ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សំាងបង្ការកូវីដ១៩  ត្រូវស្នើសុំអាជ្ញាធរមូលដ្ឋានក្នុងការទទួល បានការចាក់វ៉ាក់សំាងដើម្បីកាត់ បន្ថយបានជាអតិបរមា នូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់ជំងឺកូវីដ១៩។  ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលរាជ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី៨ កក្កដា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងរដ្ឋបាល រាជធានីភ្នំពេញបានបិទបញ្ចប់ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ការពារកូវីដ-១៩» សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ ហើយមានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង ចំនួន២,១៥២,៥៩៥នាក់ ក្នុងនោះ ប្រមាណ២ម៉ឺននាក់ មិនបានចាក់វ៉ាក់សាំង ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន មានន័យថា អ្នកបានចាក់សរុប (ដូសទី១) ចំនួន២,១២៨,៧៩១នាក់។ ដោយឡែកចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សំាងបង្ការកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ត្រូវស្នើសុំទៅអាជ្ញាធរ តាមមូលដ្ឋាន របស់ខ្លួន ដើម្បីចាក់វ៉ាក់សាំង ខណៈ រាជធានីភ្នំពេញ បិទបញ្ចប់ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារកូវីដ-១៩» នាពេលថ្មីៗនេះ ។ សំឡេង «នៅភ្នំពេញ បានចាក់វ៉ាក់សាំង បានច្រើនណាស់ ហើយអ្នកមិនទាន់ចាក់ត្រូវស្នើសុំទៅអាជ្ញាធរ ហើយការងារ ហ្នឹងស្នើសុំឱ្យគាត់ទាក់ទងទៅអាជ្ញាធរតាមមូលដ្ឋាន របស់ពួកគាត់រៀងៗខ្លួន»។ ក្នុងឱកាសនោះ លោកជំទាវ នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលការចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ ៣កុំនិង៣ការពារជាប់ជានិច្ច ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគដ៏កាចសាហាវមួយនេះ ពីសហគមន៍មូលដ្ឋានរបស់យើង។ គួរជម្រាបថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំជំរុញ ការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ ហើយក្នុងករណីនៅសេសសល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគិតគូរ ក្នុងការបញ្ជាទិញបន្ថែមទៀត ដើម្បីត្រៀមបម្រុងទុកសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ផងដែរ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧,៩៣%នៃគោលដៅដែលត្រូវចាក់១០លាន នាក់ ៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 10, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ :ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកថា ការសម្រេចពន្យារពេល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អ ដែលកម្ពុជាយើងនៅមានពេលវេលាបន្ថែមទៀត ក្នុងការត្រៀមខ្លួនចូលរួមប្រកួតមេដាយ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEA Game) ដែលបានចូលរួមកិច្ចប្រជុំនៃការសម្រេចចុងក្រោយនេះ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយនឹងឱកាសល្អនៃការរំកិលពេលវេលានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវ ឱ្យសហព័ន្ធកីឡាជាតិនានាររបស់កម្ពុជា យកការសម្រេចនេះទៅធ្វើជាផែនការហ្វឹកហាត់ក្រុមជម្រើសជាតិរបស់ខ្លួន ឱ្យបានសស្រាក់សស្រាំ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឱ្យបានកាន់តែច្រើន ។ ព្រោះស៊ីហ្គេមនេះ គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយរបស់កម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចជោគវាសនាប្រកបដោយភាពជោគជ័យ នៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីជម្រើសជាតិ គ្រប់ប្រភេទកីឡាទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីសម្រួចគោលដៅប្រជែងមេដាយឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំដល់សមាជិក នៃកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ សូមឱ្យចូលរួមផ្សព្វផ្សាយ និងគាំទ្របន្ថែមទៀតដល់ ស៊ីហ្គេម នៅកម្ពុជា ដែលកម្ពុជានឹងត្រូវបើកយុទ្ធនាការជាតិផ្សព្វផ្សាយពេលឆាប់ឆាប់ខាងមុខនេះ។ ប្រទេសទាំងអស់បានឯកភាព ហើយបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានជំហរច្បាស់លាស់ និងពិតប្រាកដ នៅក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ហើយប្រទេសទាំងអស់រង់ចាំជួយជ្រោមជ្រែង ការផ្សព្វផ្សាយ ក្នុងការបើកយុទ្ធនាការផ្សព្វ ផ្សាយនេះទាំងអស់គ្នា នៅគ្រប់ប្រទេស។ កម្ពុជាយើងមានមោទនភាព ដោយយើងបានធ្វើកិច្ចការនេះមួយជំហានមុន និងមានវិធានការដ៏ច្បាស់លាស់។

ចំណុចដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តទៅនោះ គឺថា បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍នឹងយកវិធានការទប់ស្កាត់កូវីដ-១៩ ដែលត្រូវបានចែងនៅក្នុងអូឡាំពិកអន្តរជាតិ គឺអាស៊ីអាគ្នេយ៍ទាំងមូល នឹងខិតខំរួមគ្នាប្រមែប្រមូលយកវិធានការទាំងអស់នោះ មកធ្វើជាវិធានការនៃការទប់ស្កាត់កូវីដ-១៩ យកមករៀបចំ ស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ផងដែរ ប្រសិនបើជាស្ថានភាពនៅតែមាន។ ទាំងអស់នេះជាគំនិត និងជាយុទ្ធសាស្ត្រចម្បង ដែលប្រទេសទាំងអស់ថា ត្រូវតែរួមគ្នាឈរឱ្យរឹងមាំ នៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឱ្យបាន ទោះបីជាក្នុងដំណាក់កាលកូវីដ-១៩ នៅសល់ឥទ្ធិពលខ្លះៗក៏ដោយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងរៀបចំចុងឆ្នាំ២ ០២១ត្រូវបានពន្យារពេលទៅរៀបចំនាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ដោយគណៈអចិន្ត្រៃយ៍ស៊ីហ្គេមបានឯកភាពគ្នា ក្រោមការសម្របសម្រួល ក្នុងការជួយគ្នាទៅវិញទៅមក ដោយបន្ធូរបន្ថយស្ថានភាពតានតឹងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមនឹងកំណត់ការបរិច្ឆេទច្បាស់លាស់ ថាតើពីថ្ងៃណាដល់ថ្ងៃណា? ក្នុងចន្លោះខែមេសា ដល់ខែឧសភា ក្នុងឆ្នាំ២០២២ ជូនក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឆាប់ៗខាងមុខនេះ ក្រោយដាក់សំណើរនេះជូនដល់រដ្ឋាភិបាលរបស់ខ្លួនរួចរាល់ហើយនោះ ៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 09, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views



កែប : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ទទួលជួបសម្ដែងការគួរសម និងពិភាក្សា ការងារជាមួយប្រតិភូតំណាងសាលាដំបូងខេត្តកំពត និងខេត្តកែប ដែលដឹកនាំដោយ ឯកឧត្តម លាង សំណាក់ ប្រធានសាលាដំបូងខេត្តកំពត និងឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូងខេត្តកែប នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកែប។

រូបថត÷ AKP-កែប


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 08, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង:  ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១  នៅព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាបត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមប្រជុំតាមរយៈប្រព័ន្ធវីដេអូ ZOOM នៅសាម៉ីអង្គភាព។

គួរបញញជាកើផងដែរថា កិច្ចប្រជុំនេះ នឹងមានការអនុម័តសេចក្តីព្រាង និងរបៀបវរៈចំនួន ០៤ដើម្បីលើកមកពិនិត្យ និងពិភាក្សា រួមមាន៖ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកកទី២៤ អាបត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង, ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ រយះពេល១២ខែ ( ឆ្នាំ២០២១-២០២២ ) និងសេចក្តីរាយការណ៍សង្ខេបរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង(គ.ក.ស.ក) និងបញ្ហាផ្សេងៗទៀត ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 07, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ដើម្បីពិភាក្សា និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំអាគារ E សាលាខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាន៍ថា ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ អាត្រានៃការឆ្លងសហគមន៍នូវជំងឺកូវីដ-១៩ មានការរីករាលដាលកើនឡើងក្នុងខេត្តបាត់ដំបង ដែលភាគច្រើនមកពីការឆ្លងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈតែម្ដង ដែលប្រការនេះធ្វើឱ្យមានការអាក់ខានក្នុងការងារប្រជុំដោយផ្ទាល់អស់ជាច្រើនខែ ដោយភាគច្រើនត្រូវរៀបចំការប្រជុំតាមរយៈប្រព័ន្ធVideo Conference ដែលធ្វើឱ្យការគ្រប់គ្រងរដ្ឋបាលមានការលំបាកជាងមុន ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ក្នុងន័យនេះទាមទារឱ្យលោក លោកស្រីដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូលបន្តអនុវត្តន៍ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

បន្ទាប់ពីស្ដាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានអង្គភាពនីមួយៗ រាយការណ៍ពីបញ្ហាដែលកើតមានឡើងផងដែរ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្ត តំណាងមេ បញ្ជាការយោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និង មន្រ្ដីពាក់ព័ន្ធមួយចំនួនផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 06, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


 កំពង់ឆ្នាំង ៖​ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១​​  សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីពិធីផ្ទេរតំណែង ប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានតែងតាំងជាប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំងថ្មី ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដោយមានការអញ្ជើញចូលរួមពី មន្តី្រជាន់ខ្ពស់គណបក្សជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរគណបក្ស ខេត្តកំពង់ឆ្នាំង។

រូបថត៖ សោម ឬទ្ធី


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 05, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ): ថ្ងៃទី៤ ខែកក្កដ ឆ្នាំ២០២១ យោងតាមប្រភពព័ត៌មានពី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៤ ខែកក្កដ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត(Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង(Flyover)ចំនួនពីរគឺឋិតនៅផ្លូវជាតិលេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោម ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបជូនថា វឌ្ឍនភាពការងារដោយឡែកទាក់ទងនឹងការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិត ក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រសម្រេចបាន ៩៥,១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ ម៉ែត្រសម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។

គួរកត់សម្គាល់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 04, 2021