-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Wednesday, June 15, 2022

ប្រទេសថៃស្វែងរកវិធីដើម្បីបង្កើនប្រាក់ចំណូលទេសចរណ៍

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ:ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រទេសថៃនឹងត្រូវបង្កើនការមកដល់របស់ភ្ញៀវទេសចរនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ដែលជារដូវកាលខ្ពស់ប្រចាំឆ្នាំដើម្បីឈានដល់ចំនួនគោលដៅដែលបានកំណត់ពី ៧លានទៅ ១០លាននាក់ក្នុងឆ្នាំ២០២២។

លោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ទីភ្នាក់ងារនេះបានរៀបចំថវិកាជាង ១០០លានបាត (២,៨លានដុល្លារអាម៉េរិក) ហើយនឹងស្នើទៅមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចសម្រាប់ការអនុម័តនៅក្នុងសប្តាហ៍នេះ។

អាជ្ញាធរនេះក៏នឹងពិនិត្យមើលទៅលើសំណើនៃការលើកលែងថ្លៃទិដ្ឋាការសម្រាប់ការមកដល់របស់ភ្ញៀវទេចរអន្តរជាតិ និងការពន្យារពេលសិទ្ធិទទួលបានសម្រាប់ភ្ញៀវមកពីបណ្តាប្រទេសនានាដែលមិនតម្រូវឱ្យមានទិដ្ឋាការចូលប្រទេសពី ៣០ថ្ងៃទៅ ៤៥ថ្ងៃក្នុងកំឡុងពេលឆមាសទីពីរនៃឆ្នាំនេះ រួមជាមួយនឹងការពន្យារពេលនៃកម្មវិធី Thailand Pass ។

TAT បានព្យាករថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងទ្វេដងដល់ចំនួន ២០លាននាក់ ឬ ៥០ភាគរយនៃកម្រិតកាលពីឆ្នាំ២០១៩ នៅក្នុងឆ្នាំក្រោយនេះ។

នៅក្នុងឆ្នាំ២០២៤ តួលេខនេះគួរតែកើនឡើងដល់ចំនួន ២៥-៣០លាននាក់ ខណៈដែលប្រាក់ចំណូលសរុបនឹងងើបឡើងវិញយ៉ាងពេញលេញដល់ចំនួន ៣ទ្រីលានបាត។

លោក Chattan Kunjara na Ayudhya ទេសាភិបាលរងរបស់ TAT ទទួលបន្ទុកទីផ្សារអន្តរជាតិនៅអឺរ៉ុប អាហ្រ្វិក មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក បាននិយាយកាលពីពេលថ្មីៗនេះថា TAT បានកំណត់គោលដៅទទួលភ្ញៀវទេសចរណ៍ឱ្យបានចំនួន ៤លាននាក់នៅក្នុងឆ្នាំនេះពីអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក។

TAT បានរំពឹងថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៣,២៥លាននាក់ពីតំបន់ទាំងនេះ ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ ដូចជាចំនួនជើងហោះហើរត្រង់ និងបទប្បញ្ញត្តិចូលមានភាពងាយស្រួល។

ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៣៩លាននាក់កាលពីក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន ១,៩ទ្រីលានបាត៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara