ផ្សាយពាណិជ្ជកម្ម



 



ព្រះសីហនុ ៖ លោកឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២២តុលានេះ ក្រោយពីបានបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរយ:ពេល៥ឆ្នាំ។

ពិធីប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្តផងដែរ។

លោកឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៍ទាំងថ្នាក់មូលដ្ឋាននិងការទូតពេញដោយសក្តានុពលដែលកន្លង មកធ្លាប់បានប្រឡូកការងារនៅក្នុងរដ្ឋបាលរាជធានីភ្នំ ពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

លោកឡុង ឌីម៉ង់ បានបង្ហាញមោទនភាពដែលរាជរដ្ឋាភិ បាលបានតែងតាំងលោកជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំ១ ក្នុង ចំណោមប៉ូលសេដ្ឋកិច្ចធំ ទាំង៣ក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ នីតិកាលទី៦របស់រាជរដ្ឋាភិ បាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅក្នុងគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥.២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្លាយជាក្បាល ម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំដែលនឹងអាចជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។

ឯកឧត្តម​ គួច ចំរើន បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះ លោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុម ប្រឹក្សាខេត្តព្រះសីហនុ គណ: អភិបាលខេត្តក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសី ហនុជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីក ចម្រើនដើម្បីសម្រេចតាមផែន ការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តម​ គួច​ ចំរើន​ បញ្ជាក់ថា ឯកឧត្តម​ ជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិ បាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ នឹងបន្តខិត ខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៍ល្អៗ ជា ពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិកាវិជ្ជា ជីវ:មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺកែ ទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ៕

 


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 23, 2021


 

 ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន


 នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផែនការ លេខ២២/២០២១ 


ស្តីពីការចល័តយន្តហោះប្រតិកម្មធុនMIG-21 និង MF-7121 ពីបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ទៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងពិពណ៌។

            

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 22, 2021

កែប៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួប​សម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប។ ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បាន​ជម្រាបជូនគណ:​ប្រតិភូដោយ​សង្ខេបទាក់ទង​ទៅនឹង​សក្តានុពល និង ស្ថានភាព​ទូទៅ នៃ​ខេត្តកែប ក៏ដូចជាភាពរីកចម្រើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធិសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។ ក្នុងនោះដែរ​ ឯកឧត្តម បានអរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិក ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ឯកឧត្ដម មកទស្សនកិច្ចខេត្តកែប​ និងជួបពិភាក្សា​ជាមួយ ឯកឧត្ដម អភិបាលខេត្ត​ នាពេលនេះ ដើម្បីស្វែងយល់​អំពី​ការងារ​គ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជំងឺ​​កូ​វីដ-១៩ ក៏ដូចជា ស្វែងយល់​អំពី​សក្តានុពល និង​ការងារ​អភិវឌ្ឍន៍ នៅក្នុង​ខេត្តកែប ។ ឯកឧត្ដម​ បន្តថា​ បន្ទាប់ពី​ការជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ អភិបាលខេត្តកែប ដោយ​ផ្ទាល់ រួម​ជាមួយនិង​ការស្វែងយល់ អំពី​ស្ថានភាព​ជាក់ស្ដែង ឯកឧត្ដម​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី ក៏ដូចជា បញ្ហា​ប្រឈម​នានា នៅក្នុង​ខេត្តផងដែរ និជំរុញកិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​អាមេរិក និង​ខេត្តកែប​ ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀត ។ ​ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​បញ្ជាក់បន្ថែមថា​ សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​មួយផ្នែក ដល់​យន្តការ​កូ​វ៉ា​ក់ ។ ជាក់ស្ដែងនាពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩ ដោយផ្ទាល់ ទៅកាន់​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា គឺជា​គោលដៅ​មួយ​ផងដែរ ក្រៅពីនោះ ក៏មាន​យន្តការជំនួយ​ទាក់ទង​ជាមួយ​វិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕


​ប្រភព៖(មន្ទីរព័ត៌មានខេត្តកែប)សម្រួលដោយ:ដារ៉ា


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 21, 2021

ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ គ.ជ.ប បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

+ ក៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

+ ខ៖ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។

*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។

*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។

+ គ៖ បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣,០៤៣នាក់៕




" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 20, 2021

 


