អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

  

​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ​ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២១ កន្លងមកនោះ។


ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូម​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូមព្រះអង្គ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕







" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 25, 2021

ចំនួនអ្នកទស្សនា: Views

  


សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារ ដើមី្បធ្វើការផ្គត់ផ្គងដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ ចំនួន ១ពាន់គ្រួសារ ដែលមាន ២៣ភូមិ ស្ថិតក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប ដែលបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ។ ក្នុងសកម្មភាពធ្វើការបែងចែកនូវគ្រឿងឧបភោគបរិភោគនេះ មាន អង្ករ , ត្រីខ , មី , ទឹកត្រី ,ទឹកស៊ីអុីវ , សាច់ជ្រូក ,ស្ករសរ និងពង់មាន់ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយ មានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់ ចូលរួម ក្នុងការចុះចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ ។

តាមការបញ្ជាក់របស់ឯកឧត្តម គុជ លីណា បានឲ្យដឹងថា ដើមី្បអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយកចិត្តទុកដាក់អំពីសុខមាភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់ គ្រួសារក្រ១,ក្រ២ ក្នុងបរិបទកូវិដ-១៩នេះ ។ ដោយខេត្តសៀមរាបទទួលរងនូវស្ថានភាព នៃការរីករាលដាលជម្ងឺកូវិដ នេះកាន់តែមានសន្ទុះកើនឡើង ហើយរដ្ឋបាលខេត្ត បានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្ត្រ ភូមិ សង្កាត់មួយចំនួន ជាបណ្តោះអាសន្ន ក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ-១៩ នៅក្នុងសហគមន៍។ ដោយកត្តានេះហើយ ឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានបញ្ចេញនូវស្បៀងអាហារ ដែលទទួលបានពីបងប្អូនសប្បុរសជន ក្នុង និងក្រៅខេត្ត ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និងកំណត់ជាតំបន់ក្រហម រយ:ពេល ២សប្តាហ៍នេះ ដោយផ្តោតសំខាន់ចំពោះបងប្អូនគ្រួសារក្រ១,ក្រ២ ដែលជាអ្នកងាយរងគ្រោះបំផុត គឺត្រូវធ្វើការផ្តល់ជូនបងប្អូននៅតាមខ្នងផ្ទះផ្ទាល់ ក្នុងការកាត់បន្ថយការជួបជុំ ប្រមូលផ្តុំទៀតផង។ ចំពោះការឧបត្ថម្ភពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ , សាច់ជ្រូក ១គ.ក្រ , ទឹកត្រី១ដប , ទឹកស៊ីអុីវ ១ដប , ស្ករស ១គ.ក្រ និងពង់មាន់ ១០គ្រាប់ ដែលជាដំណោះស្រាយ ក្នុងគ្រាលំបាកតែប៉ុណ្ណោះ ។

តាមការបញ្ជាក់របស់រដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាប មានប្រហែលជា៦ពាន់គ្រួសារ ។ ប៉ុន្តែដោយសារវិបត្តិសកលកូវីដ-១៩ បានបង្កើនតួលេខប្រជាពលរដ្ឋក្រីក្រ នៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ សម្រាប់តែក្នុងតំបន់ក្រហម មាន ប្រមាណជិត ៧ពាន់គ្រួសារប៉ុណ្ណោះ ។

នៅក្នុងយុទ្ធនាការផ្តល់ស្បៀងអាហារនេះ បានបង្ហាញនូវការពន្យល់ ពីស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចក្រុមការងារចុះចែកតាមខ្នងផ្ទះ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការ និងបម្រាមផ្សេងៗ គឺដើម្បីបញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ Dara

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 25, 2021

ចំនួនអ្នកទស្សនា: Views

 


ខេត្តកែប៖ លោក ខាន់ សុផល ត្រូវបានប្រកាសតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប។​

ពិធីនេះត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១​នៅសាលាដំបូងខេត្តកែបក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។​

