-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, April 11, 2022

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត

ចំនួនអ្នកទស្សនា: Views

  



 រាជធានីភ្នំពេញ ៖​​ ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០២២​ ថ្លែងនាឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សានៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះកត្តាមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។

ឯកឧត្តម បានបន្តថា បម្រើឱ្យទស្សនវិស័យនេះ ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស គឺកត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ។ ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ លោកយល់ថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ដូច្នេះ សម្រាប់អនាគតទៅមុខទៀត គឺឆន្ទៈ ការប្តេជ្ញាចិត្ត និងគោលនយោបាយឥតងាករេរបស់គណបក្ស ក៏នៅបន្តផ្តោតលើការបម្រើប្រជាពលរដ្ឋ, ការអភិវឌ្ឍប្រទេស, ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននីតិរដ្ឋ និងគោលការណ៍សមធម៌, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពជាតិ ព្រមទាំងការបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ឱ្យមានភាពល្អប្រសើរឡើងជាលំដាប់ សំដៅខិតខំធ្វើយ៉ាងណាឱ្យលោកគ្រូអ្នកគ្រូមានលំនឹងស្ថិរភាពផ្នែកសេដ្ឋកិច្ច ជាការបង្កលក្ខណៈដល់ការសិក្សាស្រាវជ្រាវអភិវឌ្ឍសមត្ថភាព ដើម្បីបន្តចូលរួមពង្រឹងប្រព័ន្ធអប់រំកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជឿនលឿន ធានាបាននូវឱកាសនៃការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានគូសរំលេចថា ការកសាង និងអភិវឌ្ឍប្រទេសដោយសម្រេចបានសមិទ្ធផលលើគ្រប់វិស័យក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឱ្យសិស្សម្នាក់ៗនូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។ ជាក់ស្តែង សព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។ កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាពនៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។ ក្នុងន័យនេះ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។

ឆ្លៀឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងវត្តមានរបស់លោកគ្រូអ្នកគ្រូជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញប្រមាណ ៣,៥០០ នាក់ ស្របពេលដែលប្រជាជននៅទូទាំងប្រទេសកំពុងត្រៀមខ្លួនអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយខុសគ្នាស្រឡះពីស្ថានភាពកាលពី ០២ ឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញនៅពេលនោះកំពុងប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសឆ្នាំ២០២១ កន្លងទៅដែលត្រូវបានញាំញីដោយព្រឹត្តិការណ៍ ២០ កុម្ភៈ។ ពិតណាស់ រាល់ការជួបជុំទាំងអស់ យើងនៅបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់វិធានការសុខាភិបាល ទោះបីជាមកដល់ពេលនេះយើងអាចជម្នះ និងបញ្ចៀសបាននូវសោដនាដកម្មទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច រហូតមកដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះហើយក៏ដោយ។

សម្រួលផ្សាយ៖ ដារ៉ា