-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Friday, December 10, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទៈ ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ

ចំនួនអ្នកទស្សនា: Views



 កំពង់ធំ :ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទៈស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ នៅព្រឹកថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី មានប្រសាសន៍ថា ប្រធានបទនេះ មានគោលបំណងអំពាវនាវចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះសាធារណជន និងបងប្អូន រួមជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា និងបណ្ដុំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលនេះជាប្រការចាំបាច់បំផុតក្នុងការចូលរួមស្តារ និងអភិវឌ្ឍប្រទេស ក្នុងការបើកប្រទេសជាតិឡើងវិញគ្រប់វិស័យ។

ជាមួយគ្នានេះដែរ ប្រធានបទនេះបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់កាកបាទក្រហមកម្ពុជា ក្នុងការរឹតបន្តឹងកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកយុវជន និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិនឈប់ឈរឡើយ នៅក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះ តាមទិសស្លោក “ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ” និងបន្តខិតខំសម្រេចឱ្យបានល្អប្រសើរឡើង។

លោកជំទាវ មានប្រសាសន៍បន្តទៀតថា ក្នុងទិវាអន្តរជាតិ នៃអ្នកស្ម័ក្រចិត្ត ៥ ធ្នូ ២០២១ ដ៏ប្រសើរថ្ងៃនេះ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗជាយុវជនកាកបាទក្រហមកម្ពុជា បងប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ពុះពាររាល់ឧបសគ្គ និងជម្នះបញ្ហាប្រឈមនានា ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ពាំនាំនូវសារគន្លឹះ ទប់ស្កាត់ជំងឺកូវីដ-១៩ បានទៅដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងកន្លែងនានា ធ្វើការអប់រំផ្សព្វផ្សាយតាមរយៈសកម្មភាពមិត្តអប់រំមិត្ត តាមឧឃោសនសព្ទ តាមរថយន្តចល័តក្នុងសហគមន៍ តាមបណ្ដាញសង្គម តាមប្រព័ន្ធព័ត៌មាន។ល។

លោកជំទាវ លំ គន្ធារី ក៏បានផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវតែលើកកម្ពស់ស្មារតីស្ម័គ្រចិត្ត និងសូមគោរពថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការជួយឧបត្ថម្ភ គាំទ្រដោយសទ្ធាជ្រះថ្លា ដោយការស្ម័គ្រចិត្ត ដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែងដើម្បីបុព្វហេតុមនុស្សធម៌ និង សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តពង្រឹងកម្លាំងសាមគ្គីភាពជាមួយកាកបាទក្រហមកម្ពុជា ជារៀងដរាបតទៅ៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ កុសល