នៅក្នុងពិធីតែងតាំងនោះ ឯកឧត្តម កើត រិទ្ធ បានមានមតិសំណេះសំណាល និងក្រើនរម្លឹកដល់មន្ត្រីតុលាការក្រោមឱវាទទាំងអស់ ពិសេសក្រឡាបញ្ជី លោកចៅក្រម និងលោកព្រះរាជអាជ្ញាដែលទើបតែឡើងកាន់មុខតំណែងថ្មីៗនេះ សូមជួយធ្វើការប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ពោលគឺត្រូវបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងស្មារតីតម្លាភាព សច្ចភាព និងគោរពទៅតាមវិជ្ជាជីវៈ មានន័យថាត្រូវធ្វើការប្រកបដោយគតិយុត្តិធម៌បំផុត។​

ការធ្វើការដោយយុត្តិធម៌នេះ បង្ហាញពីភាពថ្លៃថ្នូរ និងកិត្តិយសបំផុតសម្រាប់ខ្លួន ហើយក៏ជាចំណែកមួយដ៏ធំដែលធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត និងជាចំណែកមួយជួយដល់ពួកគាត់ និងជួយដល់សង្គមជាតិផងដែរ៕

ដោយៈនាក់ អ៊ួន







" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 24, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views



ព្រះវិហារ៖ អង្គភាពទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លេខ៩ លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ដំណើរអញ្ជើញចុះសាកសួរសុខ ទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចជានាយ- ពលទាហាន សូមសំដែង នូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា ចំពោះដំណើរចុះសួរសុខទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់បងប្អូននៅទីនេះជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃបងប្អូនផ្ទាល់ជាដើម។ ឧត្តមសេនីយ៍ឯកស្រី ឌឹកបានថ្លែងបញ្ជាក់ថា៖ កត្តាទាំងអស់នេះ គឺពិតជាបានស បញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ យកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លា របស់សម្តេចទាំងទ្វេដែល នាំមកឧបត្ថម្ភដល់អង្គភាពសម្ព័ន្ធ មេត្រីភាព នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលនេះរួមមាន៖ ទឹកក្រូច២០០០កេស, មី២០០០កេស, ម៉ាស់ ២០៥,០០០ ម៉ាស់, អាល់កុល ១០០កាន ថវិកាសរុប ១០៥,២៦០.០០០៛, និង ៥៧,៧០០ដុល្លាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ សម្រាប់សាងសង់រោងដាក់រថយន្តផងដែរ៕ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 24, 2021

ចំនួនអ្នកទស្សនា: Views


MC : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញកាន់បិណ្ឌវេនទី ១ វត្ត ពិភទ្ទរង្សី ហៅចិនដំដែកខាង ជើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្នុងឱកាសដែលប្រជាពុទ្ធ បរិស័ទខ្មែរ នៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែង តែធ្វើបុណ្យ ធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ។


ពិធីបុណ្យកាន់បិណ្ឌវេនទី១ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជ ការក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញា

រីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបុណ្យ កាន់ បិណ្ឌ វេនទី១ នៅ វត្តពិភទ្ទរង្សី ហៅចិនដំដែក ខាងជើង សង្កាត់ ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ និង បានប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃដារបង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសល ជូនចំពោះញាតិកាទាំង៧ សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក ជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បានចូលរួមបច្ច័យចំនួន២ លានរៀល សម្រាប់រួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្ត ពិភទ្ទរង្សី ហៅ ចិនដំដែក ខាងជើង។ ជាមួយនេះ បានប្រគេនបច្ច័យដល់ ព្រះចៅអធិការវត្ត ១ លានរៀល ព្រះសង្ឃ ៩ អង្គ ក្នុង ១ អង្គ ៥ ម៉ឺនរៀល លោកតាអាចារ្យ ១ នាក់ ៨ ម៉ឺនរៀល គណ:កម្មការ អាចារ្យវត្ត ១២ នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល ដូនជី ៥ នាក់ ម្នាក់ ២ ម៉ឺនរៀល និស្សិត សិស្ស ស្នាក់នៅរៀនសូត្រ ក្នុងវត្ត ចំនួន ៤៥ នាក់ ក្នុងម្នាក់ ១ ម៉ឺនរៀល ។ ក្រៅពីនេះ ក៏បានចំណាយក្នុងការរៀបចំកម្មវិធីបុណ្យ អស់ចំនួន ២ លាន ៣សែន រៀលផងដែរ។

សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ខុសពីបណ្តាឆ្នាំកន្លង មក ដោយក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ មួយដោយបញ្ជាក់ថា ដើម្បីរៀបចំបុណ្យនេះ ឱ្យដំណើការ និងប្រព្រឹត្ត ទៅស្របតាមទំនៀមទម្លាប់ និង ប្រពៃណីព្រះពុទ្ធសាសនានិងចូលរួមបដិបត្តិ តាមសេចក្ដីណែនាំនានារបស់រាជ រដ្ឋាភិបាល ក្រសួងសុខាភិ បាល និង អាជ្ញាធរដែនដី តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ត្រូវអនុវត្តវិធានការចាំ បាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ដោយត្រូវពាក់ម៉ាស់ វាស់កម្ដៅ រក្សាអនាម័យ លាង ដៃសាប៊ូ ឬអាល់កុល ជែល និង រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធាន ការ “៣កុំ ៣ការពារ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 23, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ MC. រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ដែល មានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អនុវត្ត

តាមប្រកាសក្រសួងអប់រំយុវជននិងកីឡា ស្តីពីការបើកដំណើរការសាលារៀនឡើងវិញ នៅតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានសម្រេចអនុញ្ញាត ឲ្យមានការបើកដំណើរការសាលារៀនជំហានទី១ ចំនួន១០៩សាលាឡើងវិញ ក្នុងចំណោមសាលារដ្ឋសរុបចំនួន ២៥៧សាលា រួមមានថ្នាក់ទី៦ ទី៩ និងទី១២ ដែលត្រូវអនុវត្តកម្មវិធីសិក្សាសំខាន់ៗដែលក្រសួងអប់រំបានកំណត់។

លោកបន្តថា ការបើកឲ្យដំណើរការសាលារៀននេះដែរ ត្រូវបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កម្ដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ ហើយទន្ទឹមគ្នានេះសាលារៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កម្ដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ហើយសាលារៀនក៏បែងចែកវេន និងកំណត់ចំនួនសិស្សចូលមកសិក្សាមិនឱ្យលើសពី១៥នាក់ឡើយ។

លោកបន្តទៀត ចំពោះជំហានទី២វិញក្រុមការងារខេត្ត គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរការ សាលារៀនចំនួនប្រមាណ ៣០សាលាបន្ថែមទៀតជាកម្រិត បឋមសិក្សា នៅក្នុងក្រុងសំរោង និងការបើកដំណើរការនៅតាមបណ្តាស្រុកមួយចំនួនទៀត ដែលរដ្ឋបាលស្រុកនីមួយៗបាន ពិនិត្យវាយតម្លៃពីហានិភ័យ និងបានស្នើសុំមកមន្ទីរអប់រំយុវជននិងកីឡា។

លោក​បញ្ជាក់ថា​ ១០៩សាលានេះ គឺយើងដំណើរការកម្រិតមធ្យមសិក្សាថ្នាក់ទី១២ និងថ្នាក់ទី០៩ ហើយបឋមយើងរៀនថ្នាក់ទី០៦ គោលដៅឯកឧត្តមអភិបាលខេត្តណែនាំឱ្យអាជ្ញាធរស្រុកវាយតម្លៃ ទៅលើស្ថានភាពដែល មានហានិភ័យទាប តាមសេចក្តីណែនាំលេខ៤៦ ហើយកំណត់គោលដៅសាលាដែលអាចបើក បាន បើកបានកម្រិតយ៉ាងម៉េចគឺស្រុកជាអ្នកស្នើសុំមក ដោយមានការឯកភាពជាមួយអាជ្ញាធរឃុំ ស្រុក ជាមួយនាយកសាលា ជាគោលការណ៍មួយថ្នាក់រៀនយើងរៀន១៥នាក់ចុះ ហើយមុខវិជ្ជាយើងរៀនតាមកម្មវិធីបំព្រួញតាមកម្មវិធីដែលក្រសួងបានណែនាំ ផ្តោតទៅលើមុខវិជ្ជាសំខាន់ ដំណើរការថ្នាក់ទី១២ និងទី០៩ ផ្តោតទៅលើមុខវិជ្ជាដែលប្រឡងថ្នាក់ទី០៩មាន១០មុខវិជ្ជា ថ្នាក់ទី១២ផ្តោតសំខាន់ទៅលើ០៧មុខវិជ្ជា។

