស់វស្សាម្នាក់នេះមិនត្រឹមតែខ្វះភាពក្លា ហានដើម្បីការពារអំណះអំណា ងរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ “ប្រភេទ២” ឬ “សញ្ញាបត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយឬសញ្ញាបត្រយោគយល់អោយនិស្សិតទាំងនោះ។

ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សាឬកំពុងសិក្សានៅក្រៅ ប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេ ស។

ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិ យសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការ សិ ក្សានៅក្រៅប្រទេស (និងដើម្បីជាតំណា ងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀតហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀក សគឺវាយគេពីក្រោយខ្នងដល់គេបកមកវាយ តបវិញរត់គេចបាត់។ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត ) ។

លក្ខណ្ឌនៃការភ្នាល់÷

ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេ រិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងនៅសាកលវិទ្យាល័យ ប្រ៊ីសស្តុល (Bristol University)នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋ កិច្ច។

បើសិនជាលោកសមរង្ស៊ីអាចអោយសា លាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលាហើយសា លាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬ សញ្ញាបត្រ យោគយល់ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថាសញ្ញាបត្រដែលសាលាទាំង នោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រយោគយល់ទេនោះសូមលោកសមរង្ស៊ីលាឈប់ ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោកសម រង្ស៊ី ឯកភាពដើម្បីអោយ មានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះយើងក៏អាចអោយក្រុម ការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តងកុំអោយលោកបារម្ភថារាជរដ្ឋា ភិបាលកម្ពុជាដាក់សម្ពាធទៅលើសា លាទាំងបីនោះមិនអោយបញ្ជាក់ការ ពិត។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ? ខ្ញុំសង្ឃឹមថាលោកសមរង្សីនឹមិនចេញសារដូចលើកមុនដែលសុំមិនចាំបាច់ទៅស្បថស្បែឬភ្នាល់គ្នាដូចកូន ក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃឬប្រើយុទ្ធសាស្ត្រមាន់ ត្រចៀកសទៀតហើយ។

ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណា ងរបស់ខ្លួនដែលបានលើកឡើងជាសា ធារណៈម្តងហើយម្តងទៀតដើម្បីវាយប្រហារក្មេងជំនា ន់ក្រោយដូចជារូបខ្ញុំ។

លោកសមរង្ស៊ីបានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្ស ចា ស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួ លខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ណាមួយលោ កមានអាយុច្រើនជាងឪពុកខ្ញុំផងគួរកុំអោ យខូចឈ្មោះនៅចំពោះមុខក្មេងជំនាន់ក្រោ យ។

ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ ។ ប៉ុន្តែបើមនុ ស្សដែលមានវ័យចំណាស់អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវជាពិសេសធ្វើការវាយប្រហារដោ យគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការ ពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។សូម

Monday, December 27, 2021

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១

ចំនួនអ្នកទស្សនា: Views


កំពត៖ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមានការអមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងកងកម្លាំង ជុំវិញខេត្តដើម្បីអញ្ជើញ បើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុន ក្រុងកំពត។

តាមរបាយការណ៍ឲ្យដឹងពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពតថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់នៅខេត្តកំពត មានបក្ខជនដាក់ពាក្យប្រឡង ចំនួន៥.០៣០នាក់ មានមណ្ឌលប្រឡងនៅក្នុងក្រុង ស្រុកចំនួន ៣ គឺនៅក្នុងនោះក្រុងកំពតមានចំនួន៤មណ្ឌល ស្រុកអង្គរជ័យ ចំនួន ៣មណ្ឌល និងស្រុកទឹកឈូចំនួន ៣មណ្ឌល ។ពាក់ព័ន្ធដំណើរការប្រឡង តាមការបញ្ជាក់របស់លោក តាក ហាប់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត កំពត ឲ្យដឹងថា ដំណើរការប្រឡង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ បានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីឡើយ។ ពិសេសពាក់ព័ន្ធនឹងបញ្ហា ជំងឺកូវីដ១៩ ក៏មិនមានបញ្ហាអ្វីរំខានដល់សិស្សសម្រាប់ចូលប្រលងនោះដែរ ដោយគ្រាន់តែមុនមួយថ្ងៃនៃការប្រឡង មានកិច្ចសហការពីមន្ទីរសុខាភិបាល បានល្អក្នុងការធ្វើតេស្តវាស់កម្ដៅ មានការប្រែប្រួលបន្តិចបន្តួចចំពោះសិស្សមួយចំនួនតូចដែលត្រូវប្រលឡងដោយសារការធ្វើដំណើរមកឆ្ងាយ។ប៉ុន្តែសម្រាក រហូតដល់ថ្ងៃចូលប្រឡងនេះបានមានលក្ខណៈកម្ដៅល្អប្រសើរឡើងវិញអាចបានចូលប្រឡងធម្មតា។

