ផ្សាយពាណិជ្ជកម្ម



 


នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ខ្ញុំបាទ ទេស វិបុល ចាងហ្វាងការផ្សាយកាសែតនិស្សិតខ្មែរ និងអតីតជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលការផ្តែផ្តាំដ៏ខ្ពង់ខ្ពស់និងមានតម្លៃបំផុតពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ឯកឧត្តមបានបញ្ជាក់ថា : សូមនាំគ្នាគោរពច្បាប់ស្តីពីអំពីរបបសារព័ត៌មាននិងគោរពនូវក្រមសីលធម៌និងវិជ្ជាជីវៈដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានសួរសុខទុក្ខនូវជំងឺរបស់ខ្ញុំព្រមទាំងឧបត្ថម្ភនូវថវិកាដើម្បីព្យាបាលជំងឺផងដែរ។ហើយឯកឧត្តម បានជូនពរខ្ញុំបាទបានទទួលនូវភាពជោគជ័យក្នុងការដឹកនាំសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបន្តទៀត។

ខ្ញុំបាទ និងភរិយារបស់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយថែរក្សាឯកឧត្តមនិងលោកជំទាវឲ្យជួបតែសេចក្តីសុខចម្រើនដើម្បីដឹកនាំ និងបន្តបម្រើផលប្រយោជន៍សង្គមជាតិ៕






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 06, 2021


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។

អមដំណើរសម្តេចពញាចក្រី ចូលរួមគោរពវិញ្ញាណក្ខន្ធដ៏ក្រៀមក្រំនេះ រួមមានសមាជិក សមាជិកានៃព្រឹទ្ធសភាកម្ពុជាផងដែរ។

តាមរយៈសាររំលែកទុក្ខដែលផ្ញើទៅកាន់ក្រុមគ្រួសារនៃសពកាលពីម្សិលមិញ សម្តេច សាយ ឈុំ បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់លោកបណ្ឌិត ងួន ញិល។

សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា មរណភាពលោកបណ្ឌិត ងួន ញិល ជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ ឆ្នើមមួយរូប ដែលមានស្នាដៃនិងបទពិសោធចូលរួមកសាងនិងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសលោកបណ្ឌិត បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេស ជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 06, 2021




 បន្ទាយមានជ័យ : ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១

ម៉ាសក្រណាត់ចំនួន ១១ ៨៥៦ម៉ាស និង ជែលលាងដៃចំនួន ៩ ៨៨០ដប ដែលជាអំណោយឧបត្ថម្ភរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្តល់ដល់ នាយទាហាន នាយទាហានរង និងពល ទាហាន កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ប្រើប្រាស់ការងារប្រចាំថ្ងៃ ដើម្បីបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩។

ក្នុងពិធីទទួល ម៉ាសនិងជែលលាងដៃ អំណោយដ៏ថ្លៃថ្លានេះកាលពីរសៀលថ្ងៃ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហ ស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទី បញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឱ្យនាយ ទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល សូមថ្លែងអំណរគុណយ៉ាង ជ្រាល ជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ ដែលជានិច្ចកាលតែងតែ បានបង្ហាញនូវការយកចិត្តទុកដាក់ ខ្ពស់បំផុត ដល់សុខុមាលភាព កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែកនាយទាហាន នាយទាហាន រង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ជាកិច្ចតបស្នងយោធិនគ្រប់រូបប្តេជ្ញា បន្តខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច និងបន្តបង្កើនការយកចិត្ត ទុកដាក់អនុវត្តវិធានការ ៣កុំ ៣ការពារ និងរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ឱ្យបានដាច់ខាត ៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 05, 2021

កណ្តាល:  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមចូលក្នុងពិធីផ្សព្វផ្សាយរបាយការណ៍អំពីស្ថានភាពប្រជាសាស្ត្រនិង សង្គម-សេដ្ឋកិច្ច របស់ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈប្រពន្ធអនឡាញ (Zoom) 

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្រ្តីក្រសួង ផែនការ និង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៕ពិធីផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ដោយ KSN










" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 05, 2021


 កំពង់ឆ្នាំង : ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១

នៅថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអនុវិទ្យាល័យត្រពាំងចាន់ ស្រុកបរិបូណ៌ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សម្ដេចចៅហ្វាវាំង គង់ សំអុល   បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ និង ជួបគ្រោះទឹកជំនន់ជាដើម។

