ចំនួនអ្នកទស្សនា: Views

 


កំពង់ចាម ៖ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

បើតាមលោកវេជ្ជបណ្ឌិត យិន ស៊ីណាតប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ ដោយហេតុថា ម៉ាស៊ីនផលិតអុកស៊ីសែននេះមានសំឡេងខ្លាំង ម្យ៉ាងទៀតគឺត្រូវថែទាំម៉ាស៊ីននោះផងដែរ ។

លោកវេជ្ជបណ្ឌិត យិន ស៉ីណាត បានបញ្ជាក់ទៀតថា ក្រោយពេលបានសាក ល្បង ម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចមានសមត្ថភាព ផលិតអុកស៊ីសែនបាន ១០ បំពង់ ក្នុងរយៈពេល ១ម៉ោង ។

លោកវេជ្ជបណ្ឌិត បានរំលឹកដែរថា ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវដែលលោកទាំងពីរ បានសម្រេចផ្តល់ជំនួយម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះដល់ខេត្តកំពង់ចាម បន្ទាប់ពីមានការខ្នះខ្នែងយ៉ាងពេញទំហឹងពីឯកឧត្តមអ៊ុន ចាន់ដា ជាអភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់នៃមន្ទីរ ពេទ្យមេគង្គកំពង់ចាម៕

ដោយ៖លោកហ៊ាងចាន់ថា


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 02, 2021

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាមេរិកជួយផ្ដល់ សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ក្នុងការ ចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោង អភិវឌ្ឍកំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីការចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួន ក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការកសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និង សហការគ្នាលើការពង្រឹងសមត្ថភាពវិស្វករ ដើម្បីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដូចជាផ្លូវជាតិលេខ៤ ដែលសាងសង់ ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិកផ្ដល់ជំនួយបច្ចេកទេសជាសម្ភារបរិក្ខារ សម្រាប់ខួង ពិនិត្យមើលគុណភាពផ្លូវផងដែរ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់ អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ៕

ដោយ ៖ យី វិច្ឆិកា 


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 01, 2021

ចំនួនអ្នកទស្សនា: Views

  

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ភរិយា រួមជាមួយ ថ្នាក់ដឹកនាំសមាគមបានដង្ហែផ្កាប្រាក់សាមគ្គីជាបច្ច័យជាង ១,០០០$ និងទេយវត្ថុជាច្រើន ប្រគេនព្រះគ្រូ សេង សុភ័ស្ត ចៅអធិការវត្តព្រហ្មចារីយ៍ ហៅវត្តព្រែកក្របៅ ស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចូលរួមកសាងសាលាឆាន់ ផ្នែកបង្កាន់ដៃ និង ផ្ទាំងគំនូរ នាថ្លៃសីល ៨រោច ខែភទ្របទ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។


សូមជម្រាបថា បច្ច័យកសាង និង ទេយ្យវត្ថុដែលបានប្រគេននេះ បានមកពីការចូលរួមរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសាររបស់ ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និង កល្យាណមិត្តសមាគមជាច្រើនរូប តាមការផ្តួចផ្តើមបុណ្យរបស់ លោកប្រធាន ទេស វិបុល  និង លោកអគ្គលេខាធិការ ថាំង ប៊ុនសុង។


បន្ទាប់ពីពិធីប្រគេន ព្រះសង្ឃបានសូត្រចម្រើនព្រះបរិត្ត និងអោយពរម្ចាស់ទានទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


 ពិធីនេះចូលរួមដោយ៖

១.លោក ទេស វិបុល និងភរិយា 

២.លោក ហង្ស ចក្រា អនុប្រធានទី២

៣.លោក ថាំង ប៊ុនសុង អគ្គលេខាធិការ

៤.លោក ឃីម រដ្ឋា សមាជិកសមាគម និងជា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងភរិយា ព្រមទាំង ម្តាយ

៥.លោក ម៉ី សារិត សមាជិកសមាគម

៦.លោក យ៉ាន់ ងឿន សមាជិកសមាគម......។








" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 30, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 កណ្តាល: ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១

