អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ: ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម។

ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។ កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏សូមអំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការការពារឱ្យបានទាំងអស់គ្នា។

តាមរយៈបណ្តាញសង្គមធ្វីតធើផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងពីកង្វល់ដែលថា ការបន្តរកឃើញករណីនាំចូលវីរុសកូវីដ-១៩ អាចនឹងនាំឱ្យមានការឆ្លងបន្តទៅក្នុងសហគមន៍។

លោកស្រីបានបន្ថែមថា វីរុសដែលតានេះ អាចឆ្លងបានរហ័សណាស់ និងអំពាវនាវដល់គ្រប់គ្នា ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងដោយទទួលខុសត្រូវ ដើម្បីទប់ទល់នឹង ដែលតា ក៏ដូចជាអាល់ហ្វា។

សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន តែងតែព្រមានជារឿយៗ ពីគ្រោះថ្នាក់នៃការឆ្លងផុតបន្ទាត់ក្រហម ដែលអាចនឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងពេលនេះ និងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង និងមិនអាចគ្រប់គ្រងបាន ហើយករណីមរណភាពក៏នឹងកើនឡើងច្រើនជាងនេះ បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។

គួររម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ។

វីរុសដែលតា មានសមត្ថភាពឆ្លងលឿនជាងប្រហែល១៥ដង ហើយវីរុសអាល់ហ្វាវិញប្រហែល ៥ទៅ៧ដង នៃវីរុសកូវីដ-១៩ធម្មតាដែលមិនទាន់បំប្លែងខ្លួន ហើយវីរុសទាំងពីរនេះនឹងធ្វើឱ្យសុខភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរខ្លាំង៕

ដោយ ផែន រតនៈ, សម្រួលផ្សាយ៖ កន ចំណាន

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 17, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យឪពុក-ម្ដាយ និងអាណាព្យាបាល សូមត្រៀមខ្លួនយកកូន ចៅ ទៅចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំ ដើម្បីបង្កើតភាព ស៊ាំនិងឈានទៅដល់ការបើក សាលាឡើងវិញ ។

ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ សម្តេចតេជោ បានមានប្រសាសន៍ថា ចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារនិងយុវវ័យ ត្រៀមខ្លួន ដើម្បីនាំកូន ចៅ ទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់ ដើម្បីឈានដល់ការ បើកសាលាឡើងវិញនាពេលខាងមុខ ។សម្តេចតេជោបន្តថា កុមារដែលមានអាយុ១២ឆ្នាំឡើងទៅនេះ គឺពួកគាត់អាចចេះរស់នៅ ដោយពាក់ម៉ាស់ និងរក្សាគម្លាតបាន ដែលធានាបានសុវត្ថិភាពពីការឆ្លងនៃជំងឺកូវីដ១៩ ។

សំឡេង « ខ្ញុំសូមយកឪកាស នេះអំពាវនាវ ចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារនិងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន ចៅ ទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់ យើងចង់មានភាពស៊ាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គម សេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានផ្អាកបានបិទសាលា ហើយឱ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ រឿងនេះគឺជាការខាតបង់មួយសម្រាប់យើង ប្រសិនបើយើងបានចាក់វ៉ាក់សាំងឱ្យកុមារនិងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលកុមារនិងយុវវ័យចាប់ពីអាយុ ១២ឆ្នាំឡើងទៅ គឺគេរៀនក្នុងអនុវិទ្យាល័យ ដូច្នេះពួកគេមានលទ្ធភាពដើម្បីរក្សាគម្លាតក្នុងសង្គម ក្នុងថ្នាក់រៀនតែម្តង ខុសពីផ្នែកបឋមសិក្សា ដែលកុមារមិនទាន់ចេះពាក់ម៉ាស់ ហើយក៏មិនទាន់ចេះនូវការការពារខ្លួនតាមរយៈការរក្សាគម្លាតនោះដែរ ប៉ុន្តែយើងអាចធ្វើបានជាមួយនឹងយុវវ័យ អាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ពួកគេអាចចេះពាក់ម៉ាស់រក្សាគម្លាត បន្ថែមធាតុផ្សាំនៃវ៉ាក់សាំង បើមានការវ៉ៃលុកពីជំងឺកូវីដ១៩ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលបានចាក់វ៉ាក់សាំងនោះដែរ »។

សម្តេចតេជោបន្តថា ជាបទពិសោធន៍ដែលយើងបានរកឃើញជាបណ្តើរៗ មកដល់ពេលនេះ អ្នកដែលទទួលបាន ការចាក់វ៉ាក់សាំងគឺជួយទប់ស្កាត់នៃការឆ្លង ហើយប្រសិនបើឆ្លងហើយ ក៏មិននាំដល់ជំងឺធ្ងន់ធ្ងរនិងការស្លាប់ដែលមានអត្រាខ្ពស់ដូចអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង នោះទេ ។