សម្ដេចចៅហ្វាវាំង បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករូស និងជំងឺផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សម្តេចក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពា និង៣កុំឱ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។   នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង គង់ សំអុល និងមន្ត្រីអមដំណើរបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទាំង ១៥០គ្រសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ , ឃីត១កញ្ចប់ (មុង១ សារុង១ ក្រមា១ ភួយ១) និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបន្ថែមនូវថវិកា ចំនួន ៣ម៉ឺនរៀល ក្នុងមួយគ្រួសារៗ សរុបក្នុងមួយគ្រួសារៗទទួលបានថវិកា ១០ម៉ឺនរៀល) ៕

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 04, 2021

 


ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ម្ចាស់ដីស្របច្បាប់លោក យ៉ាង ហ្គឹឌិក(Mr YANG GUIDEUG)ជនជាតិកូរ៉េបានវិលត្រឡប់មកពីប្រទេសរបស់ខ្លួនមកដល់ព្រះរាជាណាចក្រកម្ពុជាយើងវិញហើយ។


ជនដែលបានឆបោកនិងលួចទ្រព្យសម្បត្តិរបស់ជនជាតិកូរ៉េនោះត្រូវបានលាតត្រដាងតាមផ្លូវច្បាប់បណ្តើរៗហើយព្រមទាំងមានដីកាបង្គាប់ឲ្យចូលខ្លួនទៀតផង។


ជននោះមានឈ្មោះ  ពេស សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរកា ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប នេះបើយោងតាមការធ្វើបទសម្ភាសន៍ខ្លីមួយពីអ្នកស្រី សុខ ស្រី ដែលជាអ្នកតំណាងនិងជាអ្នកទទួលសិទ្ធិស្របច្បាប់ពីជនជាតិកូរ៉េខាងលើនេះ។


ហើយទ្រព្យសម្បត្តិរបស់ជនជាតិកូរ៉េខាងលើនេះ ដែលជាដីស្រែប្រាំងមានទំហំ៤ហិកតា ៨៨អា និង៤៥ម៉ែត្រការ៉េ (ផ្ទៃក្រឡា៤៨៨៤៥ម៉ែត្រការ៉េ) ស្ថិតនៅតំបន់ទួលសង្កែ ភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


សារព័ត៌មាននិស្សិតខ្មែរយើងខ្ញុំមិនអាចសុំការពន្យល់ពីលោក ពេស សារ៉ាត់ បានទេនៅរសៀលថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ២០២១នេះ ប៉ុន្តែសារព័ត៌មានយើងនឹងបន្តធ្វើការស្រាវជ្រាវឲ្យបានលម្អិតក្នុងករណីមួយនេះនៅពេលក្រោយទៀត៕ដោយ KSN






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 03, 2021

 

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់ត្រូវតែការពារដោយខ្លួនឯង ហើយមិនអាចពឹងផ្អែកទាំងស្រុងលើប្រទេសផ្សេងទៀតដើម្បីជួយបានទេ  ប្រសិនបើចិនបើកការវាយប្រហារលើកោះនេះ បើទោះជាប្រធានាធិបតីតៃវ៉ាន់បាននិយាយថា លោកស្រីមានជំនឿលើសហរដ្ឋអាមេរិកនឹងការពារកោះនេះក៏ដោយ ។







" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 02, 2021

ភ្នំពេញ :ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ រៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រពន្ធ័ Zoom ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា វេទិកាតុមូល និពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០នេះ គឺក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវរៀបចំទាំងស្រុង ដែលកិច្ចការងារនេះ ត្រូវធ្វើយ៉ាងណា អោយមានកិច្ចសហការគ្នាល្អ នៅគ្រប់ផ្នែកគ្រប់ជំនាញនៅក្នុង ក្រសួង និង ស្ថាប័ន អង្គភាពពាក់ពន្ធ័ ទាំងអស់ ក៏ដូចជាមួយស្ថាប័នអន្តរជាតិ ដែលត្រូវរួមគ្នាធ្វើ។ 

ដូច្នេះចាប់ពីពេលនេះទៅ គឺត្រៀមអោយបានគ្រប់លក្ខណ:ទាំងអស់កុំអោយមានបញ្ហាអ្វីកើតឡើង និងត្រៀមដោះស្រាយរាល់បញ្ហាដែលកើតមាន ឡើងដោយយថាហេតុ ក្នុងនោះប្រពន្ធ័កាបអុបទិក អ៊ីនធើណេត ត្រូវធានា អោយបានរឹងមាំ កុំអោយមានភាពរអាក់រអួល ព្រោះកិច្ចប្រជុំនេះ ធ្វើឡើង តាមប្រពន្ធ័ អនឡាញ ជាមួយបណ្តានិពន្ធនាយក នៅក្រៅប្រទេស ។ 

