-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Sunday, April 10, 2022

តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

  


(កណ្ដាល)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការី បានបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ នាំយកទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ស្ថិតក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិតបានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខុមាលភាព ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា «វត្តក្រពើហា មិនត្រឹមតែជាទីគោរពសក្ការសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាល បណ្តុះបណ្តាល ដល់សាមណសង្ឃទាំងអស់ ជាពិសេសបានជ្រួតជ្រាប យល់ដឹង និងផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិផង»។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) បានថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការ រីកចម្រើន ជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក្រពើហា ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជា នៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ចំនួន៣១៤អង្គផងដែរ។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត មានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ជាពិសេស យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាព្រះសង្ឃទាំងអស់ ដែលនេះគឺជាទេយ្យទានដ៏មានតម្លៃសម្រាប់ព្រះសង្ឃគ្រប់រូប ឱ្យចាកផុតពីគ្រោះថ្នាក់នៃជំងឺរាតត្បាតមួយនេះ។

ជាមួយគ្នានេះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបាននូវភាព សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។

ទន្ទឹមនឹងនេះ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ផងដែរ។

សូមបញ្ជាក់ថា សម្រាប់វត្តក្រពើហា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចាត់ឱ្យសហការីនាំយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះ បានប្រគេនបច្ច័យចំនួន ១០លានរៀល និងទេយ្យវត្ថុរួមមាន អង្ករ ១តោន, មី ២០កេស, ត្រីខ ២កេសធំ, ទឹកស៊ីអ៉ីវ១០ឡូ, ទឹកត្រី១០ឡូ, ទឹកក្រូច៥កេស, ទឹកត្រឡាច៥កេស, ទឹកគូលេន៥កេស, ទឹកសណ្តែក៥កេស, មៀនកំប៉ុង២កេស, ទឹកបរិសុទ្ធអារុណា១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ៥គីឡូក្រាម, ស្ករស១០គីឡូក្រាម, ត្រីងៀត១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ម៉ាស់២កេស, ជែលលាងដៃ៥កេស និងអាល់កុល២កាន។ ប្រគេនព្រះចៅអធិការវត្ត នូវសាដក១ និងបច្ច័យ២លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុងមួយអង្គៗសាដក១ និងបច្ច័យ២០ម៉ឺនរៀល៕