ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងលោក ចេង ចាន់ដូណា អភិបាលស្តីទីស្រុកកំពង់លែង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ អធិការ អធិការរងស្រុក រួមនិងលោកក្រុមការងារជានាយទាហាន នាយទាហានរងក្នុងកងកម្លាំងមួយចំនួនទៀត ចែកជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះមានចំនួនៈ ៤ គ្រួសារ ១.ឈ្មោះ ឌុច យ៉េន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង

២.ឈ្មោះ ម៉ាត់ ជីម ភេទប្រុស អាយុ២៥ ឆ្នាំ ៣.ឈ្មោះយ៉ន់ យ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ៤.ឈ្មោះ មឿន មុឺន អាយុ ៤៥ឆ្នាំរស់នៅភូមិឃុំខាងលើជាមួយគ្នា។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួនៈ ១២០ គីឡូក្រាម , មី ២កេស , ទឹកត្រី ១យួរ , ទឹកសុីអុីវ ១យួរ , ត្រីខកំប៉ុង ១យួរ,ម៉ាស់ ១ប្រអប់ , សុីម៉ង់ត៍ ៥មេ, សង្ហសី ៥សន្លឹក, និងថវិកា ១០០.០០០រៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ អ៊ុ សុភា បានមានប្រសាសន៍ថា៖ ដោយសារមានជម្ងឺសាកលកូវីដ-19ផង និងបំម្លែងថ្មី (ដែលតា) ផងបានឆ្លងរីករាលដាលជាសកលបណ្តាលឲ្យ មានអ្នកឈឺ និង ស្លាប់ជាច្រើននាក់។ ហើយនៅកម្ពុជាក៏មានការឆ្លងនាំចូលពីក្រៅប្រទេសផងដែរ ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្ទើរគ្រប់ទីកន្លែងផងដែរ។ ដោយសារទទួលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅនេះហើយទើបថ្នាក់ដឹកនាំគិតគូបានផ្តល់អំណោយជាស្បៀងគ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់មួយចំនួនដើម្បីរៀបចំចែកជូនដល់គ្រួសារយើងដែលជួបការលំបាកក្រីក្រចំនួន៤គ្រួសារថ្ងៃនេះ សម្រាប់ជួយសម្រួលនិងដោះស្រាយជីវភាពប្រចាំថ្ងៃដែលមានការខ្វះខាតខ្លាំងបំផុត។

លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍បន្តថាៈ នេះជាការនឹករលឹក និងគិតគូរខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំគ្រប់លំដាប់ពីជីវភាពប្រចាំថ្ងៃ។ លោកបានផ្តាំផ្ញើដល់គ្រួសារទាំងនោះត្រូវយកចិត្តិទុកដាក់ថែទាំសុខភាពរស់នៅដោយមានអនាម័យជាប្រចាំពិសេស ត្រូវអនុវត្តឱ្យបាននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ រស្មីមេគង្គ


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 09, 2021

ចំនួនអ្នកទស្សនា: Views

  



 ព្រះសីហនុ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១

កាលពីព្រឹកថ្ងៃ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងនាំយកអំណោយមនុស្សធម៌សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន ០៣គ្រួសារ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។  

 ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានចូលសម្តែងការសោកស្តាយចំពោះ គ្រួសារបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ដែលបានបាត់បង់ទ្រព្យសម្បត្តិនាពេលនេះ ។    

ទន្ទឹមនោះឯកឧត្តម ក៏បានកោតសរសើរការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនបណ្តាលឱ្យឆាបឆេះរាលដាលដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋដទៃទៀត ។ យើងត្រូវចេះសហការជួយគ្នាទៅវិញទៅមក រដ្ឋបាលខេត្តមិនអាចបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេ ។ ម្យ៉ាងទៀតយើងមិនទាន់មានប្រព័ន្ធគមនា គមន៍គ្រប់គ្រាន់ ដើម្បីចូលជួយអន្តរាគមន៍។ ដូច្នេះប្រជាពលរដ្ឋគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គិភ័យក្នុងផ្ទះរៀងៗខ្លួន ។

ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយអគ្គិភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនចែកជូនបងប្អូន ដើម្បីជួយដោះស្រាយការលំបាក ។

អំណោយចែកជូនគ្រួសាររងគ្រោះដោយ អគ្គិភ័យចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេស, ទឹកត្រី១យួរ, កន្ទេល១, អាល់កុល១ដប, អាវ១កញ្ចប់, ខោ១, ម៉ាស១ប្រអប់, ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) សម្ភារផ្ទះបាយមួយឈុត, និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ១លានរៀល ៕

ដោយ ងូ សុមុនី   

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 08, 2021

ចំនួនអ្នកទស្សនា: Views


សមាគមសេរីភាពអ្នកសារព័ត៏មានកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្រ្តី ត្រូវមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ព្រោះថ្នាក់ដឹកនាំកំពូលរបស់ជាតិ គឺជាអ្នកទទួលខុសត្រូវដ៏ធំសម្រាប់ជោគវាសនាប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។





" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 07, 2021

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ 

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ឬក្រុមណាមួយនោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ ដែលនឹងបង្កជាទុក្ខនៅក្នុងសហគមន៍ ដែលបុគ្គលនោះរស់នៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ ហើយដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតមនុស្សជាទីស្រឡាញ់របស់ខ្លួន។

លោកជំទាវ បានក្រើនរម្លឹកដូច្នេះ បន្ទាប់ពីមានការដើរកម្សាន្តយ៉ាងច្រើនកុះករទៅកាន់រមណីយដ្ឋាននានា របស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយលោកជំទាវសង្កត់ធ្ងន់ថា ៖ “ក្រោយពីខ្ញុំបានឃើញរូបភាពដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករពេក ហើយមិនមានអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួក “ដែលតា” កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ដូចនេះហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមានះចង់ចូលទៅលេងទឹក ឬកម្សាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច”។

