អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បើទោះបីជា ទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ ពិសេសកូវីដបម្លែងថ្មី Delta មិនងាយភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់លោក ជា ពិសី ក្នុងនាមលោកជាប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដែលបានបន្តដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកផ្ដល់ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២០គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌នេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់តាមគន្លងថ្មី នៃបរិបទកូវីដ-១៩ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕













 

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 21, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់សម្ដេចតេជោ ហ៊ុន សែន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង ជានាយករងខុទ្ទ កាល័យសម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើ ញចុះពិនិត្យចម្ការមៀនផ្ទាល់ ដែលមាននៅក្នុងឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីប្រមូលទិញមៀន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ ។

ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនី យ៍ ហ៊ីង ប៊ុនហៀង និង ក្រុមករងារប្រមូលទិញនូវកសិផលមៀនប៉ៃលិន (តាង៉ែន) នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស បណ្ដា លមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។

ក្នុងនោះតំណាងប្រជាកសិករដាំដំណាំមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ធ្វើឱ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានជោគ ជ័យក្នុងការប្រមូលទិញផ្លែតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលនោះ រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងាររបស់សម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង៦របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬ ផ្លែតាង៉ែន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ ព្រមទាំងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និង ដើម្បីជួយរំលែកកុំឱ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះ មិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារបានកំណត់យកតម្លៃព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ ១ ៨០០៛ ក្នុងមួយគីឡូក្រាម ។

ដោយឡែកបើដឹកទៅដល់ទីតាំងនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ ២ ៥០០៛ ក្នុងមួយគីឡូក្រាម ។ តែក្នុងនោះផ្លែតាង៉ែនទាំងអស់ត្រូវបានកាត់តែងឱ្យបានស្អាតត្រឹមត្រូវ ដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និង ការនាំចេញផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 20, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views



នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សតទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែងការគួរសម និងគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច មុនការចាកចេញទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។ តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 



" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 19, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅតាម ព្រំដែនប្រទេសជិតខាង។

ដូច្នេះសូមប្រជាកសិករដែលមានផល្លានុផលផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ហើយក្រុមការងារនឹងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ។

ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង

ទំនាក់ទំនង ទូរសព្ទ លេខ៖

1-097 777 37 37 លោក សេង ឌីលីន

2-088 903 77 77 លោក ស៊ុន ម៉េងហៃ៕

វិទ្យុជាតិកម្ពុជា៖


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 18, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ព្រះសីហនុ: ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រឹកថ្ងៃ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ជាសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ 

អំណោយដែលក្រុមហ៊ុន Guo Streng Medical Suppliers Co, Ltd បានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖ ឧបត្ថម្ភឧបករណ៍តេស្តកំហាករហ័សចំនួន ៩៦០, ទឹកបរិសុទ្ធ ៥០កេស, ទឹកថ្នាំសម្លាប់មេរោគ ១០កាន, និងមី ៣០កេសតូច ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។   

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងអំណរគុណ និងអគុណចំពោះក្រុមហ៊ុន Guo Streng Medical Suppliers  Co, Ltd ដែលបាននាំយកអំណោយមនុស្សធម៌ជាសម្ភារៈបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនៃការចែករំលែកនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ 

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត សង្ឃឹមនិងជឿជាក់ថា សប្បុរសជន ក្រុម ហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ នឹងបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ ជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ បន្តទៀត ៕

ដោយ ងូ សុមុនី

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 17, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ :ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ធុរជន ប្រធានក្លឹបសេដ្ធធុរជន និងជាស្ថាបនិក ភូមិផ្កាត្រកួន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាផ្លែតាង៉ែន ៥០០គីឡូក្រាម នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។


រូបថត៖ ខឹម សុវណ្ណារ៉ា

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 16, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រះវិហារ៖ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញទទួលគ្រែបត់ ( ប៉ៅអ៊ី ) ដែលមានចំនួនជាង ៧០០គ្រែ ជាអំណោយមនុស្សធម៌ របស់បណ្តាមន្ទីរ និងអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ។ សម្ភារដែល អភិបាលខេត្តព្រះវិហារ ទទួលបានពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះរដ្ឋបាលខេត្តនោះ គឺមានចំនួន ៧២០គ្រែបត់ ដែលការឧបត្ថម្ភនោះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នា គឺ ចាប់ពីថ្ងៃទី ១១សីហា ដល់ថ្ងៃទី១៣សីហាឆ្នាំ២០២១ នៅសាលាខេត្តព្រះវិហារ។ មន្ទីរ និងអង្គភាពដែលឧបត្ថម្ភគ្រែបត់ទាំង ៧២០គ្រែនោះ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រែបត់ចំនួន ១០០ ,មន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន ១០០គ្រែ ,មន្ទីរផែនការខេត្ត ចំនួន ៣០គ្រែ ,មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចំនួន ៤០គ្រែ ,អង្គភាពពន្ធនាគារខេត្ត ចំនួន ៤០គ្រែ ភួយ៤០ និងមុង៤០ ,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ៥០គ្រែ ,មន្ទីរកិច្ចការនារីខេត្ត ចំនួន ៤០គ្រែ ,មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន ៤០គ្រែ ,មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ចំនួន៤០គ្រែ ,មន្ទីរទេសចរណ៍ខេត្ត ចំនួន ៤០គ្រែ ,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ១០០គ្រែ និងមន្ទីរបរិស្ថានខេត្ត ចំនួន ១០០គ្រែបត់ ផងដែរ។ ឯកឧត្តមប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា សម្ភារទាំងនោះ រដ្ឋបាលខេត្ត នឹងនាំយកទៅផ្តល់ជូន នៅតាមមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល នៅទូទាំងខេត្តព្រះវិហារ ដែលកំពុងជួបប្រទះការខ្វះខាត និងការផ្តល់ជូនពលករ ដែលកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩ នូវសម្ភារស្នាក់នៅ ថែមទៀតផង។ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណជាអនេក ចំពោះការចូលរួមពីតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញខេត្ត នាពេលនេះ ដែលជាការបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ ក្នុងបុព្វហេតុរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ covid-19 ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍ នៅក្នុងខេត្តព្រះវិហារ ក៏ដូចជានៅទូទាំងប្រទេស ជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះវិហារ នាគ្រានេះ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: August 15, 2021