អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


ត្បូងឃ្មុំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចុះពិនិត្យការបើក យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ឬដូសជំរុញ ជូនអតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពនៅក្នុងខេត្តត្បូងឃ្មុំ ចំនួនប្រមាណជាង២.០០០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ថ្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ជូនដល់អតីតយុទ្ធជននៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីសុខុមាលភាព របស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានពលីជួយជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)។

សូមបញ្ចាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Astrazeneca) ដែលជាដូសទី៣ ឬ ដូសជំរុញ ជូនដល់អតីតយុទ្ធជន នាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្តត្បូងឃ្មុំបើកដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី៣ ជូនដល់មន្ត្រីរាជការ នៅសាលាខេត្តត្បូងឃ្មុំ មន្ទីរជុំវិញខេត្ត អាជីវករ អ្នកសារព័ត៌មាន ក្នុងស្រុក/ក្រុងទាំង៧ នៅតាមបណ្តាទីតាំងចំនួន៧កន្លែង មានដូចជា ៖ មន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ សាលាបឋមសិក្សាវាលកណ្ដៀង មន្ទីរពេទ្យបង្អេកស្រុកពញាក្រែក មន្ទីរពេទ្យបង្អែកស្រុក តំបែរ មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ មន្ទីរពេទ្យបង្អែកស្រុកមេមត់ និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 14, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ : ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា៕

ប្រភព៖ ទទក,

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 13, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ ពីលោកស្រី ចាន់ កន្និកា អគ្គនាយិកា ក្រុមហ៊ុន ស៊ី ខេ ខេ អ៊ិនវេសម៉ិន សម្រាប់បម្រើការងារក្នុងបរិបទជំងឺកូវីដ-១៩ ជួយដល់ខេត្តស្វាយរៀង នារសៀលថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាគ នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកជួយសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ-១៩ ។  

លោកជំទាវបានបន្តទៀតថា សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការ អាហ្វេស៊ីបកម្ពុជា ) ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ជាពិសេសបានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។   អំណោយសប្បុរសធម៌ រួមមាន៖ អង្ករ ១០តោន, ម៉ាស១០កេសធំ ទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ចំនួន២០០លីត្រ និងឧបករណ៍សម្រាប់បាញ់ថ្នាំមួយចំនួនផងដែរ ៕ 

ដោយសួស សំរិត

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 12, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

បន្ទាយមានជ័យ :ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ នឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក ជាអនុ ប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុក អនុគណៈកម្មការបច្ចេកទេស និងព្យាបាល បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល ១កន្លែង ក្នុងក្រុងសិរីសោភ័ណ និង មណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក១កន្លែង នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីបម្រុង សម្រាប់ទទួលព្យាបាល និងធ្វើចត្តាឡីស័កដល់ពលករខ្មែរ ដែលកំពុង វិលត្រលប់ពីប្រទេស ថៃ មកនោះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា មណ្ឌលព្យាបាលជំងឺ កូវីដ-១៩កម្រិតស្រាល និងមណ្ឌលធ្វើចត្តាឡីស័ក ដែលកំពុងរៀបចំទាំង២កន្លែង នៅក្រុងសិរី សោភ័ណ និងស្រុកមង្គលបូរីនេះ អាចមានលទ្ធភាពទទួលព្យាបាល និងធ្វើចត្តាឡីស័កពល ករដែលវិលត្រលប់មកពីប្រទេសថៃ បានរាប់ពាន់នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរ សើរដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិ បាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍បទបញ្ជារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ ពិសេសលើការគ្រប់ គ្រង មើលថែទាំបងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ បានក្រើនរម្លឹកដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ ថែមទៀត លើការគ្រប់គ្រងឱ្យបានតឹងរ៉ឹងចំពោះពលករ ដែល បាននិងកំពុងវិលត្រលប់ពីប្រទេសថៃនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បំប្លែង ថ្មីដែលតា (Delta) ចូលក្នុងសហគមន៍កាន់តែច្រើននោះ ៕

  

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 11, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 

ថតកសិដ្ឋានចិញ្ចឹមទាពីរកន្លែងខុសភូមិសាស្ត្រគ្នានិងខុសថ្ងៃខែ ប៉ុន្តែឆ្នាំតែមួយបែរជាមានរឿងទាំងពីរកន្លែង!!


ក្នុងករណីថតកសិដ្ឋានចិញ្ចឹមទាទាំងពីរកន្លែងខាងនេះមានការសប្បាយចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកចិញ្ចឹមទាទាំងពីរកន្លែង ជាមួយនឹងលោក ទេស វិបុល ដោយមិនមានរឿងអ្វីទាំងអស់ ចុះហេតុអ្វីបានជាមានក្រុមមនុស្សផ្សេងទៀតមករករឿងគាត់ទៅវិញ?



ហើយផ្លូវសាធារណៈរបស់រដ្ឋ ដែលប្រជាពលរដ្ឋធ្វើដំណើរបានដោយមិនមានបញ្ហាអ្វីសោះ ប៉ុន្តែចំណែករូបគាត់(ទេស វិបុល)ធ្វើដំណើរមិនបានទៅវិញ?សូម្បីតែហ្វូងទាដើរកាត់លើផ្លូវពីមុខឡានរបស់គាត់ក៏គាត់ឈប់ឡានដែរ!!!


