ផ្សាយពាណិជ្ជកម្ម



 

(ភំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ»

ដើមហេតុដែលនាំឱ្យមានការស្នើបែបនេះ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលអន់ចិត្តអ្វីមួយ។


តាមបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ»

សម្តេចបានបន្តថា៖ «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»៕

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 19, 2021

អ្នកនិពន្ឋ:


(រតនគិរី)៖ ដើម្បីអបអរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ រដ្ឋបាលខេត្តរតនគិរី បានរៀបចំសោភ័ណភាពលម្អតាមដងផ្លូវ ទីប្រជុំជន និងតំបន់រមណីដ្ឋានទេសចរណ៍នានា ដើម្បីទទួលភ្ញៀវជាតិ-អន្តរជាតិ ដែលមកកម្សាននៅខេត្តរតនគិរី។

ក្នុងនោះដែរ ក្រុងបានលុង ក្រោមការយកចិត្តទុកដាស់ខ្ពស់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលទើបទទួលតំណែងថ្មី មានចក្ខុវិស័យចាប់ផ្តើមដំបូងលើការអនាម័យ សោភ័ណភាព បរិស្ថាន ការអវិវឌ្ឍភ្លើងបំភ្លឺផ្លូវនិងរៀបចំបពាក់ភ្លើងអំពូល LED នៅទីប្រជុំជនក្រុងបានលុងនាពេលខ្លីខាងមុខ។

ចក្ខុវិស័យរបស់លោក ញ៉ែម សំអឿន ក្នុងការបង្កើនការទាក់ទាញផ្នែកទេសចរ និងមុខមាត់របស់ខេត្តរតនគិរី។ ជាក់ស្តែង រូបភាពជាច្រើនសន្លឹកកាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីប្រជុំជនក្រុងបានលុង មើលទៅស្អាតខ្លាំងដែលជាគោលដៅទេសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ។

គួររំលឹកថា កន្លងទៅថ្មីៗនេះ លោក ញ៉ែម សំអឿន បានសន្យាចំពោះមុខកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថានឹងកែលម្អសោភ័ណភាព អនាម័យ បរិស្ថាន ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តក្នុងខេត្តភូមិភាគឦសានដែលសម្បូរទៅដោយសម្រស់ធនធានធម្មជាតិយ៉ាងស្រស់ត្រកាល៕


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 18, 2021

អ្នកនិពន្ឋ:

 បន្ទាយមានជ័យ :ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

នាយទាហានពលទាហានចំណុះកង ពលតូចថ្មើរជើងលេខ៥១ បានទទួលអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅប្រើប្រាស់ដណ្តប់កាយនារដូវរងានេះ ក្នុងភារកិច្ចការពារ បូរណភាពទឹកដីនៃយើង។

អាវរងាដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាននាំយកទៅចែកជូន ដល់ដៃកងកម្លាំង ត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងកងកម្លាំងជួរមុខនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ កាលពីរសៀលថ្ងៃ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលបានឱ្យដឹងថា បន្ទាប់ពីអាវរងាបានមក ដល់កងពល តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំ អូន មេបញ្ជាការយោធ ភូមិភាគទី៥ បានឱ្យក្រុមការងាររៀបចំប្រគល់អាវរងាទាំងនោះ ទៅគ្រប់ អង្គភាពដើម្បីឱ្យកង ទ័ព ដែលនៅឈរជើងជួរមុខបានប្រើប្រាស់ទាន់ពេលវេលានោះ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ តាំងនាមឱ្យកងទ័ពកងពលតូចថ្មើរជើងលេខ៥១ សូមថ្លែង គោរពអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក"សន្តិភាព" និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក ដែលតែងតែគិតគូរពីបញ្ហាសុខទុក្ខ ការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅ តាមខ្សែបន្ទាត់ព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលនៅរដូវរងាចូលមកដល់នោះ បាន ឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង និងថវិកា ឬសម្ភារផ្សេងៗទៀត ដោយអំណោយ ទាំងនោះ ត្រូវបានបញ្ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់អង្គភាពទាំងអស់ បានទាន់ពេល វេលា ដោយមិនមានការខ្វះខាតនោះទេ។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានក្រើនរម្លឹកដល់កងកម្លាំង ទាំងអស់គប្បីត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយត្រូវបង្កើនការអនុវត្តនូវ វិធានការ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទើបចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងជំងឺរាត ត្បាតផ្សេងៗទៀត ៕

ដោយឈុន សារ៉ាត 

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 17, 2021

អ្នកនិពន្ឋ:

  

ព្រះសីហនុ: ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

រសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរបរទេសវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រព័ន្ធ Zoom Meeting មានក្រុង ស្រុកទាំង៥ ចូលរួម និងអង្គភាពពាក់ពន្ធនានាក្នុងខេត្ព្រះសីហនុ ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរវ៉ាក់សាំង ហើយការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង គឺដើម្បីបើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ។    ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គឺគ្រាន់តែ តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវនៅតាមព្រលានយន្តហោះ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាត ឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ដោយឡែកចំពោះភ្ញៀវទេសចរចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។ ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា ។ 

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយ ទី១-ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្តបាន ។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសជូនសាធារណជន ដែលមិនមានឯកសារចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ-សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ។ ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាព ពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល។   ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវចាប់ផ្តើមអនុវត្តន៍ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

ដោយ ងូ សុមុនី សម្រួលផ្សាយ៖ dara

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 16, 2021

 


ខេត្តត្បូងឃ្មុំ៖ រហូតមកដល់ពេលនេះអំពើសាហាវព្រៃផ្សៃ នៃភាពអយុត្តិធម៌និងការរំលោភសិទ្ធិអ្នកដទៃបានធ្វើឲ្យជនស្លូតត្រង់ក្លាយជាជនរងគ្រោះដោយសារតែអំពើឃុបឃិតគ្នាពីសំណាក់អាជ្ញាធរលបលួចស៊ីញេក្លែងឯកសារលើអ្នកកាន់កាប់ដីស្របច្បាប់ទៅជាអ្នកលួចទ្រព្យសម្បត្តិខ្លួនឯងទៅវិញ  នេះបើយោងតាមការលើកឡើងរបស់ លោក យាយនិងលោក តា ។


ជនរងគ្រោះមានឈ្មោះ សែម ណុច ភេទប្រុស អាយុ៧៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សាញ់ សារឿន ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់នេះរស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​


តើជនឆបោកជាអ្នកណា?  តាមពិតទៅនៅក្នុងពាក្យបណ្តឹងមានឈ្មោះ ឆន ចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រសារបស់លោកតា សែម ណុច និងលោកយាយ សាញ់ សារឿន ។​


ហើយនៅក្នុងរឿងសាហាវព្រៃផ្សៃខាងលើនេះ មានបក្ខពួកជាច្រើននាក់ទៀតដែលបានឃុបឃិតគ្នា និងអាជ្ញាធរឃុំស្រឡប់ ព្រមទាំងអាជ្ញាធរស្រុកត្បូងឃ្មុំផងដែរ។​

ទាក់ទងនឹងភាពអយុត្តិធម៌នេះក៏មានបទសម្ភាសន៍រវាងលោក ទេស វិបុល ចាងហ្វាងកាសែតនិស្សិតខ្មែរ និងជាចាងហ្វាងកាសែតរស្មីមេគង្គជាមួយលោកតាលោកយាយនេះផងដែរ។​


ហើយសម្រាប់ព័ត៌មានលម្អិត សារព័ត៌មានយើងនឹងផ្សព្វផ្សាយនូវឯកសារដែលពាក់ព័ន្ធជូននៅពេលក្រោយទៀត។​

ដោយសារតែអ្នកពាក់ព័ន្ធក្នុងរឿងនេះមិនទាន់ស្រាយបំភ្លឺបានទេនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។​


ហើយសារព័ត៌មានយើងបានរៀបចំប្រមូលឯកសារដែលពាក់ព័ន្ធខាងលើនេះរួចហើយដែរដើម្បីធ្វើការផ្សាយជូនដល់ថ្នាក់ដឹកនាំ៕



" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 16, 2021


សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបន្ទប់ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់ថវិកាជាង៣,៨លានដុល្លាបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណ:របស់រដ្ឋ នៅលើគម្រោងផ្លូវ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។

សម្ដេចពិជ័យសេនា បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប នាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះ។ សម្ដេចពិជ័យមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីផ្ទះពួកគាត់ចូលក្នុងបណ្តាញលូររបស់រដ្ឋ ដោយត្រូវបង់ប្រាក់ និងបញ្ហាប្រឈមមួយទៀតនោះ គឺចំណតរថយន្ត ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានដោះស្រាយរួចរាល់ហើយ ដោយសម្ដេចពិជ័យលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានផ្ដល់វិកាចំនួនជាង៣លាន៨សែនដុល្លាបន្ថែមទៀត សម្រាប់គម្រោងតភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ចូលប្រព័ន្ធលូររដ្ឋ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៣៨ខ្សែនោះ ហើយប្រជាពលរដ្ឋមិនត្រូវចំណាយថវិកាខ្លួនឯងនោះទេ។

សម្ដេចលើកឡើងថា ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ មានចំនួនប្រមាណជាង១ម៉ឺន២ពាន់កន្លែង ដែលនៅតាមសងខាងគម្រោងផ្លូវចំនួន៣៨ខ្សែ និងចំណរថយន្ដមានប្រវែងជាង២ពាន់ម៉ែត្រ ហើយគម្រោងថវិកាសម្ដេចតេជោ ជាង៣លានដុល្លានេះ គឺជាចំណងដៃថ្មីមួយទៀត សម្រាប់អ្នកខេត្ដសៀមរាប បន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ។ សម្ដេចពិជ័យលើកឡើងបន្ដថា វឌ្ឍភាពហេដ្ឋាចរនាសម័ន្ធផ្លូវ៣៨ខ្សែសាងសង់ សម្រេចបានលទ្ធផល៩០ភាគរយហើយ និងគ្រោងបញ្ចាប់សាងសង់នៅចុងខែធ្នខាងមុខនេះ។ សមិទ្ធផលនេះគឺការកែលំអសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាគ្នានេះ សម្ដេចពិជ័យ ក៏បានអំពាវដល់ប្រជាពលរដ្ឋឱ្យចូលរួមជួយថែរក្សាសមិទ្ធផលនៅក្រុងសៀមរាប ឱ្យបានគង់វង់ និងមានសោភណ្ឌភាពល្អទាំងអនាម័យ និងបរិស្ថាន ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះមានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ។ ដោយចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។ គម្រោងនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: November 15, 2021