-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Saturday, July 31, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាស្បៀង ដើម្បីទុកផ្គត់ផ្គង់គ្រោះមហន្តរាយ និងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការរ៉តធ័រអេតប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ឆ្នាំង: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

លោក ឆាត សុភាព នាយក វ៉តធ័រអេតប្រចាំកម្ពុជា រួមនឹងសហការីនាំយកអង្ករចំនួន ០២តោន ទឹកបរិសុទ្ធ ២០កេស ត្រីខ៥០យួរ មី៥០កេស ម៉ាស់០២កេស អាល់កុល០៥កានស្មើ១៥០លីត្រ និងសាប៊ូដុសខ្លួនចំនួន ០៥កេស ផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ទុកចាត់ចែងទៅតាមតម្រូវការក្នុងអំឡុងពេលការរីកដាលនៃជំងឺកូវីដ-១៩ នេះ ការផ្តល់ជូនអំណោយនាពេលនេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត រួមនិងមន្ត្រីរដ្ឋបាលខេត្តផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកអង្កការវ៉េតធ័រអេត ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ដ និងរាជរដ្ឋាភិបាលក្នុងពេលប្រទេសកំពុងរងផលប៉ះពាល់ដោយសារជំងឺដ៏កាចសាហាវ។ ឯកឧត្តម បានប្រសាសន៍បន្តថាៈ អំណោយទាំងអស់ដែលបានមកពីសប្បុរសជន ត្រូវបានបែងចែកទៅតាមគោលដៅ មណ្ឌលធ្វើចត្តាឡីស័ក និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង ៕

អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច និងអាជ្ញាធរអនុវត្តការដាក់បម្រាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ នៅខណ្ឌមួយចំនួនដែលអនុវត្តការដាក់បម្រាមគោចរ ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង០៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជម្រុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ អុក សុខខឿន


Friday, July 30, 2021

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ

ចំនួនអ្នកទស្សនា: Views

 


វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។


តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។


វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។


ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕













Thursday, July 29, 2021

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

 

កំពង់ឆ្នំាង: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១លោក អម សុភា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលដែលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ២០គ្រួសារ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ឆ្នាំង


Tuesday, July 27, 2021

រថយន្តដឹកឈើលោតឆ័ត្រពីខេត្តស្ទឹងត្រែង មកជាប់អន្ទាក់នៅខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រះវិហារ  ៖  កម្លាំង សមត្ថកិច្ច ដឹកនាំដោយលោក តូ សុថេត  នាយរងផ្នែករដ្ឋបានព្រៃឈើ បានស្ទាក់ចាប់ រថយន្ដ ដឹកឈេីមួយគ្រឿង នៅភូមិរំចេក ឃុំរមណិយ៍ ស្រុករវៀង កាលពី វេលាម៉ោង ១០នឹង១៣នាទីយប់ ថ្ងៃទី ២៦ ខែកក្តដា  ឆ្នាំ២០២១ ។


យោងតាម ប្រភព ព័ត៌មាន រាយការណ៍ ថា  មានបុគ្គលសមត្ថកិច្ច ម្នាក់នៅប្រចាំការក្នុងស្រុកជ័យសែនជាអ្នករត់ការបង់លុយអោយសមត្ថកិច្ចនៅតាមដងផ្លូវ ទំនងសុីដាច់លុយរត់ការទើបគេបង្ក្រាបបែបនេះ  ។

នៅតែមានចម្ងល់លេីកឡេីងថា  ការដឹកបទល្មើសធនធានធម្មជាតិចេញពីខេត្តស្ទឹងត្រែង ក៍ដូចចេញពីស្រុកជាំក្សាន ខេត្តព្រះវិហារតែងតែត្រូវបានបង្ក្រាប តែឈ្មួញនៅតែហ៊ានលួចដឹកមិនរាង ចាល់សោះ ។


លោក តូ សុថេត បានអោយដឹងថា រថយន្តដែលឃាត់ទុកនេះប្រភេទកូរេពាក់ផ្លាកលេខ តាកែវ 3A 2163 ដឹកឈើអាលេខ២  ដឹកចេញពីស្រុកថាឡាបរុវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកបន្តថា បន្ទាប់ពីមានបញ្ជាពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ រូបលោក បានតាមប្រម៉ាញ់រថយន្តដឹកឈើនេះរហូតឃាត់បាននៅចំនុចខាងលើ វត្ថុតាងមានរថយន្តកូរេនឹងឈើ ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕,អ្នកប្រមាញ់






រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចុះពិនិត្យស្ថានភាព នៃការការពារ និងអភិរក្សធនធាន​ធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោ

ចំនួនអ្នកទស្សនា: Views

 


កំពត: ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល​ខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោ ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-កំពត


Monday, July 26, 2021

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី “វោហាឆ្នើម” បាត់ដំបង

ចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

នៅព្រឹកថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា នខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធី “វោហាឆ្នើម” បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ តាមរយៈប្រព័ន្ធ Video Conference zoom ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី “វោហាឆ្នើម”។

ឆ្លងតាមការប្រកួតប្រជែងកន្លងមកនេះ ទីបំផុតកម្មវិធីបានរកឃើញបេក្ខជនដែលបានជាប់ជ័យលាភី ដោយក្នុងនោះ វិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១ បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និង លេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសា ជជែកកដេញដោលជាក្រុម ជ័យលាភីលេខ១ បានទៅលើក្រុមបដិសេធ មានបេក្ខជន សេង ម៉ៅម៉េង បេក្ខនារី មុនី ម៉ារីដា និងបេក្ខនារី ប៉ូវ វីរីយ៉ា ។