សូមជម្រាបផងដែរថា ដំណើរការបើកសាលារៀនឡើងវិញទូទាំងប្រទេស អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅ ដោយ សម្តេចតេជោ បានណែនាំ ឯកឧត្តម ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឱ្យជួបពិភាក្សាជាមួយ អភិបាលរាជធានីខេត្តពាក់ព័ន្ធ ដើម្បីដំណើរការបើកសាលារៀនឡើងវិញ គ្រប់កម្រិតនៅតាមតំបន់ដែលគ្មានការឆ្លងឬតំបន់ដែលមានហានិភ័យទាបនៃជំងឺកូវីដ១៩៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 22, 2021

ចំនួនអ្នកទស្សនា: Views

  

MC៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន បន្តពិនិត្យការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍បានកន្លង មក និងបានពិនិត្យមើលលទ្ធ ភាពដែលត្រូវអនុវត្តន៍បន្ដ ក្នុងបរិបទកូវីដ-១៩ ។

     ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០  ខែកញ្ញា ឆ្នាំ២០២១  តាមរយៈប្រពន្ធ័វីឌីអូ និងដោយផ្ទាល់នោះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា  អង្គភាពចំណុះឱ្យក្រសួងព័ត៌មាន ដែលមានអគ្គនាយកទាំងអស់ បានធ្វើ ការទំនាក់ទំនង ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជា មួយស្ថាប័នដៃគូយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅរកភាពជោគជ័យ សម្រាប់ការងារក្នុងស្ថាប័នខ្លួន ក្នុងនោះរួមមាន ៖ ដូចជា AKP ជាមួយនឹងខ្មែរ ថាមស៍,  ទូរទស្សន៍ជាតិកម្ពុជា ជាមួយនឹងខាងទូរទស្សន៍អ៊ីអាត (E.Arts Cambodia),  ពាក់ព័ន្ធការងារជាមួយក្រសួង គឺសហការជាមួយ  អាស៊ាន AIBD ដែលយើងបានធ្វើការជាមួយគ្នាកន្លងមក គឺយើងរាយការណ៍ពីវឌ្ឍន ភាពអស់ទាំងនេះ  នូវរាល់បញ្ហានានាដល់រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរៀងរាល់សប្តាហ៍ ។

    នៅក្នុងកិច្ចប្រជុំនេះដែរ បន្ទាប់ពីថ្នាក់ដឹកនាំ អគ្គ នាយកដ្ឋានទាំង៥ ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេ ខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក កិច្ចការងាតាមជំនាញនីមួយៗ បានធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចអនុវត្តន៍បានក្នុង១សប្តាហ៍កន្លងមកនេះ និងបានលើកពីផែនការ សកម្មភាពការងារ ដែលត្រូវបំពេញបន្តនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ បន្តសកម្មភាពការងារ សម្រាប់អនុវត្តន៍នៅសប្តាហ៍បន្ទាប់ ពិសេសប្រពន្ធ័ផ្សពផ្សាយរបស់ជាតិ ត្រូវបង្កើនប្រសិទ្ធភាព ក្នុងការ ផលិតកម្មវិធីផ្សេងៗ ដែលកាន់តែមានការទាក់ទាញ និងត្រូវបន្តផ្សាយនូវរាល់ដំណឹងថ្មីៗទាន់ហេតុការណ៍ ព្រឹត្តិការ ណ៍ និងវិធានការនានា របស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 21, 2021