-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Saturday, February 19, 2022

លោក ហ៊ុន ម៉ានី អញ្ជើញជួប ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views






 (ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ។

 ក្នុងជំនួបសំណេះសំណាលគណបក្សខេត្ត លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សមាជិក សមាជិកា មន្រ្តីរាជការនៅមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក៏ដូចជាធនធានផ្ទាល់ខ្លួននៅពេលដែលប្រទេសជាតិត្រូវការ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ 

 ជុំវិញស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិញ្ញាសាថ្មីមួយ ដើម្បីសាកល្បងការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ប្រទេស ដែលមិនទាន់មានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានដែរ។

 ដោយឡែក កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសារមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនទៀតលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ។ ពិតណាស់ការជឿជាក់ និងចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់នៃភាពជោគជ័យលើការដឹកនាំ ប៉ុន្តែការដឹកនាំដ៏ឈ្លាសវៃ ម៉ឹងម៉ាត់ បូករួមជាមួយការអនុវត្តយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាន គឺជាកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ភាពជោគជ័យនេះ។ 

 លោកក៏បានលើកបន្ថែមផងដែរថា «មិនថាបងប្អូននៅទីណា ជាអ្នកណា ឬមាននិន្នាការយ៉ាងណាក៏ដោយ បងប្អូនត្រូវតែទទួលបានការគាំពារសុខភាពដូចជាការព្យាបាល និងការចាក់វ៉ាក់សាំង។ ដោយសារយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ទើបយើងអាចមានការជួបជុំគ្នា និងការបើកដំណើរការសេដ្ឋកិច្ចជាធម្មតា។ 

មិនថាប្រទេសជាតិមានវិបត្តិ ឬការលំបាកយ៉ាងណាគណបក្សប្រជាជនកម្ពុជាតែងតែមានវត្តមានរួមរស់ជាមួយប្រជាជន និងដោះស្រាយបញ្ហាប្រឈមមុខជាមួយគ្នា»។ ជំនួបសំណេះសំណាលរវាង លោក ហ៊ុន ម៉ានី ជាមួយរចនាសម្ព័ន្ធគណៈចលនាមនហាជនខេត្តព្រះវិហារ គឺជាផ្នែកមួយនៃបេសកកម្មតាមបណ្ដាខេត្ត ហើយខេត្តព្រះវិហារជាខេត្តទី៣ នៃបេសកកម្មនេះ ហើយគោលដៅបន្ទាប់ គឺខេត្តឧត្តរមានជ័យ៕