-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Thursday, December 2, 2021

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

      នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៧ ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី 1 និងទី 2 ក្នុងខេត្តព្រះសីហនុ។ 

    តាមតាមសុន្ទរកថាស្វាគមន៍ និងរបាយ ការណ៍សាងសង់របស់ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ ខ្សែក្នុងខេត្តព្រះសីហនុគឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហាឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសា ស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ដឹកជញ្ជូនសេដ្ឋកិច្ចធុរកិច្ចនិងទេសចរណ៍នៃខេត្តព្រះសីហនុសំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សោភ័ណភាពរបស់ខេត្ត។ ការស្ថាបនាផ្លូវនេះបានចូលរួមចំណែកដ៏ធំធេងក្នុងការ សម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុដែលជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលកំណើ នជាតិនិងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតនិងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ។

    គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខែក្នុងខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាល ពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២១។ ខ្សែផ្លូវទាំង ៣៧ ខ្សែ មានប្រវែងសរុប ៨៤ គីឡូម៉ែត្រ និងមានផ្ទៃក្រឡាសរុប ១ ៤៧០ ៥១១ ម៉ែត្រការ៉េ សាង សង់ដោយអង្គភាពនិងក្រុមហ៊ុនចំនួន ០៨ និងចែកចេញជា ៣ ប្រភេទ រួមមានមហា វិថីចំនួន ៣ខ្សែ ប្រវែង ២០,៨ គីឡូម៉ែត្រ វិថីចំនួន ១៥ ខ្សែ ប្រវែង ៥០,៣ គីឡូ ម៉ែត្រ និងអនុវិថីចំនួន ១៩ ខ្សែ ប្រវែង ១២,៨ គីឡូម៉ែត្រ។ ខ្សែផ្លូវទាំង ៣៧ខ្សែ ត្រូវបានគិតគួរតាមនគរូបនីយកម្មហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងដែលមានភាពចាំបាច់ ដើម្បីធ្វើឱ្យក្រុងព្រះ សីហនុក្លាយជាទីក្រុងដែលមានចរាចរណ៍ល្អប្រសើរប្រកបដោយនិរន្តរភាព ដើម្បីធានាការជំរុញការតភ្ជាប់និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៤ តម្រោងបានបង្កើតខ្សែផ្លូវថ្មីដោយត្រូវកាត់សម្រួត កម្ពស់ភ្នំចន្លោះពី ៨ ម៉ែត្រ ទៅ ១៥ម៉ែត្រ និងយកមាឌដីនិងថ្មចេញសរុបប្រមាណ ១,០២ លានម៉ែត្រគូប ដើម្បីទទួលបានជម្រាលពី៦,៥% ទៅ ៧% តាមបទដ្ឋានបច្ចេកទេស។ ខ្សែផ្លូវនីមួយៗរួមមាន ធ្វើពីបេតុង សរសៃដែក និងក្រាលដោយកម្រាលកៅស៊ូទឹម មានបណ្ដា ញលូទឹកភ្លៀង និងលូទឹកកខ្វក់ផ្សេងគ្នា។ ចិញ្ចើមផ្លូវមានខឿនថ្មក្រានិត ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព និងផ្លូវជិះកង់ក្រាលថ្មក្រានីត។ ដើម្បីតភ្ជាប់ខ្សែផ្លូវទាំង អស់ តម្រោងក៏បានសាងសង់ស្ពានចំនួន ៥ កន្លែង ប្រវែងសរុប ២៩៦ ម៉ែត្រ។

    ឯកឧត្តមជា សុផារ៉ា បានបន្តថាគម្រោងបានរៀបចំទីលានតេជោដែលមានទំហំ ២៣ ៥៩៣ ម៉ែត្រការ៉េ សម្រាប់ជូនប្រជា ពលរដ្ឋធ្វើពិធី ជួបជុំ ហាត់ប្រាណ និងដើរ កម្សាន្ត និងរៀបចំចំណតរថយន្តទេស ចរណ៍ RV ចំនួន ១០ចំណត និង រថយន្តគ្រួសារចំនួន ១១៤ចំណត។

