ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


(រតនគិរី)៖ ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រដ្ឋបាលខេត្តរតនគិរី បានរៀបចំសោភ័ណភាពលម្អតាមដងផ្លូវ ទីប្រជុំជន និងតំបន់រមណីដ្ឋានទេសចរណ៍នានា ដើម្បីទទួលភ្ញៀវជាតិ-អន្តរជាតិ ដែលមកកម្សាននៅខេត្តរតនគិរី។

ក្នុងនោះដែរ ក្រុងបានលុង ក្រោមការយកចិត្តទុកដាស់ខ្ពស់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលទើបទទួលតំណែងថ្មី មានចក្ខុវិស័យចាប់ផ្តើមដំបូងលើការអនាម័យ សោភ័ណភាព បរិស្ថាន ការអវិវឌ្ឍភ្លើងបំភ្លឺផ្លូវនិងរៀបចំបពាក់ភ្លើងអំពូល LED នៅទីប្រជុំជនក្រុងបានលុងនាពេលខ្លីខាងមុខ។

ចក្ខុវិស័យរបស់លោក ញ៉ែម សំអឿន ក្នុងការបង្កើនការទាក់ទាញផ្នែកទេសចរ និងមុខមាត់របស់ខេត្តរតនគិរី។ ជាក់ស្តែង រូបភាពជាច្រើនសន្លឹកកាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីប្រជុំជនក្រុងបានលុង មើលទៅស្អាតខ្លាំងដែលជាគោលដៅទេសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ លោក ញ៉ែម សំអឿន បានសន្យាចំពោះមុខកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថានឹងកែលម្អសោភ័ណភាព អនាម័យ បរិស្ថាន ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តក្នុងខេត្តភូមិភាគឦសានដែលសម្បូរទៅដោយសម្រស់ធនធានធម្មជាតិយ៉ាងស្រស់ត្រកាល៕


Comments (0)

Post a Comment