អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២។ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចនេះ រៀបចំនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញមុខនាទីភារកិច្ចធ្វើយ៉ាងណាបំផុស អប់រំឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។ ចូលរួមគ្រប់សកម្មភាពស្របច្បាប់ ដណ្ដើមឱ្យបានជោគជ័យដាច់ខាត រាល់ការបោះឆ្នោតសកល និងអសកល គាំទ្រជារៀងរហូត បេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភានីតិកាលទី៧ និងអាណត្តិបន្តទៀត ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។

ក្នុងនោះដែរ ឯកឧត្ដមប្រធាន បានធ្វើការណែនាំដល់ក្រុមការងារទាំងអស់ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ តាមដានកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងកម្មករ កម្មការិនីដែលធ្វើការរោងចក្រ។ ក្នុងនោះត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការអនាម័យជាប់ជាប្រចាំតាមគ្រប់រូបភាព ជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង, 

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ : ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តករណីរកឃើញជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់ កាលពីនៅក្នុងថ្ងៃទី ២៨ ខែឧសភាឆ្នាំ ២០២១។

សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបញ្ជាក់ថា ករណីវិជ្ជមានខាងលើនោះ មាននៅស្រុកបាធាយ ចំនួន ១១នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តយ៉ាងសស្រាក់សស្រាំទាំងដូសទី១ និងដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។

រយៈពេល២៨ថ្ងៃកន្លងមកនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជិត ៨៥ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ៥៧ម៉ឺននាក់។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ២៨ថ្ងៃកន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៨៤៩,៩០៨នាក់ ស្រី ៤៥៤,០៨៤នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៥៧៣,៣៨៨នាក់ ស្រី ៣០០,៨៧៩នាក់។

តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ កំពុងបន្តដំណើរការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។

បើទោះបីក្រុមការងារកំពុងដំណើរការចាក់ដូសទី២ តែដូសទី១ ក៏នៅតែបន្តផងដែរ។ នៅថ្ងៃទី២៨ ខែឧសភា ម្សិលមិញ ដូសទី១ ចាក់បាន ១៦,៤៧៧នាក់។

ជាមួយដំណើរការចាក់វ៉ាក់សាំងនេះដែរ នាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។

ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។

លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូសទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់អ្នកចាក់ដូសទី១រួចហើយនោះ ត្រូវមកចាក់ដូសទី២ ទៅតាមពេលវេលារបស់ខ្លួន ដើម្បីវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការអំពាវនាវបែបនេះ បន្ទាប់ពីរូបលោកពិនិត្យឃើញថា អ្នកដល់ពេលត្រូវចាក់ដូសទី២មួយចំនួន មិនឃើញមកចាក់។

ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ សុទ្ធតែបានបង្ហាញការរីករាយ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ហើយផ្តល់អាទិភាពចាក់សម្រាប់អ្នកតំបន់ក្រហម។

ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនពួកគេ។

បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសយ៉ាងណាក្តី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីអនុវត្តវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ «៣កុំ ៣ការពារ» ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ១៩៕



" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកបេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូលC (ជុំទី២) នៅប្រទេសបារ៉ែន នាសប្ដាហ៍ក្រោយ គឺជាមោទនភាពមួយ ទោះពុំទាន់ដឹងលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ព្រោះក្រុមគោព្រៃកម្ពុជា បានពុះពារបញ្ហាប្រឈមជាច្រើនក្នុងបេសកកម្មនេះ។

ប្រមុខបាល់ទាត់កម្ពុជាខាងលើបានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាល និងជូនពរប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃក្រុមជម្រើសជាតិកម្ពុជា មុនធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសបារ៉ែន កាលពីរាត្រីថ្ងៃព្រហស្បត្តិកន្លងទៅ ខណៈពួកគេ នឹងត្រូវធ្វើដំណើរទៅដល់គោលដៅ នាវេលាម៉ោង ២៖២៥នាទីរសៀលថ្ងៃទី២៩ ខែឧសភានេះ ក្រោយចំណាយពេលធ្វើដំណើរ និងរង់ចាំផ្លាស់ប្ដូរជើងហោះហើរអស់រយៈពេល ៣៨ឆ្នាំម៉ោង ។

នាយកឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា «រហូតមកដល់ពេលនេះ ទោះបីជាលទ្ធផលប្រកួតរបស់យើងមិនមែនជាអ្វីដែលយើងចង់បានក៏ដោយ ប៉ុន្ដែវាបានប្រាប់យើងថា យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យលទ្ធផលប្រសើរនៅថ្ងៃខាងមុខ» ។

លោកបន្ដថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមជម្រើសជាតិបានពុះពារទៅចូលរួមប្រកួតដោយប្រឈមមុខនឹងបញ្ហាមួយចំនួនផងដែរដូចជា ការធ្វើដំណើរមានរយៈពេលច្រើនម៉ោង ដែលមិនធ្លាប់ឆ្លងកាត់ ការលំបាកចំពោះការហូបម្ហូបអាហារបរទេស ការលេងដោយគ្នាអ្នកគាំទ្រ និងចំណុចសំខាន់បំផុត គឺយើងត្រូវប្រឈមមុខនឹងជំងឺកូវីដ-១៩ ប៉ុន្ដែយើងមានមោទនភាព ដែលបានធ្វើកិច្ចការងារ ដើម្បីប្រទេសជាតិ» ។

លើសពីនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែលបានសង្កត់ធ្ងន់ថា «ចាញ់ ឬឈ្នះវាជាលទ្ធផល នៃការប្រកួត អ្វីដែលសំខាន់ជាងគេ គឺអ្នកគាំទ្រចង់ឃើញ គឺការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកបដោយបច្ចេកទេស ការសហការយល់ចិត្តគ្នាបានល្អ និងមានភាពមោះមុត» ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ryu Hirose បានកោះហៅកីឡាករ ២៤រូប ធ្វើដំណើរទៅប្រទេសបារ៉ែន កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ដើម្បីចូលរួមការប្រកួតសេសសល់ ៣ប្រកួតចុងក្រោយ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ។ ប៉ុន្ដែមុនបំពេញបេសកកម្មនេះ ក្រុមគោព្រៃកម្ពុជា ពុំបានប្រមូលផ្ដុំហ្វឹកហាត់នោះទេ ពោលគឺទៅហ្វឹកហាត់ និងត្រៀមការប្រកួតនៅទីនោះតែម្ដង ។

សម្រាប់កម្មវិធីប្រកួត ៣ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់(ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់ នាវេលាម៉ោង ៩៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្នុងពូល C ក្រុមជម្រើសជាតិអ៊ីរ៉ាក់ កំពុងឈរកំពូលតារាង ដោយមាន ១១ពិន្ទុក្នុងដៃ ខណៈបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ ហើយក្រុមខ្លាំងអ៊ីរ៉ង់ ដែលនៅសល់ ៤ប្រកួតក្នុងដៃ កំពុងឈរលេខ៣ និងមាន ៦ពិន្ទុ ។ ចំណែកកម្ពុជា ឈរបាតតារាង និងមាន ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លយកាត់ ៥ប្រកួតស្មើ ១ និងចាញ់ ៤ កាលពីឆ្នាំ២០១៩ កន្លងទៅ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន «៣ការពារ និង៣កុំ» ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏មិនត្រូវបោះបង់វិធាននេះផងដែរ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ក្នុងពេលវេលានេះត្រូវប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»

សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងជាលើកដំបូងនៅក្នុងខែកុម្ភៈ។ រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំង។

លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ:ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌ ពាក់ព័ន្ធការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន។

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញព័ត៌មានសង្គមមួយចំនួន ពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្តាប់ចម្លើយបុគ្គលម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស ជាមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង។ ហើយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ទទួលបានលិខិតរបស់ឈ្មោះ សិទ្ធិ កូសាំងស៊ីន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានោះអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល២រូប មកអង្គភាព ដើម្បីស្តាប់ចម្លើយតាមនីតិវិធី៖ ១-ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២-ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះមកអង្គភាព ដើម្បីធ្វើការស្តាប់ចម្លើយ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូប មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូប វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា។

ក្នុងករណីនេះកងរាជអាវុធហត្ថ បានបដិសេធចំពោះការចោទប្រកាន់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖



" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖​ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអ្នកនាំពាក្សរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ពាក់ព័ន្ធនឹងការប្រើប្រព័ន្ធបច្ចេកវិទ្យា (IT) បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដោយឈរលើមូលហេតុចំនួន០៣ចំនុច។

ឯកឧត្តម អ្នកនាំពាក្យ បានគូសបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា ៖ “ពិតមែនហើយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ដើម្បីវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការនៃការរៀបចំការបោះឆ្នោត ហើយដោយឈរលើមូលហេតុចំនួន០៣ចំនុច គឺ ទី១ សាកល្បងការប្រើប្រាស់ប៊ិចគំនូសគាំទ្រ ទី២ សាកល្បងដើម្បីឱ្យគណបក្សនយោបាយចុះឈ្មោះបញ្ជីបេក្ខជន និងបញ្ជីគណបក្ស និងទី៣ សាកល្បងការប្រមូល និងបញ្ជូនទិន្ន័យទាំងឡាយ ជាពិសេសគឺលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យា”។

ឯកឧត្តម បានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ ដោយការប្រើប្រាស់បច្ចេកវិទ្យាអនឡាញនេះ នឹងមិនមែនយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ អាណត្តិទី៥ ដែលបានកំណត់យកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ នោះទេ ហេតុដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន កុំយល់ច្រឡំ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប បានចេញសេចក្តីជូនដំណឹង ពីតារាង ឃុំ សង្កាត់ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដោយក្នុងមួយរាជធានី-ខេត្ត មានមួយការិយាល័យ និងមានពីរទីតាំងការិយាល័យបោះឆ្នោត៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: May 29, 2021