-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Thursday, June 16, 2022

គណប្រតិភូក្រសួងមហាផ្ទៃ ស្ថានទូតអាល្លឺម៉ង់ និង អូស្រ្តាលីស្វែងយល់ពីការអនុវត្តន៍ការងារគណនេយ្យភាពសង្គមខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង ៖ គណប្រតិក្រសួងមហាផ្ទៃដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគណនេយ្យសង្គម សហការជាមួយស្ថានទូតអាល្លឺម៉ង់ និង ស្ថានទូត អូស្រ្តាលី នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ស្តីពីការអនុវត្តន៍ ការងារគណនេយ្យភាព សង្គម របស់ខេត្តកំពង់ឆ្នាំង ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក លោកស្រី មន្រ្តីសាលាខេត្ត និង អាជ្ញាធរ ក្រុង ស្រុកនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។


លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំងបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើការអនុវត្តគណនេយ្យភាពសង្គម ក្នុងដំណាក់កាលទី១នៅឆ្នាំ២០១៧ មានចំនួន២ស្រុក គឺស្រុកបរិបូរណ៍និងស្រុករលាប្អៀរ បានអនុវត្តលើវិស័យ៣ គឺ សេវារដ្ឋបាល ឃុំសង្កាត់ មណ្ឌលសុខភាព និង សាលាបឋមសិក្សា ។ ជាលទ្ធផលទទួលបាននូវបទពិសោធន៍ ល្អៗបង្កើតជាសក្តានុពល នាំឱ្យ ថ្នាក់ជាតិពង្រីកវិសាលភាពបន្ថែម។ បន្ទាប់មក គ.ជ.អ.ប បានផ្តល់ការណែនាំដល់ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តទាំង២៥ ដើម្បីអនុវត្ត I-SAFT ដំណាក់កាលទី២ឆ្នាំ២០០១៩ ដល់ឆ្នាំ២០២៣។


ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តន៍ ផែនការយុទ្ធសាស្រ្ត គណនេយ្យសង្គម (គ.គ.អ.ស) បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាឱកាសនេះ គឺដើម្បីផ្ដល់ឱកាសឱ្យសមាជិក គ.គ.អ.ស និងដៃគូអភិវឌ្ឍន៍នានា បានសិក្សាស្វែងយល់រៀនសូត្រ ដំណើការអនុវត្តន៍សកម្មភាព គណនេយ្យភាពសង្គម ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការជាក់ស្ដែងនៅមូលដ្ឋានបន្ថែមទៀត។


ឯកឧត្តម បានបញ្ជាក់ទៀតថា គណនេយ្យភាពសង្គមគឺជាឧបករណ៍ដ៏មានសារសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹង អភិបាលកិច្ច នៅមូលដ្ឋាន។ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រជាពលរដ្ឋនិង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះ រាល់ការធ្វើសេចក្តីសម្រេចចិត្ត និង ការអនុវត្តន៍សកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ៕