  ក្រៅពីការស្ថាបនាផ្លូវក្រុងទាំង ៣៧. ខ្សែខាងលើ គម្រោងក៍បានបំពាក់កាមេរ៉ាសុវត្ថិ ភាពចំនួន ៥៣៣ គ្រឿង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៤ ៥៩២ បង្គោល, បំពាក់អំពូលភ្លើងឆ្លាតបំភ្លឺផ្លូវសាធារណ:របស់ក្រុមហ៊ុន Minebea ចំនួន ៥ ៣០០ អំពូល ដាំផ្កា និងដើមឈើនៅអមសងខាងផ្លូវ ដាំស្មៅ ស្ថាបនា ចម្លាក់បដិមាចំនួន ៥ . ទីតាំង ចាក់បំពេញខ្សាច់ស រៀបចំផ្លូវថ្មើរ ជើងតាមបណ្ដោយឆ្នេរប្រវែង ៩,៣២ គីឡូម៉ែត្រ សាងសង់បន្ទប់ទឹកសាធារណៈចំនួន ១១កន្លែងរៀបចំកន្លែងអង្គុយកម្សាន្តសាធារណៈ និង ស្តារអូរ-ប្រឡាយ។

    ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែងដែលសាងសង់រួចនិងកំពុងដំណើរ ការប្រើប្រាស់បច្ចេកវិទ្យា MABR (Membrane Aerobic Biological Reactor) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ ប្រទេសអ៊ីស្រាអែល មានលទ្ធភាពកម្ចាត់ពពួកបាក់តេរី និងដកយកនូវសារ ធាតុ BOD, COD, អាម៉ូញាក់ (NH3-N), នីត្រាត (NO3-N), ផូស្វរ(P) និងសារ ធាតុពុលផ្សេងទៀត ហើយត្រូវបានទទួល ស្គាល់ថាជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់ អ្នកជិតខាង។ ស្ថានីយទី១ មានសមត្ថភាពចម្រុះទឹកកខ្វក់ ៥ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ និងស្ថានីយទី២ មានសមត្ថភាពចមោះទឹកកខ្វក់ ៧ ២០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ។ បច្ចុប្បន្ន គម្រោងកំពុងស្ថាបនាស្ថានីយទី ៣ ដែលមានសមត្ថភាពចគ្រោះទឹកកខ្វក់ ២០ ០០០ ម៉ែត្រគូបក្នុង ១ ថ្ងៃ។

ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដែលបានស្ថាបនារួចខាងលើ បានចំណាយសរុប ៣២៤ ០៧៩ ៩៦៤ ដុល្លារសហរដ្ឋអាមេ រិក ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៣១០ ៤៦៦ ២៧៦ ដុល្លារ ថវិកា ក្រុម ហ៊ុន Vinci ចំនួន ១០១៦៣ ៥៩៣ ដុល្លារ ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ចំនួន ៣ ០០០ ០០០ ដុល្លារ និងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន ៥០០ ០០០ ដុល្លារ។ សមិទ្ធផលទាំង នេះ នឹងចូលរួមសម្រួលរំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិនិងអន្តរជាតិ បង្កើតមុខរបរ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជា ជនយើងមានជីវភាពល្អប្រសើរ មានភាព សុខដុមក្នុងសង្គម។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា សមិទ្ធផលទាំងឡាយខាង លើនេះ បានមកពីការដឹកនាំដ៏ត្រឹមត្រូវនិងការចង្អុលដាក់ទិសដ៏ច្បាស់លាស់និងម៉ឺង ម៉ាត់របស់សម្ដេចតេជោនិងការសហការរបស់ក្រសួងស្ថាប័ននិងរដ្ឋបាលនៃបណ្ដាខេត្តក្រុងស្រុកជាប់ឆ្នេរសមុទ្រកម្ពុជាទាំង អស់ដែលផ្ដល់លទ្ធភាពឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា៕