សម្រាប់ជ័យលាភីវិញ្ញាសា ឯកបុគ្គល ជ័យលាភីលេខ១ ទទួលបាន មេដាយមួយគ្រឿង ថវិកា៦០ម៉ឺនរៀល កុំព្យូទ័រLaptop ១គ្រឿង អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ព្រមទាំងពានរង្វាន់ ។ ជ័យលាភីលេខ២ ទទួលបានមេដាយមួយគ្រឿង ថវិកា៤០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ។

សម្រាប់វិញ្ញាសា ជជែកដេញដោលជាក្រុម ជ័យលាភីលេខ១ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានមេដាយមួយគ្រឿង ថវិកាចំនួន១លានរៀល កុំព្យូទ័រLaptop ១គ្រឿង អាហារូបករណ៍ឯកឧត្តម ស សុខា បាច់ផ្កា និងពានរង្វាន់ ។ ជ័យលាភីលេខ២ ចំនួន៣នាក់ ម្នាក់ៗទទួលបាន មេដាយមួយគ្រឿង ថវិកា ៨០ម៉ឺនរៀល អាហារូបករណ៍ ឯកឧត្តម ស សុខា និងបាច់ផ្កា ផងដែរ ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដោយអញ្ជើញចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធ Video Conference Zoom យ៉ាងច្រើនផងដែរ ៕

 (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង )  

Sunday, July 25, 2021

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣០នាក់

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប ប្រចាំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣០នាក់ ស្រី ១៦៣នាក់ ក្នុងនោះកុមារា ០០នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ២នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៩នាក់ ស្រី ៩នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៥នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 4- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង៖ ចំនួន ៣នាក់ ស្រីចំនួន ១នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 5- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ៤នាក់ ស្រីចំនួន ១នាក់ ។ 6- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១៩៧នាក់ ស្រី ១៤៩នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ ចំពោះពលករមកតាមច្រកអូរស្មាច់នេះ មិនមែនមានតែបងប្អូនពលករខេត្តសៀមរាបទេ គឺរួមទាំងបណ្តាខេត្តផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា៖ ពួកគាត់ទាំង ២៣០នាក់ ស្រី ១៦៣នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម និងយកសំណាកពលករទាំងអស់ មានដូចជា ក្នុងករណីសុខភាពធម្មតាតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃ នៅតាមបណ្តសខេត្ត នៃច្រកព្រំដែនខេត្តនោះ។ ក្នុងករណី មានវិជ្ជមាន ក៏តម្រូវដាក់ឱ្យព្យាបាល នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះផងដែរ។ ដោយឡែក ពលករមកតាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបញ្ជូនមកខេត្តសៀមរាប ទាំងអស់ ក្រោយពីពិនិត្យសុខភាពបឋមរួច នៅថ្ងៃទី២៤ ខែកក្កដានេះ ក្រុមការងារបានបញ្ជូនពលករ ដែលមកពីបណ្តាខេត្តតាមព្រំដែន មានចំនួន ១៩៧នាក់ ស្រី ១៤៩នាក់ ( មកពីច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) ហើយនៅថ្ងៃនេះដែរ បណ្តាខេត្តតាមព្រំដែនដូចជា ខេត្តបាត់ដំបង, បន្ទាយមានជ័យ និងខេត្តប៉ៃលិន បានបញ្ជូនពលករមកខេត្តសៀមរាប ចំនួន ៣០នាក់ ស្រី ១១នាក់ ផងដែរ ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅព្រំដែន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

Saturday, July 24, 2021

ប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហាខាងមុខនេះ

ចំនួនអ្នកទស្សនា: Views


ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩  ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងធ្វើជាអធិបតីនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាខាងមុខនេះ។ សម្ដេចបញ្ជាក់ថា សម្តេចនឹងនាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោ ស្នើឱ្យថ្នាក់ដឹកនាំដែលមានចៅៗ និងកូនៗរបស់ខ្លួន ចូលរួមចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនេះផងដែរ។ សម្ដេចបញ្ជាក់ទៀតថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ  ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ចំនួនប្រហែល ២៣ម៉ឺននាក់។

«ប៉ុន្តែនៅពេលដែល មានវ៉ាក់សាំងគ្រប់គ្រាន់នៅទីកន្លែងមួយចំនួន យើងចាក់ទាំងមនុស្សចាស់ផងនិងកូនក្មេងទៅជាមួយគ្នាផង។ យើងបានគិតគូរថា នៅពេលដែលយើងកំពុងតែដាក់ផែនការចាក់វ៉ាក់សាំង ដែលយើងចាក់បាន ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់១០លាននាក់  យើងនឹងចាក់ ៦២,០៥ភាគភាគរយ នៃប្រជាជន១៦លាននាក់។ ហើយប្រសិនបើយើងចាក់ចំពោះកូនក្មេង អាយុ១២ទៅ១៧ឆ្នាំ ដែលយើងប៉ាន់ស្មានថា២លាននាក់ យើងនឹងមានប្រជាជនដែលត្រូវបានចាក់វ៉ាក់សំាង ៦៥ភាគរយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេស ការសិក្សា នៅតាមសាលារៀនដែល យ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាលនឹងនាំកូនៗទៅទទួលវ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តស្មារតី ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយ អនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