-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Tuesday, November 30, 2021

អភិបាលខេត្ត ចូលរួមអបអរខួបលើកទី៣នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ

ចំនួនអ្នកទស្សនា: Views


កណ្ដាល: ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១

នារសៀលថ្ងៃ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តស្វាយអណ្ដែត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តខេត្តកណ្ដាល បានអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូលល្ខោនខោល វត្តស្វាយអណ្ដែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ល្ខោនខោល វត្តស្វាយអណ្ដែត ឱ្យបានឋិតថេរគង់វង្សតរៀងទៅ ដើម្បីទុកជាអត្តសញ្ញាណ និងកិត្យានុភាពជាតិ ហើយត្រូវចងចាំថា " កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប " ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បុព្វបុរសដូនតារបស់យើង បានខិតខំប្រឹងប្រែង ថែរក្សា និងការពារ នៅគ្រប់សម័យកាលទាំងអស់ ដើម្បីឱ្យកូនខ្មែរស្គាល់អំពីតម្លៃរបស់ខ្លួន និងបានផ្សព្វផ្សាយអំពីកេរដំណែល ព្រលឹងជាតិ អត្តសញ្ញាណជាតិ ទៅដល់ឆាកអន្តរជាតិ ដូច ពាក្យស្លោកមួយពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ក្នុងនាមយើងទាំងអស់គ្នា ជាកុលបុត្រ កុលធីតា របស់ដូនតាខ្មែរ ត្រូវតែរួបរួមសាមគ្គីគ្នា ខិតខំការពារឱ្យបាននូវសម្បត្តិវប្បធម៌ជាតិ ។ ព្រោះជាព្រលឹងរបស់ជាតិ ដែលអាចបង្ហាញឱ្យពិភពលោក បានស្គាល់ពីអត្តសញ្ញាណ អរិយធម៌របស់ខ្មែរ អំពីទឹកដីដ៏បវរដែលជាទឹកដីសម្បូរទៅដោយជីជាតិ ,ផល្លានុផល និងដំណាំហូបផ្លែគ្រប់ប្រភេទ ប្រកបដោយសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌរូបី និងអរូបី របស់អង្គការយូណេស្កូ ពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត, របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ឯកសារសំឡេងនិទានរឿងរាមកេរ្តិ៍ដោយតាគ្រុឌ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ប្រាសាទសំបូរព្រៃគុក, និង ល្ខោនខោល វត្តស្វាយអណ្ដែត ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា




Monday, November 29, 2021

ក្រុមការងារ​ថ្នាក់​ខេត្ត​កំពង់ចាម​បេីកកិច្ច​ ប្រជុំ​បន្ទាន់លេីបញ្ហាបឹងទន្លេសាប

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅ​ ព្រឹក​ថ្ងៃទី២៨ ខែវិច្ចិកា​ ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប​ តាមប្រព័ន្ធ​វីដេអូ​ Zoom​ Meeting​ ក្រោមអធិបតីភាព​ លោក​ ជា​ សុផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​នគរូបនីយកម្ម​ និងសំណង់ ក្រោយ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដាក់​ បទ​បញ្ជា​យ៉ាង​តឹង​រឹង​លេីបញ្ហាបឹងទន្លេសាប​ ។ 

កិច្ចប្រជុំនេះ​ មានការអញ្ចេីញចូលរួមពី​៖​  ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លោក​ អភិបាលរងខេត្ត​ លោកនាយក​​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ​ មន្រ្តីរាជការ​ថ្នាក់ខេត្ត​មួយចំនួនទៀត​ ។ 

កាលពី​ម្សិលមិញ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ​ ។ 

សូមសង្ខេបយ៉ាងខ្លីអំពីមុខងារទន្លេសាប បានបង្កើតជាផ្លូវនាវាចរមួយដ៏មាន​សារប្រយោជន៍។ នៅរដូវវស្សា

បឹងទន្លេសាបប្រកបទៅដោយ ទូកប៉ុកចាយបើកក្ដោង។

 រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយ

ដែលមានចំណុះមិនលើសពី១០០​តោន។


នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ 

បឹងទន្លេសាបគឺជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌល

ត្រីធំជាងគេនៅលើពិភពលោកពីព្រោះទីនោះមានព្រៃលិចទឹក

ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ​ ៕
















Sunday, November 28, 2021

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views

 ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ថា៖ "ចេះគឺជាប់" ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។

 ឯកឧត្តម បានថ្លែងប្រាប់ដល់បេក្ខជនបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។

 ឯកឧត្តម បន្តថា ពាក្យថា "ចេះគឺជាប់" គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។


 ហើយពាក្យថា "ចេះគឺជាប់" សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសាទាំងអស់ នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។


 ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយឱទៀតផងដែរ។ 

 សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២០ ក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន៖ -ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣នាក់ -ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៣នាក់ -ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន២នាក់។

 បេក្ខជនដែលបានដាក់ពាក្យប្រលងសរុបចំនួន ១៧៧នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន៥៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន ៤៩នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន ៧៥នាក់។




















Saturday, November 27, 2021

សម្តេចតេជោ ហ៊ុន សែន បានទទួលរូបថតមួយសន្លឹក ដែលរូបនេះសម្តេចមិនដែលបានឃើញសោះពីមុនមក

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបភាពមួយសន្លឹកដែលទទួលបានពីអភិបាលខេត្តកែប ដែលរូបថតនេះសម្តេចមិនដែលបានឃើញសោះពីមុនមក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបានឃើញសោះ។បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ១៩៨៦ដែលពេលនោះខ្ញុំមានអាយុ៣៤ឆ្នាំ។សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱយរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដីឬរួញបន្តិច។ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី២១សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ។សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង»៕ ដោយ៖ dara

ឯកឧត្តម គន់ គីម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 



(កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធីបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង អភិបាលស្រុក ចំនួន ៤ស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់អំណោយនិងថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖​ ធូ កុសល


Friday, November 26, 2021

សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសម្ដែងនូវសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយសម្ដេចបានគូសបញ្ជាក់ថា គឺធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM នោះ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១ «តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម»នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចខ្លឹមសារសំខាន់ៗរួមមាន ១. យើងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។

យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដោះស្រាយបញ្ហាប្រឈម។ ២. អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

៣. យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

៤. ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា។ ក្នុងន័យនេះ យើងបានសម្ដែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារច្រវ៉ាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. យើងភាគច្រើនក៏បានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។

ក្នុងន័យនេះ ការផ្គត់ផ្គង់បច្ចេកទេស និងហិញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែជាអាទិភាពមួយ។ ៦. យើងបានឯកភាពគ្នាថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