 ទន្ទឹមនេះ ទូរទស្សន៏ជាតិកម្ពុជា ក៏ត្រូវធានា អោយការផ្សាយបន្តផ្ទាល់តាមប្រពន្ធ័ LiveYou និងការថតទុក ត្រូវធ្វើយ៉ាងណាអោយមានគុណភាពច្បាស់ល្អ និងរក្សាទុកក្នុង ប្រពន្ធ័ទិន្នន័យអោយត្រឹមត្រូវ ហើយគ្រប់ផ្នែកគ្រប់ជំនាញក៏ត្រូវត្រៀម ធនធានមនុស្ស ដើម្បីបំពេញកិច្ចការងារតាមជំនាញនីមួយៗ អោយបានច្បាស់លាស់ ព្រោះជាព្រឹត្តការណ៏ដ៏សំខាន់សម្រាប់មុខមាត់នៃព្រះរាជាណាចក្រកម្ពុជា។ 

ដូច្នេះជាជំហានទៅមុខទៀតក្រុមការ ងាររបស់ក្រសួងព័ត៌មាន ត្រូវធ្វើ យ៉ាងណាពន្លឿនកិច្ចការដែលនៅសេសសល់ជាមួយ មូលនិធិអាសុី អឺរ៉ុប ដើម្បី ផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈសម្រាប់ រៀបចំ ព្រឹត្តការណ៏និពន្ធនាយកសារព័ត៌មានលើកទី១០ អោយទទួលបានលទ្ធផលល្អ។ 

 ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ បានជម្រាបជូនថា វេទិកាតុមូលនិពន្ធនាយកសារ ព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ គ្រោងធ្វើឡើងនៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា ខាងមុខនេះ គឺ ជាព្រឹត្តការណ៏អមទាំង ៦ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ វេទិកានិពន្ធយកសារ ព័ត៌មាន សម្រាប់ឆ្នាំនេះ គឺធ្វើតាមប្រពន្ធ័ ហាយប្រ៊ីដ តាមបែប រូបវន្ត័ និងនិមិត្ត ដែលត្រូវបានអញ្ជើញនិពន្ធនាយកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ប្រមាណ ពី ២៤ ទៅ ២៦ រូប ចូលក្នុងវេទិកានេះ ។ ដោយ: ទទក

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 02, 2021

អ្នកនិពន្ឋ:

 


កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកដំណើរការដោះស្រាយទំនាស់ថ្ងៃដំបូងនេះ នៅក្នុងភូមិទួលខ្សាច់ ស្រុករលាប្អៀរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក

ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងមានការចូលរួមរបស់ក្រុមការងារដោះស្រាយទំនាស់ របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានលើកអំពីបញ្ហាទំនាស់ទាំង ១៤ឃុំក្នុងស្រុករលាប្អៀរ មានចំនួន៩៧ករណី បានដោះស្រាយតរួច ១៤ករណី កំពុងដោះស្រាយចំនួន២៧ ករណី និងមិនទាន់ដោះដ្រាយចំនួន ៥៦ករណី។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ។ ការដោះស្រាយបញ្ចប់ទំនាស់ចំនួន ៣រឿង នៅក្នុងស្រុករលាប្អៀរ ក្នុងនោះ២រឿង គឺជាទំនាស់ដីធ្លីនៅក្នុងឃុំអណ្ដូងស្នាយ និង១រឿងទៀតជាទំនាស់សុំបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ដែលភាគីអ្នកបិទផ្លូវបានស្ម័គ្រចិត្តវាយរបងភូមិខ្លួនឯង ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋ ក្នុងភូមិប្រើប្រាស់ជាធម្មតាវិញ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តទៀតថាៈ ការដោះស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានប្រកាស ឱ្យដំណើរការជួសជុលផ្លូវពីរខ្សែ ដែលមួយខ្សែមានប្រវែង ៤២៥ម៉ែត្រ ជាប្រភេទក្រាលគ្រួសក្រហម និងជួសជុលផ្លូវកៅស៊ូប្រវែង ១៦០០ម៉ែត្រ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ក្នុងពិធីក៏មានការចែកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ ចំនួន ១១១គ្រួសារ រស់នៅក្នុងស្រុករលាប្អៀរ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ចំនួន១០កំប៉ុង ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 02, 2021

 


ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាកងទ័ពជើងទឹករុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅ កំពុងតាមដានសកម្មភាពនាវាពិឃាដអាមេរិក USS Porter ដែលបាន ធ្វើដំណើរចូលក្នុងដែនទឹកនៃតំបន់សមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ








" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 01, 2021