-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Monday, April 4, 2022

ប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា អំពាវនាវឲ្យធុរកិច្ចជនទីផ្សារបណ្តាញរួមគ្នាទប់ស្កាត់ជនខិលខូចដែលធ្វើឲ្យកង្វក់ទីផ្សារបណ្តាញ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានបន្តអំពាវនាវដល់សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញនៅកម្ពុជាទាំងអស់រួបរួមគ្នាថែរក្សាឲ្យបាននូវវិជ្ជាជីវៈត្រឹមត្រូវ កុំឲ្យបាត់បង់នូវទំនុកចិត្ត រហូតធ្វើឲ្យទីផ្សារបណ្តាញ មានភាពខ្មៅកង្វក់។

ការអំពាវនាវរបស់លោក ឡី សុភាព ជុំវិញធុរកិច្ចទីផ្សារបណ្តាញនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ប្រគល់វិញ្ញាបនបត្រពានរង្វាន់បុគ្គល់ ដែលមានស្នាដៃឆ្នើម លិខិតសរសើរ និងចាត់តាំងក្រុមការងារសមាគមចុះមូលដ្ឋានរាជធានី សរុបប្រមាណជិត២០០នាក់ កាលពីដើមខែមេសា កន្លងទៅថ្មីៗនេះ។

លោក ឡី សុភាព បានឲ្យដឹងថា បើទោះបីជាមានច្បាប់ជាច្រើនរួច ជុំវិញធុរកិច្ចទីផ្សារបណ្តាញហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចឌីជីថល ២០២១-២០៣៥ ដោយនឹងបំពេញបន្ថែមនូវគោលនយោបាយថ្មី១បន្ថែមនៅឆ្នាំ២០២២-២០៣៥ និងដល់ឆ្នាំ២០៥០ នេះគឺជាជំហានមួយសម្រាប់ធុរកិច្ចទីផ្សារបណ្តាញ។ សមាជិក សមាជិកា និងធុរកិច្ចជនទីផ្សារបណ្តាញ ត្រូវអនុវត្តឲ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិជ្ជាជីវៈ ធុនធានមនុស្ស ជាពិសេសក្នុងវិស័យឯកជន។

ប្រធានសហព័ន្ធធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានបន្តលើកឡើងថា ការគិតតែអំពីក្រុមហ៊ុនផ្ទាល់ខ្លួន មិនបានខ្វល់ខ្វាយពីបញ្ហានានា ពាក់ព័ន្ធនឹងវិស័យទីផ្សារបណ្តាញ ក៏ជាបញ្ហាមួយផងដែរ ដែលនេះជាបញ្ហាដែលត្រូវរួមគ្នាថែរក្សាទីផ្សារបណ្តាញ។

លោកថា «យើងរាល់ថ្ងៃយកលុយចេញពីសង្គម ក៏ប៉ុន្តែម្នាក់ៗមិនបាននាំគ្នាថែទាំសង្គមទេ បើយើងមិនបានថែទាំសង្គមអោយបានល្អ រឿងអ្វីយើងបានផលប្រយោជន៍ពីសង្គមវិញបាន យើងត្រូវតែមានការបំប៉នសង្គម»

លោកបន្តថា ធុរកិច្ចទីផ្សារបណ្តាញត្រូវតែរួបរួមគ្នា បើមិនរួបរួមគ្នា គេចាប់ផ្តើមវាយប្រហារថា អ្នករកស៊ីទីផ្សារបណ្តាញ សុទ្ធតែពួកបោក។ ប្រការនេះ លោកបានលើកឡើងថា មានជនខិលខូចមួយចំនួនប្រើប្រាស់ធុរកិច្ចទីផ្សារបណ្តាញ យកទៅប្របកអាជីវកម្មរកស៊ីផ្ទុយនឹងវិជ្ជាជីវៈ (បោកប្រាស់) ទើបនាំឲ្យធុរកិច្ចទីផ្សារបណ្តាញត្រូវបានធ្លាក់ចុះ៕