លោកជំទាវ បានបន្ថែមថា បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលលោកជំទាវ បានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហើយដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែមិនត្រូវឱ្យការសប្បាយរបស់ខ្លួនក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បើស្លាប់បាត់ទៅ តើការសប្បាយ តែមួយភ្លែត ឬមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកម្សាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តនៃវីរុសបំប្លែងកូវីដ-១៩។

តាមរយៈការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើង ចាំបាច់ត្រូវធ្វើតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” នោះទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។

ជាថ្មីម្តងទៀត លោកជំទាវ បានរម្លឹកថា ៖ “ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកម្សាន្តនៅទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្ត “៣ការពារ និង៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ត្រូវរួមគ្នាបញ្ចៀសឱ្យបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ និងត្រូវចេះជួយដាស់តឿនគ្នា រម្លឹកគ្នាទៅវិញទៅមក ក្នុងពេលដើរកម្សាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ dara

" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 07, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

 ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង

ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ

ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា

វិសោធកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន៕



" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 06, 2021

ចំនួនអ្នកទស្សនា: Views



   ខេត្តព្រះសីហនុ :  នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 


ក្នុងឱកាសនោះ ឯកឧត្តម​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងការកោតសរសើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលកន្លងមក។ 


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន៖ ទឹកក្រូចចំនួន ១០០កេស ទឹកបរិសុទ្ធចំនួន ៥០កេស និងថវិកាចំនួន ១០លានរៀល ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ។







" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 06, 2021

អ្នកនិពន្ឋ:

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បដិវត្តឧស្សាហកម្ម ៤.០ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល ដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរទាំងទេសចរក្នុងស្រុក និងអន្តរជាតិ។

រដ្ឋមន្ត្រី ថោង ខុន បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ដោយមានការ ចុះហត្ថលេខារវាងលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Frederic Proulx ស្ថាបនិកក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធវីដេអូ និងមានការចូលរួមពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិកាក្រសួងទេសចរណ៍ រួមទាំងមន្ត្រីក្រសួងជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩នេះ ការវិវត្តន៍នៃសមត្ថភាព និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យ ទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់ ដោយក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយុទ្ធសាស្ត្រ«ទេសចរណ៍ឆ្លាតវៃ (SMART Tourism)» ដើម្បីជំរុញការសម្រួល ការធ្វើដំណើររបស់ភ្ញៀវទេសចរស្របតាមសភាពការណ៍ និងនិន្នាការទេសចរណ៍ថ្មីៗផងដែរ។

លោក ថោង រដ្ឋសកិ្ត បានឱ្យដឹងដែរថា ការចុះ MoUនេះ ដើម្បីផ្តល់ជាបទពិសោធន៍ និងភាពងាយស្រួលជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតាមប្រព័ន្ធ online ដើម្បីធ្វើការសម្របសម្រួលភ្ញៀវរួមជាមួយគ្នាទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ហើយការចូលរួមរបស់ក្រុមហ៊ុននេះ នឹងជំរុញបន្ថែមទៀតដល់ការអនុវត្ត យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍កម្ពុជាឆ្នាំ២០៣០។

លោក ថោង រដ្ឋសកិ្ត បានបន្ថែមថា ការចុះអនុស្សរណៈនេះក៏ជាការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ក្នុងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការគ្រប់គ្រង វិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ ក្នុងបរិបទ ប្រក្រតីភាពថ្មីឲ្យមានភាពធន់ ពង្រឹងសមត្ថភាពស្ថាប័ននិងបុគ្គលិកជំនាញជំរុញទីផ្សារ និងការផ្សព្វផ្សាយ ទេសចរណ៍ឌីជីថល ការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម នៅក្នុងដំណាក់កាលនៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញរួមមាន៖ការគ្រប់គ្រងវិបត្តិ ក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញឆ្នាំ២០២១, ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២២-២០២៣ និងការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤-២០២៥។

លោក Frederic Proulx បានបញ្ជាក់ថា តាមរយៈដំណោះស្រាយបច្ចេកវិទ្យាឌីជីថល Wonderpass ក្រុមហ៊ុននឹង ខិតខំជំរុញការផ្សព្វផ្សាយទេសចរណ៍ ក្នុងនិងក្រៅប្រទេស និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរមុនពេល និងអំឡុងពេលដំណើរកម្សាន្តនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការទូរទាត់រហ័ស និងងាយស្រួល និងការគ្រប់គ្រងការទស្សនាផងដែរ ដែលនេះជាការធានាដល់ការពង្រឹងការប្រកួតប្រជែងទីផ្សារទេសចរណ៍ នៅតំបន់អាស៊ីផងដែរក្នុងដំណាក់ ស្តារឡើងវិញ នៃវិស័យទេស ចរណ៍កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណងសំខាន់ៗរួមមាន៖ ជំរុញការសិក្សាអភិវឌ្ឍន៍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ វ៉នឌើរផាស ថេកណឡជី (Wonderpass Technology) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទូទាត់រហ័ស និងងាយស្រួលក្នុងវិស័យទេសចរណ៍ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា និងការគាំទ្រការទូទាត់រហ័សសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង, ពង្រឹងសមត្ថភាពមន្ត្រីក្រសួង ទេសចរណ៍លើផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរ និងបច្ចេកទេសនៃការ គ្រប់គ្រង ព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មទាំងក្នុងនិងក្រៅប្រទេសផងដែរ៕


" សូមអានបន្ត "

ចេញផ្សាយថ្ងៃ: October 05, 2021