-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, February 14, 2022

លោកជំទាវ ឱ វណ្ណឌីន ៖ សូមផ្តល់ក្តីស្រលាញ់ ទៅមនុស្សជាទីស្រលាញ់ ដោយអនុវត្ត ០៣ការពារ និង០៣កុំ ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២  ថ្លែងក្នុងន័យបារម្ភ ដាស់តឿន ក៏ដូចជាការអំពាវនាវដល់បងប្អូនជនរួមជាតិ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសារជាបន្តបន្ទាប់ ដោយទទូចឱ្យបងប្អូនជនរួមជាតិបន្តអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ នូវវិធានការ០៣ការពារ និង០៣កុំ ព្រមទាំងអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ជាពិសេសក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលក្នុងសហគមន៍រស់នៅយ៉ាងលឿនបំផុតនេះ។

លោកជំទាវបានបន្ថែមថា ពិតមែនតែអូមីក្រុង មានកម្រិតវាយប្រហារលើសុខភាពស្រាលជាង ប៉ុន្តែយើងមិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុករបស់អូមីក្រុងលើសុខភាពរបស់យើងនោះឡើយ។ ជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកបាននិងកំពុងមានករណីស្លាប់ដោយការវ៉ៃលុកពីវីរុសអូមីក្រុងនេះ បន្តកើនឡើងជាលំដាប់ ហើយនៅថ្ងៃទី១៤ ខែកុម្ភៈស្អែកនេះ គឺជាទិវានៃក្តីស្រលាញ់ ដូច្នេះសូមផ្តល់ក្តីស្រលាញ់ ទៅមនុស្សជាទីស្រលាញ់ ដោយអនុវត្ត ០៣ការពារ និង០៣កុំ និងនាំមនុស្សជាទីស្រលាញ់ទៅចាក់វ៉ាក់សាំង ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសូមអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយនឹងយុវវ័យ ដែលចង់បង្ហាញពីក្តីស្រលាញ់របស់ខ្លួន ខណៈពេលដែលនៅថ្ងៃស្អែកនេះ គឺជាទិវានៃក្តីស្រលាញ់ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង ចាប់ពីពេលនេះតទៅ ការទប់ស្កាត់នេះគឺដើម្បីបង្ហាញពីក្តីស្រឡាញ់របស់យើង ទៅកាន់មនុស្សជាទីស្រលាញ់ រួមមានក្រុមគ្រួសារ សាច់ញាតិ និងមិត្តិភក្តិ ជាដើម។ ដូច្នេះដើម្បីបង្ហាញនូវក្តីស្រលាញ់ សូមកុំទុកឱ្យហួសពេលរហូតដល់មានវិប្បដិសារី”។

លោកជំទាវបានបន្ថែមថា ថ្ងៃនៃក្តីស្រលាញ់ (១៤កុម្ភៈ) មិនមែនជាទំនៀមទម្លាប់ ឬប្រពៃណីជាតិខ្មែរនោះទេ តែក៏មានបងប្អូនប្រជាពលរដ្ឋយើងចូលរួមប្រារព្ធថ្ងៃនៃក្តីស្រលាញ់នេះ ដើម្បីបង្ហាញនូវក្តីស្រលាញ់ដល់មនុស្សជាទីស្រលាញ់ ជាពិសេសគឺយុវជនមួយចំនួន បានយកថ្ងៃនេះជាថ្ងៃជួបជុំ ពិសាអាហារ និងដើរលេងកម្សាន្ត ជាដើម ប៉ុន្តែនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង បងប្អូនសូមកុំភ្លេចខ្លួនឱ្យសោះថា អូមីក្រុងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនជនរួមជាតិ សូមផ្តល់ក្តីស្រលាញ់តាមរយៈការអនុវត្ត០៣ការពារ និង០៣កុំ និងជូនមនុស្សជាទីស្រលាញ់ទៅចាក់វ៉ាក់សាំងដូសជំរុញវិញទើបជាការប្រសើរ ព្រោះថាវ៉ាក់សាំងនៅតែជាឧបករណ៍ដ៏មានប្រសិទ្ធភាព ហើយការអនុវត្តវិធានការ០៣ការពារ និង០៣កុំបន្ថែមទៀត នឹងផ្តល់ឱ្យមនុស្សជាទីស្រលាញ់របស់យើង ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕

ដោយ ផែន រតនៈ