សម្តេចតេជោ បញ្ជាឱ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុក នូវការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវជននៅក្នុង ខេត្តរាជធានីទាំង២នេះ បូករួមទាំងខេត្តព្រះសីហនុ ផងដែរ ដែលជាតំបន់ឆ្លងដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់ ។ បន្ថែមពីនោះ គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងទូទាំងប្រទេសត្រូវរៀបចំ ធ្វើការជាមួយបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំង ក៏ត្រូវខិតខំចរចាជាមួយនឹងបណ្តាប្រទេស ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ទៅលើវ៉ាក់សាំងសម្រាប់ការចាក់ចំពោះកុមារនិងយុវវ័យ ដែលមានប្រមាណជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំង៤លានដូសបន្ថែមទៀតសម្រាប់ចាក់ឱ្យកុមាររបស់យើង ។ ម៉្យាងទៀតយើងមិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់វ៉ាក់សាំងឱ្យកុមារអាយុ១២ឆ្នាំ ច្បាស់ណាស់ក្នុងតែប៉ុន្មានខែក្រោយ យើងនឹងមានកុមារអាយុ១២ឆ្នាំថែមទៀត ដោយអាយុ១១ឆ្នាំឡើង១២ឆ្នាំ ដូច្នេះគ្រប់ទីកន្លែងត្រូវមានវ៉ាក់សាំងបម្រុងទុក សម្រាប់ចាក់ជូនដល់អ្នកដែលអាយុ១២ឆ្នាំ ហើយ ការចាក់នេះក៏ផ្អែកលើគោលការណ៍ ស្ម័គ្រចិត្តនិងគ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ ៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 16, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


កំពត: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជារួមមាន៖ អាវពេទ្យ(PPE) ២០០០ឈុត, ម៉ាស១ម៉ឺនបន្ទះ, ថ្នាំ បូរាណចិន ៤០០ប្រអប់ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នៅរដ្ឋបាលខេត្ត។



" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 15, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) បានអញ្ជើញធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ នៅថ្ងៃ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

សន្និសីទនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូន (STOM Leaders) របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំ ឧត្តមមន្រ្តីដឹកជញ្ជូនរបស់ជប៉ុន និងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែកអ្នកចូលរួមពីប្រទេសកម្ពុជា រួមមាន៖ អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

គួរឱ្យដឹងផងដែរថា សន្និសីទឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី១៩ គឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលស្នើឡើងដោយភាគីជប៉ុន ក្នុងគោលបំណងសំខាន់ គឺដើម្បី (១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូន រវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership Work Plan 2020-2021) ។ (២) ការលើកទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២ ហើយផែនការសកម្មភាពទាំងនេះ នឹងដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ (19th ATM-Japan) ដែលប្រទេសកម្ពុជាធ្វើជាប្រធាននៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

នៅក្នុងសន្និសីទនេះដែរ បានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ ដែលបានស្នើឡើងដោយប្រទេសជប៉ុន គឺ (១) របាយការណ៍ទស្សនទានដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ (the Report under Proof of Concept on ICT Solution for Overloaded Vehicle Control) ។ (២) គោលការណ៍ណែនាំស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្មសម្រាប់ខ្សែច្រវាក់ភស្តុភារកម្មត្រជាក់ ក្នុងក្របខ័ណ្ឌអាស៊ាន -ជប៉ុន (ASEAN-Japan Guidelines of Certifications Audits for Cold Chain Logistics) ។ (៣) ការប្រើប្រាស់ទិន្នន័យធំសម្រាប់កែលម្អនូវការបន្លាស់ទី (Utilization of Big Data to Improve Mobility)។

ក្រោយពីបានពិនិត្យពិភាក្សាគ្នាយ៉ាងលម្អិត ដោយយល់ថា ការងារសំខាន់ៗទាំង៣ ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ។ ជាលទ្ធផល អង្គសន្និសីទបានឯកភាពជាគោលការណ៍ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗ ទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី១៩ ដែលកម្ពុជាធ្វើជាប្រធានទាំងពីរកិច្ចប្រជុំនៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 14, 2021

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង និង​ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមជាមួយ សហការី បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់គណៈគ្រប់គ្រងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីបំពេញតម្រូវការរបស់ពន្ធនាគារ និងដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវ កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១។

អំណោយដែលបានផ្តល់ជូនរួមមាន៖ ឱសថបុរាណចិន លៀនហ័រ ឈីងវីន (LIANHUA QINGWEN) ចំនួន ២០០ (ពីររយ) ប្រអប់, ម៉ាស់ ចំនួន ៥,០០០ (ប្រាំពាន់) ម៉ាស់, មី ចំនួន ៥០ (ហាសិប) កេះ, ស្កសរ ចំនួន ០២ (ពីរ) ការ៉ុង, ទឹកក្រូច ចំនួន ១០ (ដប់) កេះ, ទឹកត្រី ចំនួន ១០ (ដប់) កេះ និងទឹកស៊ីអ៊ីវ ចំនួន ១០ (ដប់) កេះ ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន  និងឯកឧត្តមព្រះរាជអាជ្ញា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់មន្ដ្រីពន្ធនាគារទាំងអស់ និងក្រើនរំលឹកឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ ការពារ ៣ កុំ ចំពោះមន្ត្រីពន្ធនាគារផ្ទាល់ ក៏ដូចជាជនជាប់ឃុំទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីជៀសឱ្យបាននូវការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមទប់ស្កាត់បង្ការការឆ្លងរីករាលដាលនៃជំងឺនេះ។







" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 13, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ: ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាល្ងាចថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយតាមរយៈ Video Conference មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ទៅតាមការណែនាំនេះ ឱ្យទទួលបានជោគជ័យ និងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឡើងឱ្យមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តន៍ឱ្យចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារទាំងនេះ ។

ឯកឧត្តម បន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដោះស្រាយ ។ កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តន៍បានល្អ ។ សពជាង ៧០០នាក់ហើយយើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជំងឺកូវីដ-១៩ ។ នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើង ដែលអនុវត្តន៍បានល្អលើវិធានការក្រសួងសុខាភិបាល ទាំងការវេចខ្ចប់សព និងការការពារខ្លួន ដោយគិតមកដល់ពេលនេះមានសពដែលស្លាប់ដោយកូវីដ-១៩ ចំនួន ៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់ បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីរបស់យើង ធ្វើការបញ្ជាក់ឱ្យបានលម្អិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះ ឬបូជាសាកសព ។ ការលើកសពដាក់ក្នុងក្ដារមឈូស ដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរឱ្យពួកគាត់ស្លៀកសំលៀកបំពាក់ PPE ឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់ PPE ពិតជាទទួលបានជោគជ័យ មិនមានហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធន៍កន្លងមកនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ។ ការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។

១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវ ដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុក មុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាស នៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមានការរុះរើ ឬបើកថង់រុំសាកសពនោះ។

២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តន៍តាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុសកូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាក សព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាសពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយអាល់កុល ជែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។

និង៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចម្ងាយ ១,៥ម៉ែត្រ ពីគ្នា និងចម្ងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ ៕

ដោយសួស សំរិត, សម្រួលផ្សាយ៖ ksn-tvonline

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 13, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ដើម្បីពន្លឿន ផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែមលើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការ បញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់និងកាល បរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយស្វ័យប្រវត្តិ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តថា ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចជា ១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក” ហើយចុចលើពាក្យ “OK” ក្នុងផ្ទាំង Share Your Phone Number។ ២.សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័សគិតជាឯកតា ។ ៣.សូមពិនិត្យ ហើយចុចលើពាក្យ “ត្រឹមត្រូវ” ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ៤.លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ជាទិញ ដោយសំណើនេះនឹងត្រូវ អនុម័តជាមុនអំពីចំនួនដែលអាចផ្តល់ជូន ទើបអាចបង់ប្រាក់បាន ៥.ក្រោយការអនុម័ត លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីចំនួនឧបករណ៍ដែលអាចផ្តល់ជូន និងមធ្យោបាយសម្រាប់ទូទាត់ ប្រាក់ និង៦.ក្រោយពេលទូទាត់ប្រាក់រួចរាល់ លោកអ្នកនឹងទទួលបានសារអំពីកាលបរិច្ឆេទមកទទួលឧបករណ៍ តាមលំដាប់នៃការបញ្ជាទិញ (អ្នកបញ្ជាទិញមុននឹងទទួលបានឧបករណ៍មុន)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបន្ថែមពេលវេលាសម្រាប់ការមកទទួលយក ឧបករណ៍តេស្តរហ័សនេះ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 12, 2021

ចំនួនអ្នកទស្សនា: Views

  



ខេត្តសៀមរាប:ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១  រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤២នាក់ និងព្យាបាលជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់។

តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងចំនួនអ្នកឆ្លងថ្មីខាងលើនោះរួមមាន ករណីទី១ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៨ ដល់ទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះ ករណីទី៤២ ជាអ្នកធ្វើដំណើរមកពីខេត្តព្រះវិហារ, ករណីទី៤៣ និងទី៤៤ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ, ករណីទី៤៥ ដល់ទី៥២ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ(ការដ្ឋានRosae Apple Sqare) និងករណីទី៥៣ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជម្ងឺឈ្មោះ លាស់ ហេង។ ជាមួយគ្នានេះ ករណីទី៥៨ ដល់ទី១២៨ ជាករណីមានប្រភពចម្លងចេញពីមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន, ករណីទី១២៩ ដល់ទី១៤១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណីទី១៤២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏ករណីព្យាបាលជាសះស្បើយចំនួន ២៥នាក់ផងដែរ ដែលអ្នកទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប រកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ២,២៨០នាក់, បានព្យាបាលជាសះស្បើយចំនួន ៧៦៣នាក់, ស្លាប់ ២២នាក់ និង១,៤៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប, 

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: July 11, 2021