-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Tuesday, August 31, 2021

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។


នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

«ដូច្នេះខ្ញុំស្នើឱ្យឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្តរាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួនដែលមិនមានជំងឺឆ្លងកើតឡើង»។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ សម្តេចបានបន្ថែមថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្ស។ សម្តេចបានយល់ឃើញថា សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ។

«សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យអាចរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាព គួបផ្សំ រវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេតេជោ។

សម្តេចបានយល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់នៅតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ សម្តេចបានស្នើឱ្យរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។

សម្តេចបានបញ្ជាក់បន្ថេមថា សម្រាប់រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ «ដូច្នេះហើយ ខ្ញុំស្នើឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាដើម្បីបើកសាលារៀនឡើងវិញ»។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

Monday, August 30, 2021

កិច្ចប្រជុំចំនួនពីរ តាមរយ:ប្រព័ន្ធវីដេអូ រវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន ស្តីពីការរៀបចំ និងការអនុវត្តសាកល្បងគម្រោងទីក្រុងឆ្លាតវៃ

ចំនួនអ្នកទស្សនា: Views


 សៀមរាប: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំក្រុមការងារទីក្រុងឆ្លាតវៃ នៃរដ្ឋបាលខេត្តសៀមរាប ចូលរួមក្នុងកិច្ចប្រជុំចំនួនពីរ ជាមួយភាគីជប៉ុន ដែលមានលោក Asuka Tsuboike តំណាងទីស្នាក់ការកណ្តាលរបស់ JICA នៅប្រទេសជប៉ុន និងកិច្ចប្រជុំមួយទៀតជាមួយលោក Kei Masuda ប្រធានលេខាធិការដ្ឋានរដ្ឋមន្ត្រី នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ស្តីពីការរៀបចំឱ្យក្រុងសៀមរាប អភិវឌ្ឍទៅរកគោលដៅជាទីក្រុងឆ្លាតវៃ តាមរយ:ប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។


រូបថត៖ AKP-សៀមរាប

Sunday, August 29, 2021

#សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបង្ហាញនូវកង្វល់ពីការកេីនឡេីងចំពោះបណ្តឹងព្រហ្មទណ្ឌទៅលេីអ្នកកាសែត!

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្នាក់ដឹកនាំសមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា កំពុងឆ្លងមតិយោប់ល់គ្នាតាមតេឡេហ្គ្រាមដោយបង្ហាញពីក្តី

កង្វល់ចំពោះការកេីនឡេីងនូវបណ្តឹងព្រហ្មទ័ណ្ឌទៅលេីអ្នកសារព័ត៌មាន ដោយមិនបានយកច្បាប់សារព័ត៌មានមកប្រេីឡេីយ។



លទ្ធផលនែការឆ្លងមតិយោបល់នេះនឹងធេី្វជាព័ត៌មានលម្អិត

ដោយខ្ញុំបាទហង្ស ចក្រា ចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរម្ចាស់ស្រុក សំុការអនុញ្ញាតពីឯកឧត្តមយ៉ែម ណយ ប្រធាន

នាយកដ្ឋានមណ្ឌលព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន

ដេីម្បីសម្ភាសន៍ជុំវិញបព្ហាានេះថែមទៀតផង។


យេីងសង្ឃឹមថា អី្វនឹងល្អប្រសេីរុឡេីងវិញជាមិនខាន សម្រាប់់

ស្ថាប័នយុត្តិធម៌ និងអ្នកសារព័ត៌មានកម្ពុជា។


អរគុណលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារ

ព័ត៌មានកម្ពុជាដែលបានគាំទ្រគំនិតនេះជាអាទិភាពសម្រាប់

អ្នកសារព័ត៌មានយកទៅពិចារណា៕ហង្ស ចក្រា

Saturday, August 28, 2021

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី

ចំនួនអ្នកទស្សនា: Views

 


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សូមកុំអស់សង្ឃឹម «យុត្តិធម៌ត្រូវតែមានសម្រាប់ជនស្លូតត្រង់»






Friday, August 27, 2021

រដ្ឋបាលព្រៃឈើខណ្ឌឧត្តរមានជ័យពិតជាសហការជាមួយក្រុមហ៊ុនបានល្អណាស់!

