ចំនួនអ្នកទស្សនា: Views

 


ខេត្តកែប៖ លោក ខាន់ សុផល ត្រូវបានប្រកាសតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប។​

ពិធីនេះត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១​នៅសាលាដំបូងខេត្តកែបក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។​

នៅក្នុងពិធីតែងតាំងនោះ ឯកឧត្តម កើត រិទ្ធ បានមានមតិសំណេះសំណាល និងក្រើនរម្លឹកដល់មន្ត្រីតុលាការក្រោមឱវាទទាំងអស់ ពិសេសក្រឡាបញ្ជី លោកចៅក្រម និងលោកព្រះរាជអាជ្ញាដែលទើបតែឡើងកាន់មុខតំណែងថ្មីៗនេះ សូមជួយធ្វើការប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ពោលគឺត្រូវបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងស្មារតីតម្លាភាព សច្ចភាព និងគោរពទៅតាមវិជ្ជាជីវៈ មានន័យថាត្រូវធ្វើការប្រកបដោយគតិយុត្តិធម៌បំផុត។​

ការធ្វើការដោយយុត្តិធម៌នេះ បង្ហាញពីភាពថ្លៃថ្នូរ និងកិត្តិយសបំផុតសម្រាប់ខ្លួន ហើយក៏ជាចំណែកមួយដ៏ធំដែលធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត និងជាចំណែកមួយជួយដល់ពួកគាត់ និងជួយដល់សង្គមជាតិផងដែរ៕

ដោយៈនាក់ អ៊ួន







Comments (0)

Post a Comment