 បាត់ដំបង :ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ថា ត្រឹមតែរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១កន្លងមក ដោយសារខេត្តបាត់ដំបងបានទទួលរងនូវព្យុះកំណាចមួយបានបោកបក់មកលើតំបន់ខ្ពង់រាប នៅតំបន់ក្បាលស្ទឹងសង្កែ និង លិចតាមបណ្តាស្ទឹងនានានៅភាគខាលើ បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង២ពាន់ខ្នង និងផលដំណាំជាង២៣២ហិកតា។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទឹកជំនន់រយៈពេលបីថ្ងៃនេះ បានបង្កនូវផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២ ៤៦០ខ្នងផ្ទះ ផលដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ សរុបចំនួនជាង ២៣២ហិកតា ផ្ទៃដីដំណាំស្រូវចំនួន ១ ៣០០ហិកតា ហើយដំណាំស្រូវកំពុងច្រូតចំនួន ១៣ហិកតា លិចម៉ាស៊ីនបូមទឹកចំនួន៣៧គ្រឿង ផ្លូវលំប្រវែង ១៦ ១០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង ១ ១ ២០០ម៉ែត្រ។

លោកអភិបាលរងខេត្ត បន្តថា ពេលនេះទឹកជំនន់ទឹកស្ទឹងសង្កែ បានធ្វើឱ្យស្រុក-ក្រុងចំនួន៦ បានទទួលរងនូវផលប៉ះពាល់ រួមមាន៖ ស្រុកសំឡូត, រតនមណ្ឌល, បាណន់, សង្កែ ក្រុងបាត់ដំបង, និង ស្រុកឯកភ្នំ ។ ដែលរហូតមកដល់ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងដងស្ទឹងសង្កែ បានស្រកបណ្ដើរវិលត្រឡប់ទៅប្រក្រតីវិញហើយ ៕

ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តបាត់ដំបង )សម្រួល:ដារ៉ា

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 19, 2021

 


ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងសាងសង់ស្ពានបេតុងអូរបាដើមឱ្យបានឆាប់រួចរាល់ដើម្បីបើកដំណើរការជូនប្រជាពលរដ្ឋនៅស្រុកសេសានបានឆ្លងកាត់មានសុវត្ថិភាពបន្ទាប់ពីស្ពានចាស់មានសភាពទ្រុឌទ្រោម។ ក្នុងឱកាស ចុះពិនិត្យសកម្មភាពសាងសង់ស្ពានបេតុងថ្មីនៅឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី១៧តុលានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់ចំពោះមុខ ចេញចូលពីតំបន់មួយទៅតំបន់មួយទៀត។ ឯកឧត្តមបន្តទៀតថា៖ជាង នេះទៀតស្ពានបេតុងថ្មីនេះ បាន បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនកសិករយើងដឹកផលកសិកម្ម មកកាន់ទីផ្សារមានសុវត្ថិភាពទើបប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាចំណងដៃជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០២២។ សំឡេង៖" យើងទាំងអស់គ្នាធ្វើម៉េចខិតខំបន្តអភិវឌ្ឍ នូវសមិទ្ធផល ទាំងឡាយដែលជាគំរូរបស់រាជរដ្ឋាភិបាលក្តី ជាគំរូរបស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ រដ្ឋបាលខេត្តក្តី យើងខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដទៃទៀតដើម្បីធ្វើយ៉ាងណា ឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវរបស់យើងនេះ សម្រាប់ បង្កលក្ខណៈងាយស្រួលជូនទៅដល់ប្រជាពលរដ្ឋយើងនៅតាមតំបន់ឆ្ងាយៗទៀត ព្រោះថាយើងឃើញហើយថាតម្រូវការរបស់ប្រជាពលរដ្ឋ មានច្រើន ហើយ បញ្ហារបស់យើងការខ្វះខាតយើងក៏មានបន្ត អ៊ីចឹងយើងក៏ខិតខំបន្ត"។

លោក សរ គឹមណាត ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖បញ្ហាប្រឈមនេះមន្ទីរសាធារណការ នឹងខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យសម្រេចនូវសមិទ្ធផល នានាដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបានរៀបចំឡើង ។ លោកបន្តថា៖ស្ពានបេតុងដែលកំពុងស្ថាបនានេះសម្រេចបាន៩០%ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ឱ្យបានតាមសំណូមពររបស់ឯឧត្តមអិបាលខេត្ត ដើម្បីបើកឱ្យប្រជាពលរដ្ឋយើងបានធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក។ សូមបញ្ជាក់ថា៖ស្ពានបេតុងថ្មីកំពុងស្ថាបនានេះ ឈ្មោះស្ពានអូរបានដើម ស្ថិតនៅក្នុងភូមិ ឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយតភ្ជាប់ទៅកាន់តំបន់ ទេសចរណ៍ក្នុងស្រុកសេសាននេះផងដែរ៕

ដោយ៖គឹមហឿន ប្រភព:(វិទ្យុជាតិកម្ពុជាស្ទឹងត្រែង)


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: October 18, 2021