អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ:ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌ ពាក់ព័ន្ធការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញព័ត៌មានសង្គមមួយចំនួន ពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្តាប់ចម្លើយបុគ្គលម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស ជាមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង។ ហើយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ទទួលបានលិខិតរបស់ឈ្មោះ សិទ្ធិ កូសាំងស៊ីន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានោះអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល២រូប មកអង្គភាព ដើម្បីស្តាប់ចម្លើយតាមនីតិវិធី៖ ១-ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២-ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះមកអង្គភាព ដើម្បីធ្វើការស្តាប់ចម្លើយ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូប មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូប វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា។

ក្នុងករណីនេះកងរាជអាវុធហត្ថ បានបដិសេធចំពោះការចោទប្រកាន់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖



Comments (0)

Post a Comment