ក្នុងឱកាសបើកវិញ្ញាសារនោះដែរឯកឧត្តមម៉ៅ ធនិនអភិបាលខេត្ត បាន មានប្រសាសន៍ ក្រើនរំលឹកដាស់តឿនចាំផ្ញើ ដល់សិស្សដែលជាបេក្ខជនប្រឡងទាំងអស់សូមបញ្ចេញឲ្យអស់នូវសមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីការប្រឡងនេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នាហើយនឹងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត។ ពិសេសយើងត្រូវរួមគ្នា យកចំណេះវិជ្ជាទាំងអស់នេះ បំរើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពីទីក្រុងដល់ជនបទ ឲ្យក្លាយជាធនធានមួយមានសក្ដានុពល សំដៅការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara



Saturday, December 25, 2021

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជាអភិបាលរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលសម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតអបអរសាទរ និងជូនពរនេះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





Friday, December 24, 2021

ពិតជាអស្ចារ្យខ្លាំងណាស់បុរសគ្មានទីជម្រកបានជួយសង្គ្រោះមនុស្ស៣០១នាក់ក្នុងការធ្វើអត្ថឃាតដោយលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ!

ចំនួនអ្នកទស្សនា: Views

 


បុរសបុរសអ្នកសង្គ្រោះអ្នកបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារក្នុងរយ:ពេល៤ឆ្នាំដោយចាប់ពីឆ្នាំ២០១៧រហូតដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះដោយសរុបទាំងស្លាប់និងរស់ចំនួន៣០១នាក់បានទទួលអំណោយមនុស្សធម៌ពី សប្បុរសជនចំនួន១៦០០ដុល្លានិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតតាមរយ:លោក ឆឹម ឬទ្ធីអនុប្រធានក្រុមការងារខណ្ឌជ្រោយចង្វារនឹងចុះជួយសង្កាត់ជ្រោយចង្វារ។ពិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ដោយបានរៀបចំដោយលោក ឆឹម ឬទ្ធី ចៅក្រមរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីឯកឧត្តម ឡេង ប៊ុនតេង និងលោកជំទាវ ឈឹម គារ៉ានណា ដែលជាក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ។

អំណោយមនុស្សធម៌ខាងលើនេះបានកើតចេញពីសប្បុរសជននិងសទ្ធាជ្រះថ្លាដើម្បីចូលរួមបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងសង្គមជាតិយើង។ការចូលរួមក្នុងការផ្តល់អំណោយមនុស្សធម័ខាងលើនេះក៍បានមានការផ្តួចផ្តើមពីលោក ឆឹម ឬទ្ធី ចៅក្រមសាលាដំបូងរាជធានីផងដែរ។

តើជិវិតពិតនិងជីវភាពរស់នៅរបស់ លីម៉ាន់ សួត ដូចម្តេចដែរ!

គាត់រស់នៅលើទូកតូចចង្អៀតដំបូលបែបប្រពៃណីរបស់គាត់ជាមួយនឹងកូនប្រុសស្រីទាំង៥នាក់ដោយមិនមានលំនៅដ្ឋានដូចអ្នកដទៃឯទៀតនោះទេប៉ុន្តែបុរសម្នាក់នេះមានការតស៊ូដោយការប្រឹងប្រែងពីកម្លាំងទឹកចិត្តពីការលើកទឹកចិត្តពីប្រពន្ធកូនជាទីស្រលាញ់របស់គាត់។ដោយKSN





វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣

ចំនួនអ្នកទស្សនា: Views

    

 កណ្តាល : ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

រូបថត៖ កណ្តាល

Thursday, December 23, 2021

សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ

ចំនួនអ្នកទស្សនា: Views

    



(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។

សម្តេចតេជោ ហ៊ុន សែន បន្តថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

ការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ដោយ៖ dara

Wednesday, December 22, 2021

ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកថវិកាប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ចំនួនអ្នកទស្សនា: Views

   


