-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Friday, June 24, 2022

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងកាទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាកចេញពីប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអញ្ជើញចូលរួមពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ដែលនឹងប្រព្រិត្តនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។


បើតាមការបញ្ជាក់ពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូ ទៅកាន់ប្រទេសវៀតណាមនាពេលនេះ បានធ្វើឡើងឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ពិសេសតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។


លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា បើតាមកម្មវិធី នៃដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា-វៀតណាម (២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២)។


នៅក្នុងពិធីមីទ្ទិញនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នឹងមានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម មួយចំនួនទៀតទៅតាមពិធីការ នៃកាទូតផងដែរ។

អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរូបនេះ បានឲ្យដឹងទៀតថា សមាជិកគណៈប្រតិភូអមដំណើរលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅកាន់ប្រទេសវៀតណាម នាពេលនេះ រួមមាន៖ លោកស្រី ដួង វណ្ណា សមាជិកសភាមណ្ឌលស្វាយរៀង, លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ឃួន មុំ នាយករងខុទ្ទកាល័យ៕