-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Thursday, April 28, 2022

រដ្ឋធានីហាណូយ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ការងារវិនិយោគពាណិជ្ជកម្ម ទេសចរណ៍និង វប្បធម៌ អប់រំ នៅកម្ពុជាបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

   



ភ្នំពេញ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅរសៀលថ្ងៃ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ទៀនហ្ស៊ង DINH TIEN DUNG សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈប្រតិភូនេះបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបពិភាក្សាការងារនៅពេលនេះ មានគោលបំណងដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ(រដ្ឋធានីហាណូយ - រាជធានីភ្នំពេញ) ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល១៨ឆ្នាំកន្លងមក ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំជាដើម។


ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន ១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣លាននាក់ ក្នុងនោះមាន ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២,២លាននាក់ ។

ឯកឧត្តម បានបញ្ជាក់ថា រាជធានីភ្នំពេញគិតមកដល់ពេលនេះ មានអគារខ្ពស់ៗជាច្រើនអគារ ដែលក្នុងនោះរួមមាន៖ អគារចាប់ពី៥ជាន់ដល់៩ជាន់មានចំនួន៧២៦អគារ, កម្ពស់ចាប់ពី១០ជាន់ដល់១៩ជាន់មានចំនួន ៤៥២អគារ, ចាប់ពី២០ជាន់ដល់២៩ជាន់មានចំនួន១២០អគារ, ចាប់ពី៣០ដល់៣៩មានចំនួន៦៥អគារ និងចាប់ពី៤០ជាន់ឡើងទៅមានចំនួន៤០អគារ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តថា សូមរក្សាសន្តិភាពឱ្យបានគង់រង្ស ដើម្បីជំរុញសេដ្ឋកិច្ច និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។


ចំណែកឯកឧត្តម DINH TIEN DUNG ក៏បានលើកឡើងដែរថា សម្រាប់លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំដោយលោកផ្ទាល់។ លោកបន្តថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ មកពេលនេះ គឺស្របពេលដែលវៀតណាម និងកម្ពុជា គម្រប់ខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនង់ការទូតជាមួយគ្នា និងស្របពេលដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ។

ឯកឧត្តម បានបន្តថា ការស្វាគមន៍យ៉ាងកក់ក្តៅរបស់គណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺពិតជាបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏យូរអង្វែងរបស់កម្ពុជា និងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara