ផ្សាយពាណិជ្ជកម្ម



 

ភ្នំពេញ :ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ រៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រពន្ធ័ Zoom ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា វេទិកាតុមូល និពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០នេះ គឺក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវរៀបចំទាំងស្រុង ដែលកិច្ចការងារនេះ ត្រូវធ្វើយ៉ាងណា អោយមានកិច្ចសហការគ្នាល្អ នៅគ្រប់ផ្នែកគ្រប់ជំនាញនៅក្នុង ក្រសួង និង ស្ថាប័ន អង្គភាពពាក់ពន្ធ័ ទាំងអស់ ក៏ដូចជាមួយស្ថាប័នអន្តរជាតិ ដែលត្រូវរួមគ្នាធ្វើ។ 

ដូច្នេះចាប់ពីពេលនេះទៅ គឺត្រៀមអោយបានគ្រប់លក្ខណ:ទាំងអស់កុំអោយមានបញ្ហាអ្វីកើតឡើង និងត្រៀមដោះស្រាយរាល់បញ្ហាដែលកើតមាន ឡើងដោយយថាហេតុ ក្នុងនោះប្រពន្ធ័កាបអុបទិក អ៊ីនធើណេត ត្រូវធានា អោយបានរឹងមាំ កុំអោយមានភាពរអាក់រអួល ព្រោះកិច្ចប្រជុំនេះ ធ្វើឡើង តាមប្រពន្ធ័ អនឡាញ ជាមួយបណ្តានិពន្ធនាយក នៅក្រៅប្រទេស ។ 

 ទន្ទឹមនេះ ទូរទស្សន៏ជាតិកម្ពុជា ក៏ត្រូវធានា អោយការផ្សាយបន្តផ្ទាល់តាមប្រពន្ធ័ LiveYou និងការថតទុក ត្រូវធ្វើយ៉ាងណាអោយមានគុណភាពច្បាស់ល្អ និងរក្សាទុកក្នុង ប្រពន្ធ័ទិន្នន័យអោយត្រឹមត្រូវ ហើយគ្រប់ផ្នែកគ្រប់ជំនាញក៏ត្រូវត្រៀម ធនធានមនុស្ស ដើម្បីបំពេញកិច្ចការងារតាមជំនាញនីមួយៗ អោយបានច្បាស់លាស់ ព្រោះជាព្រឹត្តការណ៏ដ៏សំខាន់សម្រាប់មុខមាត់នៃព្រះរាជាណាចក្រកម្ពុជា។ 

ដូច្នេះជាជំហានទៅមុខទៀតក្រុមការ ងាររបស់ក្រសួងព័ត៌មាន ត្រូវធ្វើ យ៉ាងណាពន្លឿនកិច្ចការដែលនៅសេសសល់ជាមួយ មូលនិធិអាសុី អឺរ៉ុប ដើម្បី ផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈសម្រាប់ រៀបចំ ព្រឹត្តការណ៏និពន្ធនាយកសារព័ត៌មានលើកទី១០ អោយទទួលបានលទ្ធផលល្អ។ 

 ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ បានជម្រាបជូនថា វេទិកាតុមូលនិពន្ធនាយកសារ ព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ គ្រោងធ្វើឡើងនៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា ខាងមុខនេះ គឺ ជាព្រឹត្តការណ៏អមទាំង ៦ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ វេទិកានិពន្ធយកសារ ព័ត៌មាន សម្រាប់ឆ្នាំនេះ គឺធ្វើតាមប្រពន្ធ័ ហាយប្រ៊ីដ តាមបែប រូបវន្ត័ និងនិមិត្ត ដែលត្រូវបានអញ្ជើញនិពន្ធនាយកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ប្រមាណ ពី ២៤ ទៅ ២៦ រូប ចូលក្នុងវេទិកានេះ ។ ដោយ: ទទក

Comments (0)

Post a Comment