កណ្ដាល :ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី«ខ្មែរជួយខ្មែរ» តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកន្លងទៅនេះ នៅព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្ដាល បានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២ ៤៥៧ ០០០រៀល និង១ ១៥០ដុល្លារអាម៉េរិក ដែលជាការចូលរួមចំណែកបរិច្ចាគពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ពាក្យស្លោកនៃមូលនិធិគន្ធបុប្ផាកម្ពុជាគឺ «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចគ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់»។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងអរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ប្រព្រឹត្តទៅដោយរលូនបន្តទៀត ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖dara


Tuesday, December 21, 2021

អភិបាលខេត្តកណ្តាល ណែនាំដល់បណ្តាក្រុង-ស្រុក ទាំង១១របស់ខេត្ត ត្រូវរៀបចំចាក់វ៉ាក់សាំងកូវីដដូសជម្រុញដល់ពលរដ្ឋក្នុងមូលដ្ឋានអោយទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views

    

កណ្តាល៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំជម្រុញការងារចាក់វ៉ក់សាំងជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិង ជំងឺកូវីដ-១៩ និងការងារត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ តាមប្រពន្ធ័online ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១១។

ក្នុងកិច្ចប្រជុំនេះ ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានណែនាំដល់បណ្តាក្រុងស្រុកទាំង១១ ត្រូវរៀបចំការងារចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលាដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩អោយបានគ្រប់ៗគ្នា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ ធូ កុសល


Monday, December 20, 2021

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ចំនួនអ្នកទស្សនា: Views


ខេត្តព្រៃវែង :ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងតំណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាស់នោះលោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់បងប្អូននារី រួមទាំងការលើកកម្ពស់យេនឌ័រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាល បានជួយឲ្យស្ត្រីទទួលបានការលើកទឹកចិត្ដទាំងចំណេះដឹង តួនាទី និងបានចូលរួមក្នុងគ្រប់ស្ថាប័នពី ថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការស៊ីវិលនៅក្នុងខេត្តព្រៃវែងមានចំនួនសរុប១០៨៩៣នាក់ក្នុងនោះស្តី មាន៤៣៥៥នាក់ ក្នុងនោះស្ត្រីដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត បានផ្តល់នូវតួនាទី ភារកិច្ច ក្នុងខេត្តព្រៃវែងរួមមានៈ ស្ត្រីជាអភិបាលរងខេត្ត០១នាក់ ជាក្រុមប្រឹក្សាខេត្តចំនួន៥នាក់ ជាស្នងការរងខេត្ត០១នាក់ ជាប្រធានមន្ទីរ០១នាក់ ជាអនុប្រធានមន្ទីរ១៧នាក់ ជាអនុប្រធានពន្ធនាគាខេត្ត០១នាក់ ជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង០១នាក់ ជាអភិបាលស្រុក០១នាក់ ជាអភិបាលរងស្រុក-ក្រុងចំនួន១៣នាក់ ចៅក្រម សាលាដំបូងខេត្ត០១នាក់ ជាព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងខេត្ត០១នាក់ ជាប្រធាន និងអនុប្រធាន លេខាធិការដ្ឋានសាលាដំបូងខេត្ត០២នាក់សរុបចំនួន៤៥នាក់។ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងមានមន្ត្រីរាជការសរុបចំនួន៥១នាក់ មានស្ត្រី១៦នាក់ ស្មើនឹង៣១% ក្នុងនោះស្ត្រីជាប្រធានការិយាល័យចំនួន២នាក់ អនុ ការិយាល័យ០៦នាក់ មន្ត្រីការិយាល័យ០៦នាក់ និងបុគ្គលិកស្មគ្រ័ចិត្ត០២នាក់ ។

ថ្លែងនៅក្នុងឱកាសដ៏សែនមនោរម្យនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ណាស់សម្រាប់ប្រទេសជាតិមួយក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

លោកជំទាវបានបន្តទៀតថា សិក្ខាសាលានេះមានគោលបំណង ដើម្បីការផ្សព្វផ្សាយទស្សនៈយេនឌ័រ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ។ ហើយតួនាទីរបស់ស្រ្តី ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ត្រូវបានលើកកម្ពស់ និងឆ្លើយតបទៅនឹងក្នុងគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល។ ការលុបបំបាត់អំពើហឹង្សាលើស្ត្រីជាកម្មវិធីអាទិភាពមួយ ដែលគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ត្រូវតែចូលរួមទាំងអស់គ្នា អនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងផ្តល់សេវាជួយស្ត្រីដែលជាជនងាយរង គ្រោះឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង