ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជាអភិបាលរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលសម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតអបអរសាទរ និងជូនពរនេះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 25, 2021

អ្នកនិពន្ឋ:

 


បុរសបុរសអ្នកសង្គ្រោះអ្នកបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារក្នុងរយ:ពេល៤ឆ្នាំដោយចាប់ពីឆ្នាំ២០១៧រហូតដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះដោយសរុបទាំងស្លាប់និងរស់ចំនួន៣០១នាក់បានទទួលអំណោយមនុស្សធម៌ពី សប្បុរសជនចំនួន១៦០០ដុល្លានិងគ្រឿងឧបភោគបរិភោគជាច្រើនទៀតតាមរយ:លោក ឆឹម ឬទ្ធីអនុប្រធានក្រុមការងារខណ្ឌជ្រោយចង្វារនឹងចុះជួយសង្កាត់ជ្រោយចង្វារ។ពិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១ដោយបានរៀបចំដោយលោក ឆឹម ឬទ្ធី ចៅក្រមរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីឯកឧត្តម ឡេង ប៊ុនតេង និងលោកជំទាវ ឈឹម គារ៉ានណា ដែលជាក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ។

អំណោយមនុស្សធម៌ខាងលើនេះបានកើតចេញពីសប្បុរសជននិងសទ្ធាជ្រះថ្លាដើម្បីចូលរួមបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងសង្គមជាតិយើង។ការចូលរួមក្នុងការផ្តល់អំណោយមនុស្សធម័ខាងលើនេះក៍បានមានការផ្តួចផ្តើមពីលោក ឆឹម ឬទ្ធី ចៅក្រមសាលាដំបូងរាជធានីផងដែរ។

តើជិវិតពិតនិងជីវភាពរស់នៅរបស់ លីម៉ាន់ សួត ដូចម្តេចដែរ!

គាត់រស់នៅលើទូកតូចចង្អៀតដំបូលបែបប្រពៃណីរបស់គាត់ជាមួយនឹងកូនប្រុសស្រីទាំង៥នាក់ដោយមិនមានលំនៅដ្ឋានដូចអ្នកដទៃឯទៀតនោះទេប៉ុន្តែបុរសម្នាក់នេះមានការតស៊ូដោយការប្រឹងប្រែងពីកម្លាំងទឹកចិត្តពីការលើកទឹកចិត្តពីប្រពន្ធកូនជាទីស្រលាញ់របស់គាត់។ដោយKSN





" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 24, 2021

អ្នកនិពន្ឋ:

    

 កណ្តាល : ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

រូបថត៖ កណ្តាល

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 24, 2021

អ្នកនិពន្ឋ:

    



(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។

សម្តេចតេជោ ហ៊ុន សែន បន្តថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

ការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ដោយ៖ dara

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 23, 2021

អ្នកនិពន្ឋ:

   


កណ្ដាល :ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី«ខ្មែរជួយខ្មែរ» តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកន្លងទៅនេះ នៅព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្ដាល បានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២ ៤៥៧ ០០០រៀល និង១ ១៥០ដុល្លារអាម៉េរិក ដែលជាការចូលរួមចំណែកបរិច្ចាគពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ពាក្យស្លោកនៃមូលនិធិគន្ធបុប្ផាកម្ពុជាគឺ «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចគ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់»។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងអរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ប្រព្រឹត្តទៅដោយរលូនបន្តទៀត ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 22, 2021

អ្នកនិពន្ឋ:

    

កណ្តាល៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំជម្រុញការងារចាក់វ៉ក់សាំងជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិង ជំងឺកូវីដ-១៩ និងការងារត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ តាមប្រពន្ធ័online ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១១។

ក្នុងកិច្ចប្រជុំនេះ ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានណែនាំដល់បណ្តាក្រុងស្រុកទាំង១១ ត្រូវរៀបចំការងារចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលាដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩អោយបានគ្រប់ៗគ្នា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ ធូ កុសល


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 21, 2021

អ្នកនិពន្ឋ:


ខេត្តព្រៃវែង :ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយទស្សនៈយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងតំណាងដ៍ខ្ពងខ្ពស់ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាស់នោះលោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងរបស់បងប្អូននារី រួមទាំងការលើកកម្ពស់យេនឌ័រក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាល បានជួយឲ្យស្ត្រីទទួលបានការលើកទឹកចិត្ដទាំងចំណេះដឹង តួនាទី និងបានចូលរួមក្នុងគ្រប់ស្ថាប័នពី ថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការស៊ីវិលនៅក្នុងខេត្តព្រៃវែងមានចំនួនសរុប១០៨៩៣នាក់ក្នុងនោះស្តី មាន៤៣៥៥នាក់ ក្នុងនោះស្ត្រីដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត បានផ្តល់នូវតួនាទី ភារកិច្ច ក្នុងខេត្តព្រៃវែងរួមមានៈ ស្ត្រីជាអភិបាលរងខេត្ត០១នាក់ ជាក្រុមប្រឹក្សាខេត្តចំនួន៥នាក់ ជាស្នងការរងខេត្ត០១នាក់ ជាប្រធានមន្ទីរ០១នាក់ ជាអនុប្រធានមន្ទីរ១៧នាក់ ជាអនុប្រធានពន្ធនាគាខេត្ត០១នាក់ ជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង០១នាក់ ជាអភិបាលស្រុក០១នាក់ ជាអភិបាលរងស្រុក-ក្រុងចំនួន១៣នាក់ ចៅក្រម សាលាដំបូងខេត្ត០១នាក់ ជាព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងខេត្ត០១នាក់ ជាប្រធាន និងអនុប្រធាន លេខាធិការដ្ឋានសាលាដំបូងខេត្ត០២នាក់សរុបចំនួន៤៥នាក់។ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងមានមន្ត្រីរាជការសរុបចំនួន៥១នាក់ មានស្ត្រី១៦នាក់ ស្មើនឹង៣១% ក្នុងនោះស្ត្រីជាប្រធានការិយាល័យចំនួន២នាក់ អនុ ការិយាល័យ០៦នាក់ មន្ត្រីការិយាល័យ០៦នាក់ និងបុគ្គលិកស្មគ្រ័ចិត្ត០២នាក់ ។

ថ្លែងនៅក្នុងឱកាសដ៏សែនមនោរម្យនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍លើកឡើងថា៖ ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ណាស់សម្រាប់ប្រទេសជាតិមួយក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

លោកជំទាវបានបន្តទៀតថា សិក្ខាសាលានេះមានគោលបំណង ដើម្បីការផ្សព្វផ្សាយទស្សនៈយេនឌ័រ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ។ ហើយតួនាទីរបស់ស្រ្តី ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ត្រូវបានលើកកម្ពស់ និងឆ្លើយតបទៅនឹងក្នុងគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល។ ការលុបបំបាត់អំពើហឹង្សាលើស្ត្រីជាកម្មវិធីអាទិភាពមួយ ដែលគ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ត្រូវតែចូលរួមទាំងអស់គ្នា អនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ លុបបំបាត់ និងផ្តល់សេវាជួយស្ត្រីដែលជាជនងាយរង គ្រោះឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: December 20, 2021