ផ្សាយពាណិជ្ជកម្ម



 

 


 បាត់ដំបង :ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ថា ត្រឹមតែរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១កន្លងមក ដោយសារខេត្តបាត់ដំបងបានទទួលរងនូវព្យុះកំណាចមួយបានបោកបក់មកលើតំបន់ខ្ពង់រាប នៅតំបន់ក្បាលស្ទឹងសង្កែ និង លិចតាមបណ្តាស្ទឹងនានានៅភាគខាលើ បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង២ពាន់ខ្នង និងផលដំណាំជាង២៣២ហិកតា។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទឹកជំនន់រយៈពេលបីថ្ងៃនេះ បានបង្កនូវផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២ ៤៦០ខ្នងផ្ទះ ផលដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ សរុបចំនួនជាង ២៣២ហិកតា ផ្ទៃដីដំណាំស្រូវចំនួន ១ ៣០០ហិកតា ហើយដំណាំស្រូវកំពុងច្រូតចំនួន ១៣ហិកតា លិចម៉ាស៊ីនបូមទឹកចំនួន៣៧គ្រឿង ផ្លូវលំប្រវែង ១៦ ១០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង ១ ១ ២០០ម៉ែត្រ។

លោកអភិបាលរងខេត្ត បន្តថា ពេលនេះទឹកជំនន់ទឹកស្ទឹងសង្កែ បានធ្វើឱ្យស្រុក-ក្រុងចំនួន៦ បានទទួលរងនូវផលប៉ះពាល់ រួមមាន៖ ស្រុកសំឡូត, រតនមណ្ឌល, បាណន់, សង្កែ ក្រុងបាត់ដំបង, និង ស្រុកឯកភ្នំ ។ ដែលរហូតមកដល់ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងដងស្ទឹងសង្កែ បានស្រកបណ្ដើរវិលត្រឡប់ទៅប្រក្រតីវិញហើយ ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង )សម្រួល:ដារ៉ា

Comments (0)

Post a Comment