ចំនួនអ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ: យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈេីសហការជាមួយតំណាងក្រុម

ហ៊្ននសាន់ហ៊ាងព្រមទាំងកម្លាំងសន្តិសុខក្រុមហ៊ុននិងយោធាប្រមាណ១០នាក់ប្រេីកម្លាំងបាយចាប់ពួកគាត់ទាំងបង្ខំនាំយក ទៅកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើដីដោយមិនមានដីកា

របស់តុលាការឡេីយ។


យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះកែវ ហ៊ុនអាយុ

៥៣ឆ្នាំភេទប្រុសបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ

២០២១វេលាម៉ោងប្រមាណជា៨ព្រឹកមានកម្លាំងមន្ត្រីនិងក្រុម

ហ៊ុនសាន់ ហ៊ាងប្រមាណ១០នាក់ប្រដាប់ដោយកាំភ្លេីងនិងខ្នោះ បានមកដល់កនលែងគាត់កំព្ងបោះបង្គោលធេី្វខ្ទមជ្រក

កម្តៅថ្ងៃហេីយភូតក្ហកគាត់ថាឲ្យគាត់ទៅជួបព្រះរាជអាជ្ញា។


ប៉ុនែ ពេលគាត់ចេញទៅជួបមិនមានព្រះរាជអាជ្ញាស្អីទេ គឺកម្លាំងទាំងនោះបានភ្ជង់កាំភ្លេីងកាច់មួលដៃហេីសង្កត់កវាយខ្នោះដោយចោទថាគាត់ជាអ្នកបំផ្លិចបំផ្លាញព្រៃឈេី ក្នុងពេល

ដែដីនេះត្រូវប្តឹងតវ៉ាតាំងពីខេត្តរហូតដល់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ។


នៅពេលដែលប្រជាពលរដ្ឋ ដឹងរឿងចាប់ខ្លួនលោកកែវ ហ៊ុន

និងមនុស្ស៣នាក់ទៀតយកទៅខណ្ឌរដ្ឋបាលព្រៃឈេី ទេីប

ផ្អេីលឆោឡោលេីកគ្នាទៅដល់ស្នាក់ការខណ្ឌទាមទារឲ្យដោះលែងមនុស្សវិញ។


ទោះជាដូច្នេះក្តី មន្ត្រីរដ្ឋបាលព្រៃឈើដីនៅតែមិនព្រមដោះលែងទៀត ហេីយបន្តឃុំខ្លួនអ្នកទាំង៤រហូតដល់យប់

ទេីបប្រជាពលរដ្ឋសម្រុកចូលក្នុងស្នាក់ការខណ្ឌនាំលោក កែវហ៊ុនចេញមកបានទាំដៃជាប់ខ្នោះ។


ការចាប់ខ្លួនលោកកែវ ហ៊ុននិងមនុស្ស៣នាក់ទៀតនៅចំណុចថ្នល់សំពូជ ភូមិពុល សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមាន

ជ័យ។

រហូតមកដល់ពេលនេះ លោក កែវ ហ៊ិន កំពុងពិនិត្យសុខភាព

ព្រោះដៃម្ខាងដែលត្រូវគេមួលនោះនៅឈឺនៅឡេីយ។

តេីងមិនទាន់អាចទាក់ទងរកការពន្យល់ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដីនិងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋប្រមាណ៦៥៤គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាន់ហ៊ាង ដែលមានផ្ទៃដី១១៤៩ហិកតាបានអះអាងថា គឺជាដីដែលពួកគាត់បានដាំដុះអាស្រ័យផលជាយូរណាស់មកហេីយ មិនមែនជាដីក្រុមហ៊ុនទេ។

លោក កែវ ហ៊ុន បានទទូចសំុឲ្យសម្តេចនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយដោយយុត្តិធម៌ដល់ពួគាត់ទាំង៦៥៤គ្រួសារ

នេះផង។

ការផ្សាយលេីកក្រោយ យេីងនឹងដាក់ឯសារទំនាស់ដីធ្លីនេះដេីម្បីអោយថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធពីនិត្យពិចារណា ដោយអនុគ្រោះ៕















អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង នៅតាមបណ្ដាក្រុង ស្រុកមួយចំនួន នៃខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 


 កំពង់ធំ: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដាក្រុង-ស្រុកមួយចំនួន នៃខេត្តកំពង់ធំ ជាពិសេសការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

រូបថត៖កំពង់ធំ


Thursday, August 26, 2021

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២២ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចំនួនអ្នកទស្សនា: Views