នៅថ្ងៃ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារ ផ្តោតលើការថែទាំជំនួស និងអំពើហិង្សាក្នុងគ្រួសារលើកុមារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។

លោកស្រី នួន នារតី មានប្រសាសន៍ថា គោលបំណងក្នុងកិច្ចប្រជុំនេះ គឺធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំ២០២១ និង លើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ ព្រមទាំងពិនិត្យ ពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមដែលកើតមាន និងកំណត់សកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត ។

លោកស្រីបន្តថា ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានភារកិច្ចសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់ដល់មន្ត្រីអធិការកិច្ចនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការធ្វើអធិការកិច្ចកំណើនថែទាំកុមារទាំងអស់ចំនួន២ដង ក្នុងមួយឆ្នាំនៅក្នុងក្រុង-ស្រុករបស់ពួកគេផ្ទាល់ និងសម្របសម្រួលដល់មន្រ្តីបង្គោលសុខុមាលភាពកុមារ កិច្ចការពារកុមារនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រងករណីកិច្ចការពារកុមារនៅក្នុងមូលដ្ឋានផ្ទាល់។

លោកស្រី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកណ្តាលក៏បានសំណូមពរថា បន្ទាប់ពីកិច្ចប្រជុំនេះចប់ទៅ នៅពេលចុងឆ្នាំដែលត្រូវបូកសរុបម្តងទៀតសូមអង្គការដៃគូផ្តល់កិច្ចសហការក្នុងការផ្តល់របាយការណ៍ផ្ញើឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ពិនិត្យមើលតើនូវខ្វះចន្លោះណាខ្លះ និងសំណូមពរដល់មន្ទីរសង្គមកិច្ចបន្តកិច្ចសហការក្នុងការអនុវត្តផែនការ កិច្ចការពារកុមារនេះឱ្យកាន់តែល្អប្រសើរ៕

ដោយ ណយ នឿន, សម្រួលផ្សាយ៖ រស្មីមេគង្គ (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 29, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views




សមាគម: ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានផ្តួចផ្តើមគំនិតប្រមូលបច្ច័យ ហើយនឹងដង្ហែផ្កាប្រាក់សាមគ្គី ប្រគេន ព្រះគ្រូចៅអធិការវត្តព្រហ្មចារីយ៍ ហៅព្រែកក្របៅ ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃសីលស្អែកនេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដើម្បីចូលរួមកសាងសាលាឆាន់សសរ១០០ដើម ដែលកំពុងសាងសង់បង្ហើយ  គ្រោងចំណាយថវិកាសរុបប្រមាណ១លានដុល្លាអាមេរិក។

សមាគមសូមអំពាវនាវ ពុទ្ធសាសនិក សប្បុរសជន មេត្តាជួយចូលបច្ច័យកសាងបន្ថែមទៀត ដើម្បីអោយការសាងសង់រួចរាល់ជាស្ថាពរឆាប់ៗ ទុកជាកេរមរតកបម្រើសាសនាព្រះសម្មាសម្ពុទ្ធជាទីគោរពសក្ការរបស់យើង។


សម្រាប់បងប្អូន ដែលចង់ចូលរួមចាប់មគ្គផល សូមទំនាក់ទំនង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ លេខ 012 25 38 87 (Telegram and WhatsApp)

ឬ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា 097 32 56 333។






" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 28, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 


កំពង់ឆ្នាំង៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររុករក សង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ៦១នាក់ ធ្វើយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនថាៈ ការរៀបចំយុទ្ធដំណើរត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ ឧបករណ៍ សម្ភារៈ ត្រៀមចល័ត និងពិនិត្យស្ថានភាពទឹក ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង គឺដើម្បីត្រៀមការងារបង្ការ ទប់ស្កាត់ និងសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 28, 2021

ចំនួនអ្នកទស្សនា: Views

   


ព្រះសីហនុ: កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលជាមួយក្រុមយុវជន​ស្ម័គ្រចិត្តសហភាព​សហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន៨១នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

រូបថត៖ ងូ សុមុនី


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: September 27, 2021