-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Wednesday, April 6, 2022

ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង សាទរចំពោះដំណោះស្រាយបញ្ហាដីធ្លី

ចំនួនអ្នកទស្សនា: Views

 


កណ្ដាល: ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹងលើកទី២ លេខ៣៣៧ សជណ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តរុះរើសំណង់មិនរៀបរយ នៅលើទំនប់ប្រឡាយ៩២ ដែលសង់រំលោភលើដីប្រឡាយសាធារណៈ និងរំលោភលើដីកម្មសិទ្ធិឯកជន ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងសម្របសម្រួល រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំ បានអបអរសាទរ និងបានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកណ្តាល ដែលបានដាក់ចេញនូវគោលការណ៍ ៣ចំណុច រួមមាន៖ ទី១-គោរពអនុវត្តតាមសាលដីកា លេខ ០៦៧រប/២២ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។ទី២-សម្របសម្រួលដោះស្រាយប្រគល់ទីតាំងដីជូនប្រជាពលរដ្ឋ ដែលបានចូលរួមកិច្ចប្រជុំ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃ។ ទី៣-ប្រជាពលរដ្ឋដែលមិនបានចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលខេត្តនឹងពិនិត្យដោះស្រាយជូននៅពេលក្រោយ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាល អភិបា លរងស្រុក មន្រ្តីជុំនាញ មន្ត្រីពាក់ព័ន្ធ និង ប្រជាពលរដ្ឋជាច្រើនរូបទៀត ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara