-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, March 28, 2022

ចំនួនអ្នកទស្សនា: Views

 សម្ដេចតេជោ ហ៊ុន សែន៖ រដូវឃោសនាទាមទារកម្ពុជាក្រោម និងបញ្ចុះថ្លៃសាំង ជិតចូលមកដល់ទៀតហើយ



 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដូវទាមទារកម្ពុជាក្រោម និងការដេញថ្លៃសាំង ជិតចូលមកដល់ទៀតហើយ ព្រោះជិតដល់ពេលបោះឆ្នោត។ 

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើងក្នុងសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនវ៉ៃយកទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នោះឡើយ។ 

 នៅលើពិភពលោកនេះ ថ្លៃសាំងកំពុងកើនឡើង រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯងផងដែរ ដូច្នេះរាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏អត់មានសមត្ថភាពដោះស្រាយថ្លៃសាំងនោះដែរ។ 

 ការថ្លែងបែបនេះ គឺដោយសារមានអ្នកខ្លះចូលមកខំមិនថា «សុំឲ្យលើកទ័ពទៅវ៉ៃយកកម្ពុជាក្រោម»។ សម្ដេចថា «សូមទៅវ៉ៃខ្លួនឯងទៅ កម្ពុជាក្រោមបាត់តាំងពីជំនាន់ណាណីនោះ មកឲ្យហ៊ុនសែនទៅវ៉ៃយក។ 

និយាយរឿងស្នេហាជាតិ តើអ្នកណាស្នេហាជាតិជាងព្រះបរមរតនកោដ្ឋទៀត ម៉េចក៏ព្រះអង្គមិនទៅយកកាលពេលព្រះអង្គកាន់អំណាចចន្លោះឆ្នាំ១៩៥៣មកទល់ឆ្នាំ១៩៧០ ហើយលន់ណុលម៉េចក៏មិនទៅយកកាលឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥»។ 

 សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើងកាលពីអតីតកាលមកម្ល៉េះ មិនអាចឲ្យសម្ដេចមកទទួលខុសត្រូវរែកពន់នោះទេ។

 សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «បន្តិចទៀតរដូវទាមទារកម្ពុជាក្រោមមកដល់ ព្រោះជិតបោះឆ្នោត គេឈ្នះគេនឹងទៅយកកម្ពុជាក្រោម គេឈ្នះគេនឹងទៅយកកោះត្រល់»។ «បន្តិចទៀតក៏ដល់រដូវដេញថ្លៃសាំង បើខ្ញុំឈ្នះ ខ្ញុំនឹងបញ្ចុះតម្លៃសាំងឲ្យនៅត្រឹម២០០០រៀល ឬ៣០០០រៀល»។
 សម្ដេចបានហៅការឃោសនានេះថា «រដូវអួតអាង» ដោយសម្ដេចបានចំអកថា «តិចទៀតរដូវអួតអាងនឹងមកដល់»។ សូមជម្រាបថា ទឹកដីកម្ពុជាក្រោមត្រូវបានអាណានិគមបារាំងបានកាត់ផ្ទេរទៅឲ្យវៀតណាមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