ផ្សាយពាណិជ្ជកម្ម



 

ខេត្តកណ្តាល : នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងការកោតសរសើរ និង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ស្ត្រីមេធាវីដ៏ឆ្នើម ០២រូប


 គឺ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ ដែលបានស្ម័គ្រចិត្តធ្វើជា ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់ របស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។


សមាគមសូមបួងសួងអោយ លោកស្រីមេធាវីទាំងពីររូប មានសុខភាពល្អ អាយុយឺនយូរ ជោគជ័យគ្រប់បំណងប្រាថ្នា ឈ្នះអស់មារសត្រូវ ដើម្បីបន្តបេសកកម្មបម្រើជាតិ ប្រជាជន លើវិស័យមនុស្សធម៌ ការអភិវឌ្ឍន៍ និងយុត្តិធម៌សង្គម🙏❤️🇰🇭






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 11, 2021

អ្នកនិពន្ឋ:

ខេត្តំកពង់ចាម ៖​ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ពីកម្រិតអនុវិទ្យាល័យឡើងនឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ហើយការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ ត្រូវបំពេញវិធានអនាម័យរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 


បានថ្លែងយ៉ាងដូច្នោះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសដែលលោក ដឹកនាំប្រជុំវាយតម្លៃ ការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងការវាយតម្លៃការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១២ឆ្នាំឡើង ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម។


លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យឡើង និងពុទ្ធិកសិក្សានឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១  នេះតទៅ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គ្រោងនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។ ទន្ទឹមនឹងការបើកឱ្យដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជនកម្រិតអនុវិទ្យាល័យ និងពុទ្ធិកសិក្សា ត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានគិតគូវពីការវាយតម្លៃក្នុងការបើកគ្រឹះសា្ថនសិក្សាកម្រិតបឋមឡើងវិញផងដែរនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ប្រសិនបើការដំណើរការកម្រិតអនុវិទ្យាល័យឡើងមិនមានបញ្ហាប្រឈមកើតឡើង។ 


លោក អភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបរិស្ថានសាលា ពិសេសសាលារៀនដែលធ្លាប់បានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក ត្រូវបាញ់ថ្នាំសម្រាប់មេរោគ ដើម្បីធានាបានសុវត្ថិភាពជូនសិស្សានុសិស្ស។ ប្រធានគ្រឹះសា្ថនសិក្សា ត្រូវគិតគូខ្ពស់ពីអនាម័យបរិសា្ថននៅក្នុងសាលារៀន ការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ដោយត្រូវធ្វើការបែងចែកវេនសិក្សារបស់សិស្សានុសិស្សឱ្យស្របតាមការគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលក៏ត្រូវរៀបចំក្រុមគ្រូពេទ្យប្រចាំការឆ្លើយតបបន្ទាន់ក្នុងករណីមានការសង្ស័យ និងរកឃើញសញ្ញាណណាមួយនៃការចម្លងក្នុងសាលារៀន។


ស្របពេលដែលការដាក់ឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណ និងឯកជនឡើងវិញ រដ្ឋបាលខេត្តកំពង់ចាម ក៏គ្រោងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងក្នុងខេត្តកំពង់ចាម ដោយរៀបចំបង្កើតជាទីតាំងអចិន្ត្រៃយ៍សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែកទាំង ០៩ទីតាំងក្នុងខេត្តកំពង់ចាម និងរំសាយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចូលបម្រើការងារនៅតាមអង្គភាពដើមវិញ ៕,វណ្ណៈ









" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 11, 2021

អ្នកនិពន្ឋ:

ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពការងារ និង លើកទិសដៅអនុវត្តបន្តនៃក្រុមការងារបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្សខុសច្បាប់ប្រចាំក្រសួងព័ត៌មាន ក្នុងបរិបទកូវីដ-១៩។ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្តនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ បានមានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ គឺផ្តោតសំខាន់លើការងារមួយចំនួនដែលបាន អនុវត្តកន្លងមក លើការងារបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្ស ហើយយើងធ្វើការយ៉ាងត្រឹមត្រូវ ដោយយកចិត្តទុកដាក់ ខិតខំបង្កើនការ ទប់ស្កាត់អនុវត្តឲ្យបានខ្លាំងក្លា ហើយត្រូវពិនិត្យមើលការអនុវត្តន៍ជាជំហានៗ ដើម្បីឲ្យការងារយើងដែលកំពុងតែធ្វើនេះ ទទួលបាន លទ្ធផល ដូចដែលយើងបានគ្រោងទុក »។ លើសពីនេះ ឯកឧត្តម រដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ បានបន្ថែមថា កិច្ចការទាំងអស់នេះ មិនមែនជារឿងសាមញ្ញទេ យើងបន្តខិតខំជាបណ្តើរៗ យើងប្រឹងប្រែងអនុវត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវ ដើម្បីសម្រេចឲ្យបានជាផ្លែផ្កាសម្រាប់សង្គមជាតិយើងទាំងអស់គ្នា ក៏ដូចជាថ្នាក់ដឹកនាំយើង ពិសេសឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានតែម្តង ដែលតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់ប្រជាជន។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ ក៏បានផ្ដល់គន្លឹះសំខាន់ៗមួយចំនួន ក្នុងការចូលរួមទប់ស្កាត់អំពើជួញដូរ មនុស្ស ក្នុងបរិបទកូវីដ-១៩នេះ រួមមាន៖ .ឲ្យមន្ទីរព័ត៌មានទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយស្តីពីការ ទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចាញ់បោក មេខ្យល់ឆ្លងដែនខុសច្បាប់ ទៅប្រទេសជិតខាងក្នុងពេលដែលប្រទេសគេកំពុងបិតខ្ទប់ ព្រោះពួកគាត់អាចត្រូវ៖ ចាញ់បោកគេ ខាតបង់លុយកាក់ ខាតបង់ពេលវេលា ត្រូវបានគេចាប់ខ្លួន និងអាចឆ្លងជំងឺកូវីដប្រភេទថ្មីផងដែរ។ សូមឲ្យប្រជាពលរដ្ឋមានភាពនឹងន៎ ក្នុងការរកទទួលទាន និងប្រកបរបរក្នុងស្រុកសិន ដ៏រាបណាជំងឺកូវីដមិនទាន់មានការថមថយ។ ប្រសិនបើមានជនណាមកប្រមូលកៀរគរ លួងលោម ឲ្យពលរដ្ឋធ្វើចំណាកស្រុក ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។ ប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផល ដាំដុះបន្លែបង្ការបន្ទាប់បន្សំ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ក្នុលគោលបំណងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ .ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ . មិនត្រូវជួបជុំគ្នាលក្ខណៈជាទ្រង់ទ្រាយធំនិងហាមការជួបជុំ ហូបចុកឬស៊ីផឹក លេងល្បែងស៊ីសងព្រោះផ្ទុយនឹងច្បាប់ ដែលពលរដ្ឋអាចត្រូវ ពិន័យ ឬដាក់ទោសទណ្ឌ និងអាចជាមូលហេតុនៃការីករាលដាលជំងឺកូវីដ-១៩ផងដែរ៕

 កុសល

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 10, 2021

អ្នកនិពន្ឋ:




 ភ្នំពេញ :ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។

បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី  ចូលរួមកិច្ចប្រជុំដោយផ្ទាល់ រួមមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋមន្រ្តីពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នាប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានា ដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 09, 2021

 


សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងស្រាវជ្រាវ និង ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ករណីអ្នកសារព័ត៌មាន 09 នាក់ ត្រូវបាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះ ពីបទ«កំហែងយកប្រាក់» កាលថ្ងៃទី៧  ខែកញ្ញា ឆ្នាំ២០២១។


សូមមិត្តអ្នកព័ត៌មានចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជូន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។


សមាគមសូមអំពាវនាវដល់ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និង ស្ថាប័នតុលាការ សូមមេត្តាជួយស្វែងរកការពិត និងផ្តល់យុត្តិធម៌ ជូនបងប្អូន អ្នកសារព័ត៌មានទាំង ០៩នាក់ ស្របតាមច្បាប់។






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 08, 2021


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១។ 



បណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម  មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ម៉ាសាតស៊ូហ្គូ អាសាកាវ៉ា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

 

​ក្រោមមូលបទ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី» កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ កិច្ចប្រជុំក៏នឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត​ និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម នៅក្នុងអនុតំបន់ តំបន់ និងពិភពលោក។

 

គួរកត់សម្គាល់ថា កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ និងកិច្ចសន្ទនា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ មហាអនុតំបន់មេគង្គផ្តោតលើគម្រោងអនុតំបន់នានាដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម ៕





" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 08, 2021

អ្នកនិពន្ឋ:

 ភ្នំពេញ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១

កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦A រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការងារស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវនេះឱ្យបានលឿននោះ ឯកឧត្តម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើបញ្ហាបច្ចេក ទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ះពាល់នឹងគម្រោង នៃការស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឱ្យអនុគណៈកម្មការបច្ចេកទេស ដែលដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី និងលោក មាន ចាន់យ៉ាដា ដែលជាអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ ត្រូងអនុវត្តន៍ការងារនេះឱ្យបានលឿននិងទាន់ពេលវេលា ដើម្បីឱ្យក្រុមការងារការស្ថាបនាផ្លូវឱ្យបានលឿន មិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦A រហូតដល់មហាវិថីឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវទំហំជាង១ម៉ែត្រ ហើយផ្លូវខ្លះយើងដាក់លូអក្សអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិ ការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ខាងមុខ ។ នៅពេលនេះកម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។ ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕

ដោយសួស សំរិត, សម្រួលផ្សាយ៖ Dara

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 07, 2021

អ្នកនិពន្ឋ:


ខេត្តកំពង់ធំ: ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ខលេខាធិការក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចតេជោ ហ៊ុនសែន ចំនួន ៦,០០០,០០០៛ ០០ ដែល ៣,០០០,០០០៛ ០០ បានប្រគល់ជូនដល់លោកតា អ៊ុក ស៊ីម ដែលមានអាយុ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក និង ៣,០០០,០០០៛ ០០ប្រគល់ជូនលោកយាយ ជុំ លីវ ដែលមានអាយុ១០៤ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ។

លោកជំទាវក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចតិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងយកចិត្តទុកដាល់បំផុតដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសនិងគ្រប់ស្ថានភាពទាំងអស់ ។

ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបានមានប្រសាសន៍ថា មានតែវ៉ាក់សាំង វិធានការបីការពារ បីកុំ និងការទទួលខុសត្រូវបុគ្គលទេទើបអាចយកឈ្នះលើកូវីដ.១៩បាន ។

លើសពីនេះលោកជំទាវបានបន្ថែមថា ថ្វីដ្បិតមកទល់នឹងពេលនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ.១៩បានជាង៩លានអ្នកហើយក្តី ប៉ុន្តែយើងនៅតែមានករណីឆ្លងថ្មីៗ ពីសេស ដែលជា ហេតុនេះហើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ហើយរៀនរស់ក្នុងបរិបទថ្មីទើបអាចទប់ស្កាត់ការឆ្លងមេរោគកូវីដ.១៩បានជោគជ័យបំផុត។

សូមបញ្ជាក់ថា ក្រៅពីថវិកាបីលានរៀល ដែលបានជូនដល់លោកតានិងលោកយាយខាងលើក៏នូវមានគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 06, 2021

អ្នកនិពន្ឋ:



កែប៖ នៅរសៀលថ្ងៃ ទី៤ ខែ កញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន១០០គ្រួសារ នៅក្នុងស្រុកដំណាក់ចង្អើរ​ ខេត្តកែប។ ពិធីផ្តល់អំណោយនេះធ្វើឡើងនៅ សាលាឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ឯកឧត្ដម​ លោកជំទាវ​ ប្រតិភូ​អមដំណើរ​ឯកឧត្ដម​ទេស រដ្ឋមន្រ្តី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលស្រុកដំណាក់ចង្អើរ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុកដំណាក់ចង្អើរ​ និងអាជ្ញាធរ​មូលដ្ឋាន​ផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល​ សម្ដេច​ តែងតែគិតគូរដល់សុខទុក្ខ​ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារបញ្ហាជំងឺកូវីដ-១៩ សម្តេច តែងតែបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ​ប្រមាណ១០០គ្រួសារ​ ក្នុងស្រុកដំណាក់ចង្អើរ ដែលកំពុងជួបការលំបាកពិតប្រាកដ ដែលសុទ្ធសឹងស្ថិតក្នុងគ្រួសារក្រីក្រកម្រិត១ បានទទួលអំណោយ ជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។ ឯកឧត្តម​ បានបន្ថែមថា​ ទោះយ៉ាងណា អំណោយនេះពុំទាន់គ្រប់គ្រាន់តាមតម្រូវការ នៅឡើយ ត្រឹមអាចសម្រួលដល់ការលំបាករបស់បងប្អូនមួយគ្រាតែប៉ុណ្ណោះ ដូច្នេះសូមឲ្យបងប្អូនខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ជាមួយគ្នានេះយើងនឹងខិតខំរួមគ្នាបន្តទៀត ដើម្បីជួយដល់បងប្អូន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាកស្លាប់ដោយអត់ឃ្លានឡើយ ។ឯកឧត្តមក៏បានក្រើនរំលឹកឲ្យបងប្អូនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល វិធានការបីកុំ​ បីការពារ របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដើម្បីបង្កាខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ និងសូមទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ឲ្យបានគ្រប់ៗគ្នា ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូ,​ មី១កេស , ត្រីខ១យួរ , ទឹកស៊ីអ៊ីវ ១យួរ,​ ទឹកត្រី១យួរ , ថ្នាំពេទ្យព្យាបាលបឋម៥មុខ,​ ម៉ាស់១ប្រអប់ ,​ អាល់កុល១ដប , តែខ្ញីទឹកឃ្មុំ១ប្រអប់,​ សាប៊ូដុះខ្លួន១ដប,​ សាប៊ូកក់សក់១ដប និងថវិកា៤ម៉ឺនរៀល៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: September 05, 2021