-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Sunday, June 12, 2022

លោក ថោង ខុន ប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍និងតាំងគោក ក្រោយការបោះឆ្នោតឃុំ និងដាក់ចេញផែនការបន្តអភិវឌ្ឍមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 


(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍ (នៅពេលព្រឹក) និងនៅស្រុកតាំងគោក (នៅពេលរសៀល) បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥បានកន្លងផុតទៅ ព្រមទាំងដើម្បីដាក់ចុះផែនការចុះជួយមូលដ្ឋានភូមិ ឃុំបន្តទៀត។


នៅក្នុងកិច្ចប្រជុំទាំង២ពេលនោះ ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រធានគណបក្សឃុំទាំង១៨នៃស្រុកទាំងពីរ (ស្រុកបារាយណ៍មាន១០ឃុំ ស្រុកតាំងគោកមាន៨ឃុំ) បានឡើងរាយការណ៍អំពីស្ថានភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កន្លងផុតទៅនោះ ព្រមទាំងលើកឡើងអំពីចលនាគាំទ្ររបស់សមាជិកបក្ស និងអ្នកគាំទ្របក្សដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅគ្រប់ឃុំទាំងអស់នៃស្រុកទាំង២នេះ។ ចំណុចពិសេសគឺសំឡេងដែលបោះជូនគណបក្សប្រជាជន គឺមានការកើនឡើងសឹងតែគ្រប់ឃុំ បើប្រៀបធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧។


នៅក្រោយការរាយការណ៍ខាងលើនេះ លោកប្រធាន ថោង ខុន បានបូកសរុបវាយតម្លៃនូវការងារខាងលើនេះ និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនទៀត។


លោកបានណែនាំឱ្យគណបក្សគ្រប់ថ្នាក់នៅស្រុកទាំង២ ត្រូវពង្រឹងឡើងវិញនូវអ្វីដែលជាការខ្វះចន្លោះនៅតាមភូមិ/ឃុំនីមួយៗ ដូចជាការពង្រឹងរចនាសម្ពន្ធក្នុងបក្សគ្រប់ថ្នាក់ទាំងអស់ឱ្យបានខ្លាំង ដើម្បីត្រៀមបន្តយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣។


លោកបានបន្តថា យុវជនក៏គឺជាកម្លាំងគាំទ្របក្សដ៏សំខាន់ផងដែរ ដូច្នេះត្រូវយកចិត្តទុកដាក់លើការកសាងកម្លាំងយុវជនបក្សបន្ថែម រីឯយុវជនបក្សក៏ត្រូវចូលរួមឱ្យបានសកម្មជាមួយគណបក្ស ដើម្បីកសាងកម្លាំងដ៏ខ្លាំងនៅមូលដ្ឋានរបស់ខ្លួន។


លោកប្រធានបានប្រាប់ឱ្យបន្តកសាងពង្រីកសមាជិកបក្សនៅមូលដ្ឋានឃុំទាំង១០នៅស្រុកបារាយណ៍ និងឃុំទាំង៨នៅស្រុកតាំងគោក តាមរយៈការចុះជាប់ជាប្រចាំនៅតាមខ្នងផ្ទះ តាមភូមិ ហើយជួយដោះស្រាយបញ្ហាជូនពួកគាត់។ ការរៀបចំវេទិកាសាធារណៈក៏ជាកិច្ចសំខាន់ដែរសម្រាប់ទាក់ទាញការគាំទ្រគណបក្ស។ ការធ្វើវេទិកាសាធារណៈនេះគឺដើម្បីស្តាប់និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។


លោក ថោង ខុន បានសង្កត់ធ្ងន់ថា រាល់ការសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោតឃុំ-សង្កាត់កន្លងទៅនេះ ត្រូវសហការគ្នាបំពេញជូនប្រជាពលរដ្ឋឱ្យបាន ដូចជា ការកសាងផ្លូវ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រស្រោចស្រព ស្ពាន លូ និងបន្តជំរុញអនុវត្តគោលនយោបាយដីធ្លីជាដើម៕