ចម្លែកតែមនុស្សមួយក្រុមនៅ ឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទេដែលបាននឹងកំពុងតែធ្វើសកម្មភាពបែបអាណាធិបតេយ្យដោយមិនយល់អ្វីបន្តិច។

ចំណែកក្រុមមនុស្សខាងលើនេះ ពួកគាត់ដឹងតែធ្វើតាមលោកផ្កាយតែប៉ុណ្ណោះ។ហើយគាត់បានសួរពួកគាត់ទាំងនោះថា តើគាត់មានកំហុសអ្វីខ្លះ?ពួកគាត់ឆ្លើយតែពាក្យដដែលៗថា ធ្វើតែតាមបញ្ជារបស់មេពួកគេតែប៉ុណ្ណោះ(ផ្កាយ)។តើផ្កាយនេះជាផ្កាយដុះកន្ទុយមែនឬ? បើផ្កាយតែមួយបែបនេះអាចបញ្ចេញពន្លឺឱ្យភ្លឺបានទេ?ដូច្នេះមានតែតាមដានផ្កាយនេះបន្តទៀត៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 10, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង: ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនចំពោះព្រះចៅអធិការវត្ត សិរីវង្សសត្ថារាម ( ហៅវត្តថ្នល់ឈើទាល ) ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីទុកផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលកាន់ព្រះវស្សារយះពេល០៣ខែ។

ទេយ្យទានដែល ឯកឧត្តម និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួន ១៧៥គីឡូក្រាម មី ០៥កេស ភេសជ្ជៈ ០៣កេស ម៉ាស់ ០២ប្រអប់ និងបច្ច័យ ២០០ដុល្លា និង៤០០.០០០រៀល ៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 10, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 បាត់ដំបង :ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវ នឹងថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើក នៃកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ជាដូសជំរុញ ឬដូសទី៣ សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខ នៅទូទាំងខេត្តបាត់ដំបង នៅវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មកលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជួរមុខដែលកំពុងបំពេញបេសកកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានការប្រឈមនឹងការឆ្លងជំងឺ ស្របពេលដែលពលករខ្មែរមានការវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនចូលស្រុកកំណើតវិញ ជាមួយនឹងការត្រៀមបើកច្រកព្រំដែនឡើងវិញនាពេលខាងមុខនេះផងដែរ ។

គួររម្លឹកផងដែរថា វ៉ាក់សាំងកូវីដ-១៩ ជាអំណោយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយវ៉ាក់សាំង Astra Zeneca ដែលជាដូសទី៣ ឬដូសជំរុញនេះនៅខេត្តបាត់ដំបង មានចំនួន ២០.៧៣០ដូស ត្រូវបានបែងចែកចាក់ដល់មន្ត្រីជួរមុខ នៅតាមស្រុកតំបន់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរសុខាភិបាលខេត្តបាត់ដំបង)

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 09, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ​ សូម​មាតា បិតា អាណាព្យាបាល របស់​កុមារ​និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ទៅដល់​ក្រោម​១៨​ឆ្នាំ ត្រូវ​ជំរុញ​និង​នាំ​កូន ចៅ ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ៍​កាច​សាហាវ​នេះ​។​សូមកុំ​បារម្ភ​ថា ខ្លាច​អស់​វ៉ាក់សាំង​ឱ្យសោះ ។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល លោក​បាន​គិតគូរ​ខ្លាំងណាស់ ចំពោះ​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង មកចាក់​ជូន​ប្រជាពលរដ្ឋ និង​កូន ចៅ របស់​ប្រជាពលរដ្ឋ ដោយ​មិនឱ្យ​យកប្រាក់​នោះឡើយ ហើយ​យុទ្ធនាការ​នេះ​ធ្វើឡើង ដើម្បី​បញ្ចប់​ឫសគល់​នៃ​ជំងឺ កូ​វីដ​-១៩ ។​



នេះ​ជា​សារ​អំពាវនាវ​របស់លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​គ្រា​ដែល​លោក ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ា​ក់​ចំនួន​៥ កន្លែង​កាល​ព្រឹក​ថ្ងៃទី​៧ ខែសីហា ។​
ទីតាំង​ទី​១-​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ , ទីតាំង​ទី​២-​នៅ​មណ្ឌល​សុខភាព​និរោធ​, ទីតាំង​ទី​៣-​នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​, ទីតាំង​ទី​៤-​នៅ​មណ្ឌល​សុខភាព​ក្បាលកោះ និង​ទី​តាំងទី​៥-​នៅ​មណ្ឌល​សុខភាព​ព្រែក​ថ្មី ។​
នៅក្នុង​ការចុះពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ទាំង​៥​នេះដែរ លោក​អភិបាលខណ្ឌ​បាន​ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំង​មាតា បិតា អាណាព្យាបាល កុមារ​និង​យុវវ័យ ទាំងអស់ ដែល បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​មកចាក់​វាក់​សាំង ដែលជា​ការរួមចំណែក​ក្នុងការ​ប្រយុទ្ធ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​៕

​សូមបញ្ជាក់ថា ៖​គិត​ចាប់ពី​ថ្ងៃទី​០១ សីហា មកដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ មាន​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ទូទាំង​ខណ្ឌ​ច្បារអំពៅ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១០.២៥៥​នាក់ ក្នុង​ចំនួន​សរុប ប្រមាណ ជិត​២​ម៉ឺន​នាក់ ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 08, 2021