ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


ខេត្តត្បូងឃ្មុំ៖ អំពើសាហាវព្រៃផ្សៃ និងការរំលោភសិទ្ធិអ្នកដទៃបានធ្វើឲ្យជនស្លូតត្រង់ក្លាយជាជនរងគ្រោះដោយសារតែអំពើឃុបឃិតគ្នាពីសំណាក់អាជ្ញាធរលបលួចស៊ីញេក្លែងឯកសារលើអ្នកកាន់កាប់ដីស្របច្បាប់បែរជាអ្នកលួចទ្រព្យសម្បត្តិខ្លួនឯងទៅវិញ  នេះបើយោងតាមបទសម្ភាសន៍រវាងលោក ទេស វិបុល ជាមួយលោកយាយនិងលោកតា ។



ជនរងគ្រោះមានឈ្មោះ សែម ណុច ភេទប្រុស អាយុ៧៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សាញ់ សារឿន ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់នេះរស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

តើជនឆបោកជាអ្នកណា?តាមពិតទៅនៅក្នុងពាក្យបណ្តឹងមានឈ្មោះ ឆន ចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រសារបស់លោកតា សែម ណុច និងលោកយាយ សាញ់ សារឿន។ 

ហើយនៅក្នុងរឿងសាហាវព្រៃផ្សៃខាងលើនេះ មានបក្ខពួកជាច្រើននាក់ទៀតដែលបានឃុបឃិតគ្នា និងអាជ្ញាធរឃុំស្រឡប់ ព្រមទាំងអាជ្ញាធរស្រុកត្បូងឃ្មុំផងដែរ។ 

ទាក់ទងនឹងភាពអយុត្តិធម៌នេះក៏មានបទសម្ភាសន៍រវាងលោក ទេស វិបុល ចាងហ្វាងកាសែតនិស្សិតខ្មែរ និងជាចាងហ្វាងកាសែតរស្មីមេគង្គជាមួយលោកតាលោកយាយនេះផងដែរ។ 

ហើយសម្រាប់ព័ត៌មានលម្អិតដែលទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ សារព័ត៌មានយើងនឹងផ្សព្វផ្សាយនូវឯកសារដែលពាក់ព័ន្ធជូននៅពេលក្រោយទៀត។ 

ហើយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះបានទេ។ 

ករណីខាងលើនេះ សារព័ត៌មានយើងបានរៀបចំប្រមូលឯកសារដែលពាក់ព័ន្ធរួចរាល់អស់ហើយដែរដើម្បីធ្វើការផ្សាយបន្តទៀតជូនដល់ថ្នាក់ដឹកនាំ។ 

សម្រាប់ព័ត៌មានលម្អិតអង្គភាពយើងខ្ញុំនឹងសុំការបកស្រាយពីអ្នកពាក់ព័ន្ធជុំវិញការក្លែងឯកសារនិងការបំផ្លិចបំផ្លាញលើទ្រព្យសម្បត្តិរបស់ លោក តា និង លោក យាយខាងលើនេះឲ្យខានតែបាន៕

Comments (0)

Post a Comment