 


កណ្តាល: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ  បាលខេត្តកណ្តាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដែលកិច្ចប្រជុំដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ទីរអង្គភាពទាំងអស់ ដើម្បីអនុវត្តន៍គម្រោងថវិការឱ្យបានត្រឹមត្រូវ រលូន និងទាន់ពេលវេលា ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុទ្ធនានា។

ដើម្បីធានាឱ្យថវិកាឆ្នាំ២០២២ ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មន្ទីរអង្គភាពទាំងអស់ ត្រូវពង្រឹងលើការគ្រប់គ្រង និងការអនុវត្តគម្រោងថវិការបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាំងការគ្រប់គ្រងការប្រមូលចំណូល និងការអនុវត្តចំណាយក៏ត្រូវតែគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសត្រូវអនុវត្តន៍ចំណាយឱ្យមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ និងមានភាពសន្សំសំចៃខ្ពស់ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់គម្រោងថវិកាឱ្យបានច្រើន និងសមស្រប ដើម្បីបង្កើនលទ្ធភាពដល់រដ្ឋបាលខេត្ត យកទៅអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍខេត្ត និងការផ្ដល់សេវានានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

Tuesday, August 24, 2021

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេ នៅរសៀលថ្ងៃ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមល ឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកបដោយចីរភាព និងភាពធន់ជាងមុនទៅនឹងវិបត្តិផ្សេងៗ។  

សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័សលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។  ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥” ជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិក AIPA ទំាង១០ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៃប្រទេសព្រុយណេ ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ា លើកទី៤២ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

សម្តេចបានគូសបញ្ជាក់បន្តថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១- ២០៣៥ ” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល។

គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវ នាវដល់អាស៊ាន និងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។

សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលបនីយកម្ម ប្រកបដោយបរិយាប័ន្ន។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅកម្ពុជា នាចុងឆ្នាំ២០២១នេះផងដែរ។ 

សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ៊្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម។  អន្តរសភាអាស៊ានជាការប្រមូលផ្តុំសំឡេងប្រជាពល រដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេន នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ នៅឆ្នាំ២០២២ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៤៣ ហើយពិធីប្រគល់តួនាទីជាប្រធានប្តូរវេន AIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់ នៃពិធីបិទមហាសន្និបាត AIPA លើកទី៤២នេះផងដែរ ៕

ដោយ៖  ប៉ាល់ សុង, សម្រួលផ្សាយ៖ Dara

Monday, August 23, 2021

រដ្ឋមន្រ្តីសុខាភិបាលថា មន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាបអាចធ្វើតេស្តរកមេរោគកូវីដ-១៩បានក្នុង១ថ្ងៃបានពី៩០០ទៅ១ ០០០នាក់

ចំនួនអ្នកទស្សនា: Views
សៀមរាប: ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការមន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បាន​ឱ្យដឹងថា កន្លងមកនេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍ខ្នាតតូចហើយ ប៉ុន្តែការធ្វើតេស្តរកមេរោគកូវីដ-១៩បានចំនួនតិច។ ឥឡូវនេះបានសាងសង់មន្ទីរពិសោធន៍ថ្មី ដែលមានលទ្ធភាពអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានក្នុង១ថ្ងៃពី៩០០ទៅ ១ ០០០នាក់ ដែលកត្តាទាំងនេះ អាចធ្វើឱ្យយើងធ្វើការងារបានលឿន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគន៍ផងដែរ។​ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នមន្ទីរពិសោធន៍ថ្មីនេះ ធ្វើតេស្តរកមេរោគកូវីដ-១៩បានតែមេរោគកូវីដធម្មតានៅឡើយទេ សម្រាប់មេរោគកូវីដប្រភេទដែលតា (Delta) មិនទាន់អាចធ្វើបានទេ។ ប៉ុន្តែក្រសួងសុខាភិបាល និងបំពាក់ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកមេរោគកូវIដប្រភេទដែលតា នៅក្នុងមន្ទីរពិសោធន៍នេះនាពេលខាងមុខ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតានេះ បានលឿន ដោយមិនពិបាកបញ្ជូនទៅឆ្ងាយ។​ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧ ០២៤នាក់ ព្យាបាលជាសះស្បើយចំនួន ៥ ៥៥៩នាក់ ស្លាប់៧៥នាក់ និង ១ ៣៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

 



ដោយ ឃុត សៅ