អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views
<


 ភ្នំពេញ :ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញរកណីវិជ្ជមានថ្មីចំនួន ៦៥៥នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៦០៥នាក់ និងស្លាប់ ៩នាក់ ។

គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុប ៣៧,៩៥៩នាក់ ក្នុងនោះអ្នកជំងឺ៣១,២២២នាក់ បានជាសះស្បើយ និង៣២០នាក់បានស្លាប់៕

ដោយ៖ AKP សម្រួលផ្សាយ៖ ANF

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 12, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


  ព្រះវិហារ: ថ្ងៃទី១២ ខែមិថុនា   ឆ្នាំ២០២១

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានចាត់ទុកមន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទី ដើម្បីបុព្វហេតុបរិស្ថាននិងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងឈ្វេងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា “បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ”។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។

ឯកឧត្តមបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តន៍ច្បាប់។ ក្រៅពីនេះ ពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឺធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃរបស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តន៍ច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១ ២០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕

 ប្រភព៖ ក្រសួងបរិស្ថាន

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 12, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 កំពង់ឆ្នាំង: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត និងសហការី បានចុះអប់រំផ្សព្វផ្សាយ និងជំរុញឱ្យម្ចាស់រោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកអភិបាលរងខេត្ត បានជំរុញបែបនេះនៅថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រ អឹម និង វ៉េ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក បានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួរឱ្យព្រួយបារម្ភបំផុត ហើយដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍ រោងចក្រ សហគ្រាស និងក្រុមគ្រួសារយើង ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់លើការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ហើយអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើសកលលោក។

លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តន៍តាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ប្រយោជន៍ចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនកម្មករ កម្មការនីទាំងអស់ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

នៅក្នុងឱកាសនោះ លោក អម សុភា ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ កម្មករ កម្មការិនីទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ ចូលរួមអនុវត្តន៍ឱ្យបានទាំអងស់គ្នា ៕

ដោយ បៃ ស៊ីថុន, សម្រួលផ្សយ៖ ANF

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 11, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

កណ្តាល: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១  នៅថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ ខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលដំណើរការ នៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអនុវត្តន៍បានយ៉ាងរលូន ។

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងល្អ ជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ តម្រង់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងល្អផងដែរ ។

គួរបញ្ជាក់ថា សម្រាប់ទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចមកចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ មាន៤ទីតាំង គឺតាំងទី១- វត្តភូមិថ្មី, ទី២-វត្តអង្គសម្ពលី, ទី៣-សាលារៀនចិនឆេង ម៉េង, និងទី៤-វត្តឱង្គារ ៕

  (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)សម្រួលផ្សាយ៖ANF

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 11, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

បាត់ដំបង: ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញមានការកើនឡើង ហើយអត្រាអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ ធ្វើឱ្យមណ្ឌលព្យាបាលអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យបង្អែកនានារួមនឹងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក៏ពេញផងនោះ រដ្ឋបាលខេត្តបាត់ដំបងសម្រេចធ្វើការពង្រីកបន្ថែមមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងទៀតស្ថិតនៅតំបន់ព្រំដែន។

លោក សឿម ប៊ុនរិទ្ធិ មានប្រសាសន៍ដូចនេះនៅពេលលចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅវិទ្យាល័យកំរៀង នាថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

លោកអភិបាលរងខេត្ត បានបន្តថា មណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងថ្មីនេះគឺនៅវិទ្យាល័យកំរៀង ស្រុកកំរៀងមួយកន្លែង និង ទីតាំងបម្រុងមួយកន្លែងទៀតស្ថិតនៅសាលាបឋមសិក្សាជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកសង្កត់ធ្ងន់ថា តាំងពីព្រឹត្តិការណ៍ការផ្ទុះជំងឺកូវីដ-១៩នៅក្នុងខេត្តប៉ៃលិន ហើយរាលដាលដល់ខេត្តបាត់ដំបង រហូតមកដល់ពេលនេះ គឺរដ្ឋបាលខេត្ត និង រដ្ឋបាលស្រុកកំរៀង រួមជាមួយមន្ត្រីជំនាញសុខាភិបាល ទប់ស្កាត់បានទាន់ពេលវេលា មិនឱ្យមានការឆ្លងរាលដាលចូលទៅក្នុងសហគមន៍បន្ថែមទៀតនោះទេ ។ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចនូវមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈដែលរហូតមកដល់នឹងពេលនេះ អ្នកជំងឺកូវីដ-១៩ កំពុងតែមានឆ្លងជារៀងរាល់ថ្ងៃ ហើយមណ្ឌលព្យាបាលថ្មីនេះ អាចឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទស្រាលសម្រាប់សម្រាកព្យាបាល តែបើអ្នកជំងឺកូវីដ-១៩ ធ្ងន់នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកតាមបណ្តាស្រុក ឬមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ដោយឡែកនៅស្រុកសំពៅលូន ក៏បានរៀបចំមណ្ឌលព្យាបាលមួយកន្លែងទៀត ដែលជាមណ្ឌលបម្រុងប៉ុណ្ណោះ ។

លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ បើមានការសង្ស័យពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅណា ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូ វីដ-១៩ សូមចូលរួមសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើតេស្តរហ័ស ដើម្បីឱ្យដឹងថា តើមានជាប់ពាក់ព័ន្ធ ឬក៏ឆ្លងជំងឺកូវីដ-១៩នេះ ដែរឬទេ ? ៕

(ប្រភព: រដ្ឋបាល ខេត្តបាត់ដំបង)

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 08, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ :ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំពោះមុខឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវអនុរដ្ឋមន្រ្តី ក្រសួងការបរទេសសហរដ្ឋអាមេរិក មកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។

ការលើកឡើងរបស់សម្តេចក្រឡាហោមបែបនេះ ធ្វើឡើងក្នុងឱកាស នៃជំនួបទ្វេភាគីរវាងសម្តេច និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីក្រសួងមហាផ្ទៃ។

សម្រាប់សម្ដេចក្រឡាហោម តាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។

ក្រៅពីលើកឡើងនូវទំនាក់ទំនងការទូតជាមួយអាមេរិក សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។

ដោយឡែកលើវិស័យអនុវត្តន៍ច្បាប់វិញ សម្ដេចក្រឡាហោម និងឯកឧត្តម ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ លើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

សម្ដេចក្រឡាហោមបានបន្តថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ នៅក្នុងវិស័យបរិស្ថានវិញ សម្ដេចមានប្រសាសន៍ថា កម្ពុជាតែងតែគិតគូរ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហា បរិស្ថាន។

ជាក់ស្តែងសម្ដេចផ្ទាល់ តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបម្រើផលប្រយោជន៍រួម។

សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 08, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ការក្រើនរំលឹក ធ្វើឡើងបន្ទាប់ពីភូមិសាស្ត្រក្នុងស្រុកទាំងពីរ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងចំនួនច្រើននារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងសេចក្តីជូនដំណឹងស្តីពីការអនុវត្តន៍វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងស្រុកទាំងពីរនេះ រដ្ឋបាលខេត្តខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦នាក់ហើយ។ ក្នុងនោះស្រុកសូទ្រនិគម ៣១នាក់ និងស្រុកជីក្រែង ៣៥នាក់ ដែលជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានណែនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្រ្តនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

១៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តនូវវិធានការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប និងសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន។

២៖ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣ការពារ និង ៣កុំ» និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។
៣៖ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ពិសេសនៅក្នុងទីប្រជុំជន ផ្សារ និងទីសាធារណៈផ្សេងៗ។

៤៖ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ក្នុងករណីមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីបន្តគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើការគ្រប់គ្រង សម្របសម្រួលដោះស្រាយបញ្ហានានាដែលអាចកើតមានឡើង និងពង្រឹងការអនុវត្តតាមសេចក្តីណែនាំនានា វិធានការសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថា ខេត្តសៀមរាប កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងស្ថានភាពគួរឱ្យបារម្ភ។ នៅថ្ងៃទី០៦ ខែមិថុនា ខេត្តទេសចរណ៍មួយនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៤៦នាក់។

មកដល់ពេលនេះខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០៥នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨៣នាក់ ស្លាប់ ២នាក់ និង ១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 07, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវ មួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងផ្លូវពីកំពតទៅវាលរេញសរុបជាង៥៤គីឡូ ម៉ែត្រ ត្រូវតែធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកតួថ្នល់កម្ពស់៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់ នៅរដូវវស្សា។ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។ ឯកឧត្តម បន្តថា តាមរយៈការ សិក្សា គម្រោងនេះអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ ដោយផ្នែកទី១ ប្រវែង១៥គីឡូម៉ែត្រ នឹងត្រូវកាយគ្រឹះឡើងវិញរួចចាក់ដី និងក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងចំណាយ៣០លានដុល្លារ និងផ្នែកទី២ ប្រវែង៥គីឡូម៉ែត្រ ដែលមានស្ថានភាពដីស្អុយផ្នែកខាងក្រោមជម្រៅពី១១ម៉ែត្រទៅ ១៧ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះ ដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ ក្នុងគម្រោងចំណាយ៣០លានដុល្លារ។  សូមបញ្ជាក់ថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប៥៤,៣គីឡូម៉ែត្រ ត្រូវបានអនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: June 07, 2021