ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


ព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កន្លងមកដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើឱ្យការបិទខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញថាវិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ទំនប់រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្តដាក់ជាតំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែមវិធានការយ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុវត្តយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញជាចំណុចកណ្តាល ដែលឆ្លងកាត់មកពីបណ្តាខេត្តនានា និងជាចំណុចមានហានិភ័យខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាពក្នុងការទទួលបានវ៉ាក់សាំង ដូច្នេះយើងត្រូវត្រៀមលក្ខណៈ និងចាត់ចែងកិច្ចការងារផ្សេងៗឱ្យបានរួចជាស្រេចដើម្បីរង់ចាំវ៉ាក់សាំងថ្មីចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុរបស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 07, 2021

អ្នកនិពន្ឋ:

 



 បាត់ដំបង: ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

នៅរសៀលថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូ ដែលរួមមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្ត អញ្ជើញចុះសួរសុខទុក្ខក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលយាមប្រចាំការនៅតំបន់ព្រំប្រទល់ខេត្តបាត់ដំបង-បន្ទាយមានជ័យ និងបាត់ដំបង-ប៉ៃលិន នៅពេលដែលខេត្តបាត់ដំបង កំពុងស្ថិតក្នុងសភាពការណ៍បិទខ្ទប់។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលនៅជាប់តំបន់ព្រំប្រទល់ខាងលើ ត្រូវធ្វើការតាមដាន និងអនុវត្តន៍ទៅតាមគោលការណ៍ដែលរដ្ឋបាលខេត្តបានចេញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ហើយបើសិនជាមានអ្នកដែលចេញរោគសញ្ញាសង្ស័យ ឬដឹងអំពីប្រវត្តិអ្នកដំណើរមកពីតំបន់សង្ស័យណាមួយ សូមធ្វើតេស្ដយកសំណាកជាបន្ទាន់ ដោយមានក្រុមគ្រូពេទ្យប្រចាំការស្រេច រៀបចំ និងពាក់ខោអាវការពាររួចជាស្រេចផងដែរ ដោយការធ្វើបែបនេះចៀសវាងបើសិនអ្នកដំណើរចូលមក ហើយមានសញ្ញាវិជ្ជមាន ដែលបង្កជាហានិភ័យដល់ក្នុងសហគមន៍។

ក្នុងឱ្យនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យមើលស្ថានការណ៍ និង ពិនិត្យការអនុវត្តរបស់កងកម្លាំងប្រដាប់អាវុធ ដែលរដ្ឋបាលខេត្តបានដាក់ចេញ ដើម្បីអនុវត្តន៍ ព្រមទាំងបាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ជូនដល់ក្រុមការងារ និងកងកម្លាំងដែលប្រចាំការនៅតាមតំបន់ព្រំប្រទល់ខេត្តទាំងនោះផងដែរ ៕

 (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)    

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 06, 2021

អ្នកនិពន្ឋ:


ភ្នំពេញ :ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃយើងមានជន្មាយុ ៧០ឆ្នាំហើយនៅថ្ងៃនេះ

ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃថ្ងៃខួបកំណើតគម្រប់៦៩ ឈានចូល៧០ឆ្នាំ (៥ សីហា ១៩៥២ - ៥ សីហា ២០២១) របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋកម្ពុជាសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 05, 2021

អ្នកនិពន្ឋ:

 


 កណ្តាល: ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីលោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត និង បន្ទាប់មកទទួលអំណោយពីក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) ជួយឧបត្ថម្ភនូវសម្ភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសជួបដាច់ដោយឡែកពីគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ ។

ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

ក្នុងពេលជួបជាមួយ ក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អគ្គនាយកក្រុមហ៊ុន និង សហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក បានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយរបស់លោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក បាននាំយកថវិកា ២០លានរៀល និង អំណោយរបស់ក្រុមហ៊ុន អ៊ីស្ត អេស៊ា ជាយ័ន រៀល អ៊ីស្ទេត (EAST ASIA JIAYUAN REAL ESTATE CO., LTD.) មានម៉ាស ចំនួន ២.២៨០ម៉ាស ឱសថបុរាណចិន លៀន ហ័រ ចំនួន ២០០ប្រអប់ ម៉ាស៊ីនអុកស៊ីហ្សែនចំណុះ១០លីត្រ ចំនួន ០២គ្រឿង និង សម្លៀកបំពាក់ការពារ (PPE) ចំនួន ១២ឈុត៕

(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 04, 2021

អ្នកនិពន្ឋ:


ភ្នំពេញ: ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

 ប្រភព៖ ទទក

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 03, 2021

អ្នកនិពន្ឋ:

 



តាកែវ: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ដនាំយកថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល​ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

រូបថត៖ AKP-តាកែវ


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 02, 2021

អ្នកនិពន្ឋ:


  នៅព្រឹកថ្ងៃទី០១ ខែសីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកយុទ្ធ នាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅវិមានសន្តិភាព។ជាមួយនឹងអញ្ជើញជាអធិបតីនៃពិធីបើកយុទ្ធនាការនេះ សម្តេចតេជោក៏នាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ មុន ដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ហើយបន្ទាប់មកទៀតសម្តេចតេជោ ក៏នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ ។

     សម្តេចតេជោនាយករដ្ឋមន្រ្តី  មានប្រ សាសន៍ក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ ១៩ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃ ទី២៣ខែកក្កដាឆ្នាំ២០២១ថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ  ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ ចំនួនប្រហែល ២៣ម៉ឺននាក់។

   សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើង វិញ ជាពិសេសការសិក្សានៅតាមសាលា រៀនដែល យ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: August 01, 2021