ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:

 (ភ្នំពេញ): ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ យោងតាមលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឱ្យអ្នក សារព័ត៌មាន ដឹងថា សៀវភៅ «កំពូលអ្នកយុទ្ធសាស្ត្រវ័យក្មេង» ស្តីពីជីវិតសម្តេច ហ៊ុន សែន ក្នុងដំណើរចរចា ស្វែង រក សន្តិភាព សម្រាប់ប្រទេសកម្ពុជា អំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ នឹងត្រូវបោះ ពុម្ពឆាប់ៗ នេះ។

លោក ពៅ សុខ បានបញ្ជាក់ឱ្យដឹងទៀតថា អ្វីដែលជាភាពអស្ចារ្យរបស់សម្តេច ហ៊ុន សែន នៅក្នុងសៀវភៅនេះ គឺ ទី១ ទោះបីនៅពេលនោះ សម្តេចទើបតែមានអាយុ៣៦ឆ្នាំ ប៉ុន្តែ សម្តេច បានធ្វើឱ្យព្រះករុណា ព្រះបាទ នរោត្តម សីហនុ យល់ព្រម ទទួល ជួបចរចាជាលើកដំបូង និង ធ្វើ ឱ្យព្រះករុណា មានការភ្ញាក់ផ្អើល កោតសរសើរក្រៃលែងថា សម្តេច ហ៊ុន សែន ជាមនុស្សឆ្លាតវាងវៃ ខណៈពីដំបូងឡើយ ព្រះអង្គបានរារែក និងហាក់រើសអើងថា ព្រះអង្គមិនគួរបន្ទាប ព្រះកាយមកជួបចរចា ជាមួយសម្តេច ហ៊ុន សែន ដែលមិនដឹងជាមនុស្សចេញមកពីប្រភពណា និងមានចំណេះ ដឹងកម្រិតណា? ទី២ តាមរយ:ការ ចរចាលើក ដំបូងនេះ និងតាមរយៈពី សារព័ត៌មានល្បី ៗរបស់ ពិភព លោក សម្តេច ហ៊ុន សែន បានធ្វើឱ្យពិភពកលោកក្រើកឡើង និង ស្គាល់ ពី កិត្តិនាមរបស់សម្តេច បន្ទាប់ ពី ស្ងប់ ស្ងៀមជាយូរមកហើយ ស្តី ពីបញ្ហាជម្លោះនៅ កម្ពុជា ដែលកាលពីមុនមក កិត្តិនាម កិត្តិសព្ទរបស់សម្តេច មិនត្រូវបានគេស្គាល់ ឡើយ។ ក្នុងចំ ណោមសារព័ត៌មានល្បីៗមួយចំនួន ដូចជា ប៊ីប៊ីស៊ី អាអេហ្វប៉េ ស៊ីអិនអិន សុទ្ធតែកោតសរសើរថា សម្តេច ហ៊ុន សែន ជា មនុស្ស ឆ្លាត និងជានាយករដ្ឋមន្រ្តីវ័យក្មេង ជា ងគេលើលោក។ នេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធ សាស្រ្ត ជាច្រើនទៀត ដែលសម្តេច ហ៊ុន សែន បានបង្កើតឡើង ដើម្បីសន្តិភាព និងផលប្រយោជន៍ជាតិ និង តំបន់ ទាំង មូល។

លោកទីប្រឹក្សា និងជាអ្នករៀបរៀងសៀវភៅនេះ បានឱ្យដឹង ទៀត ថា ក្នុងសៀវភៅ« កំពូលអ្នកយុទ្ធ សាស្រ្តវ័យក្មេង» នេះ មានរៀបរាប់អំពីយុទ្ធសាស្រ្តនៃការចរចា របស់សម្តេច ហ៊ុន សែន និងឧបសគ្គនានារាប់ មិនអស់ ក្នុងដំណើរ ការចរចាចន្លោះពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ទម្រាំឈានដល់កិច្ច ព្រម ព្រៀងប៉ារីស២៣តុលា ១៩៩១ និងការបោះ ឆ្នោតឆ្នាំ១៩៩៣ ។

លោក ពៅ សុខ អះអាង ថា ប្រសិនបើមិនមែនតួអង្គចរចា មិនមែនជាសម្តេចហ៊ុន សែន ឬពីក្រៅពីសម្តេច ហ៊ុន សែន ប្រហែលជាគេមិនប ន្តការចរចាជាមូយត្រីភាគីទៀតទេ ព្រោះការ ចរចាពោរពេញទៅភាពស្មុគស្មាញ ឧបសគ្គ រាប់មិនអស់ ដោយសារតែកលឧបាយ របស់អ្នកនយោបាយជើងចាស់មួយចំនួន ក្នុងនោះមានលោក ខៀវ សំផន លោក សឺន សានផងដែរ។ ប៉ុន្តែ ដោយសារមនសិការស្រលាញ់ ស្នេហាជាតិ ស្នេហាប្រជាជន ចង់បានសន្តិភាព ជូន ជាតិមាតុភូមិ ដែលរងខ្ទេចខ្ទាំដោយសារសង្រ្គាមយូរមកហើយនោះ សម្តេច ហ៊ុន សែន បានដើរតួ ជាតួអង្គ បញ្ចុះ បញ្ចូល(ឡប់ប៊ី)គ្រប់ភាគី គ្រប់ប្រទេស ដែលពាក់ព័ន្ធឱ្យគេយល់ពីការចង់បានរបស់សម្តេច ឱ្យគេយល់ពីការ ឈឺចាប់ និងទុក្ខវេទនា របស់ប្រជាជនកម្ពុជា យល់ពីតម្លៃសន្តិភាព និងយល់ព្រមចូលតុចរចា ខណៈពេលនោះ សម្តេចហ៊ុន សែន មាន ប្រទេស ទាំងមូល មាន ប្រជាជនជាង៨លាននាក់គាំទ្រ និងត្រូវគ្រប់គ្រង។

លោកទីប្រឹក្សា បញ្ជាក់ទៀតថា អានសៀវភៅនេះ គេនឹងដឹងថា តើសម្តេច ហ៊ុន សែន បានប្រើយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បី ធ្វើឱ្យសម្តេចជោគជ័យលើសមរភូមិចរចាសន្តិភាព និងតើសម្តេចជួបឧបសគ្គអ្វីខ្លះ? ស្មុគស្មាញបែបណា? សម្តេច អត់ធ្មត់ និងដោះស្រាយបញ្ហាបែបណា? មុន នឹងកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដូចបច្ចុប្បន្ន៕ ដោយ ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ KSNTVONLINE.COM

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: June 26, 2021

អ្នកនិពន្ឋ:

 



(ភ្នំពេញ): ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ 
" សូមអានបន្ត " ចេញផ្សាយថ្ងៃ: June 25, 2021

អ្នកនិពន្ឋ:

 


កណ្តាល៖ អគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត ឯ.ក បានជូនរដ្ឋបាលខេត្តកណ្ដាលសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញជួបសំណេះសំណាល-បានទទួលអំណោយជាម៉ាសចំនួន២ម៉ឺនបន្ទះ និងកញ្ចប់សុខភាព Jovan ចំនួន៤០កញ្ចប់ ពីលោក KONG J គ្រប់គ្រងអគ្គនាយកក្រុមហ៊ុន អ៉ីស្ដ អេស៊ាន ជាយ័ន រៀលអ៉ីស្ទេត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល តាមរយៈការផ្ដល់អំណោយ ជាម៉ាស និងកញ្ចប់សុខភាព ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលសកម្មភាពនេះ ប្រកបដោយទឹកចិត្តសប្បុរស និងសទ្ធាជ្រះថ្លា៕












" សូមអានបន្ត " ចេញផ្សាយថ្ងៃ: June 24, 2021

អ្នកនិពន្ឋ:

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន និងស្ថាប័ននីតិប្រតិបត្តិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការស្នើច្បាប់ ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះមហាក្សត្រ បានផ្ញើព្រះរាជសារនេះអបអរដល់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ មានព្រះបន្ទូលបញ្ជាក់ថា «អង្គសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ដើម្បីឱ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ»។

ជាមួយនឹងឱកាសដ៏វិសេសវិសាលនេះ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម»

ព្រះករុណាជាអម្ចាស់ ទ្រង់បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកស្មុគស្មាញនាអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទាំងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ បានខិតខំយកកម្លំាងកាយចិត្តជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាក និងរាល់បញ្ហារបស់បងប្អូនរួមជាតិ ជាពិសេសសម្តេចបានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម ក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទំាងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាល និងការចាក់វ៉ាក់សំាងទៀតផង។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានថ្លែង «អង្គសភា បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីឱ្យបានប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាត់ដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ»

ព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិ និងជំនួយវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»

ព្រះមហាក្សត្រ ទ្រង់ក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិ ដែលមានអង្គការសុខភាពពិភពលោក បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូរ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកន្លងមក និងបន្តផ្តល់ថែមទៀត ដល់ព្រះរាជាណាចក្រកម្ពុជា។

ជាបន្តទៅមុខទៀត «យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណានោះ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្លួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឱ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលប្រមាណជា ៣ខែមក។ នៅក្នុងសម័យប្រជុំព្រឹកនេះ មានរបៀបវារៈចំនួន៩ នៅក្នុងនោះមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាព ប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ដែលបានលាលែងផងដែរ។ វត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តេីមសម័យប្រជុំមានចំនួន៨២រូប៕




" សូមអានបន្ត " ចេញផ្សាយថ្ងៃ: June 24, 2021

អ្នកនិពន្ឋ:

 


ភ្នំពេញថ្ងៃ:ទី ២៤ ខែមិថុនា ឆ្នាំ ២០២១  អ្នកការទូតជាន់ខ្ពស់ចិនម្នាក់បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួកគេទៅជាសកម្មភាព និងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលានៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (UNOG) បានអំពាវនាវដូចនេះនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាស្តីពី ជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។

លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងពិភពលោក ដោយលោកបានកត់សម្គាល់ថា វ៉ាក់សាំងទាំងអស់ចំនួន ២,៦ប៊ីលានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក ដោយក្នុងនោះមានតែប្រមាណ ០,៣ភាគរយប៉ុណ្ណោះដែលត្រូវបានចែកចាយនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Chen បាននិយាយថា «យើងមានការព្រួយបារម្ភដោយនិន្នាការរំខាននៃការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងការរក្សាទុកវ៉ាក់សាំងដែលនៅឆ្ងាយពីតម្រូវការរបស់ប្រជាជនពួកគេ»។

លោក Chen បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនចំពោះការចែកចាយ និងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកប្រកបដោយភាពយុត្តិធម៌ និងស្មើភាពគ្នា។

លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកែលំអភាពងាយស្រួល លទ្ធភាព និងការផលិតវ៉ាក់សាំងបែបនេះ និងផលិតផលសុខភាពផ្សេងៗទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងបញ្ចប់ការរាលដាលនៃជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើបានផងដែរ។

លោក Chen បានអំពាវនាវដល់ប្រទេសទាំងអស់ និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ពួកគេ ខណៈដែលកំពុងមានការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីកសាងសមត្ថភាពក្នុងស្រុកសម្រាប់ការផលិតវ៉ាក់សាំង និងគាំទ្រដល់ការអំពាវនាវឱ្យមានការលើកលែងសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ (ប្រភព People's Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ all-news-friends

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: June 24, 2021