ផ្សាយពាណិជ្ជកម្ម



 


 កំពត: ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន កម្ពុជា ខេត្ត និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាខេត្តកំពត ដោយមានការ អញ្ជើញ ចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជា អគ្គលេខាធិ ការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម  ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តកំពត ឯកឧត្តម នាយឧត្តមសេនីយ៍ ផួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអគ្គ លេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមា គមអតីត យុទ្ធជនកម្ពុជាខេត្តកំពតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិ ទី៦ នៃរដ្ឋសភា  ក្រោមការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាល ទី៤  ដោយមានកំណែទម្រង់ស៊ីជម្រៅក្រោមការដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហា សេនា បតីតេជោ  ហ៊ុន  សែន  បានផ្តល់នូវកាលានុវត្តភាពដល់ខេត្តកំពតក្នុងការដឹកនាំ និងអភិវឌ្ឍន៍ ខេត្តឱ្យមានការរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យ ជាមួយនឹងការអនុវត្តគោល នយោ បាយភូមិ-ឃុំមានសុវត្ថិភាព និងការចូលរួមសហការដ៏ល្អពីប្រជាជន ជាមួយគ្រប់បណ្តា សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យសភាពការណ៍សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ បានផ្តល់ឱកាសដ៏ល្អ ប្រពៃ សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាជន ដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យជីវភាព រស់នៅរបស់ពួកគាត់កាន់តែរីកចម្រើនប្រសើរឡើង។

ឯកឧត្ដមបានបន្ដថា ដោយមានការយក ចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវគោលនយោបាយ និងលិខិត បទដ្ឋានគតិយុត្តិរបស់ស្ថាប័ន អង្គភាពជំនាញជាបន្តបន្ទាប់ ដោយធ្វើការកែសម្រួល បន្ថែមនូវ របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជនក្នុងការធានាផលប្រយោជន៍ សម្រាប់ការចូល និវត្តន៍   ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាពជាដើម។ ស្រប ពេលនឹងការធ្វើកំណែទម្រង់ស៊ីជម្រៅ  បានធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនៃនីតិវិធីក្នុង ការ បើកផ្តល់ប្រាក់សោធននិវត្តន៍ របបឧបត្ថម្ភផ្សេងៗបានឆាប់រហ័ស និងមានតម្លាភាព ដល់ បងប្អូនអតីតយុទ្ធជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិ ការ សមាគមអតីតយុទ្ធជនកម្ពុជាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែ គិតគួរពី សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនរបស់យើង។ ឯកឧត្តមបានបញ្ជាក់ថា ការបូជា សាច់ ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុកសាងមាតុភូមិកម្ពុជា គឺ ដើម្បី ការពារ មិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលើក ទី២ ព្រមទាំងបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ហើយការបាត់បង់នូវកាយសម្បទា របស់ បងប្អូន គឺជាគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរក នូវ សុខ សន្តិភាពជូនជាតិមាតុភូមិខ្លួន។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា កត្តាសន្តិភាពនេះ ហើយ បាន ធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីទីប្រជុំជន  រហូត ដល់ ជន បទ ក្រោមការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នូវគោលនយោបាយ ឈ្នះ ឈ្នះ ក្នុងការ បញ្ចប់សង្រ្គាមរាំរ៉ៃនៅកម្ពុជា និងប្តូរយកមកវិញនូវកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ធ្វើឱ្យ ជីវភាព ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន មានភាពប្រសើរឡើង។

ឯកឧត្ដមទេសរដ្ឋមន្រ្ដី បាន លើក ឡើងថា ជាការពិតណាស់ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា សម្តេច មិនបានបោះបង់ចោល បងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះ អតីត កាល ធ្លាប់រួមអាវុធជាមួយគ្នា ព្រោះសម្តេចក៏ជាជនពិការដោយសារសង្រ្គាមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្ដីក៏បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេច តេជោ ហ៊ុន សែន សម្រាប់ចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១០០នាក់ ដោយម្នាក់ៗ ទទួល បានអង្ករ១បាវ មី១កេស ត្រីខមួយយួរ ព្រមទាំងថវិកាឯកឧត្តម អភិបាលខេត្តក្នុង១នាក់ ៥ម៉ឺនរៀល ថវិកា ឯកត្ដម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ក្នុង១នាក់ ៥ម៉ឺនរៀល និងថវិកា លោកឧកញ៉ា វិញ ហ៊ួរ ក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕

ដោយ៖ ប្រាក់ លាង

Comments (0)

Post a Comment