-->
​ ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199..

ផ្សាយពាណិជ្ជកម្ម
លោក​ ទេស វិបុល ចាងហ្វាងការផ្សាយ ​​​ គេហទំព័រ និសិត្សខ្មែរ មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ / ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199...>

Tuesday, June 14, 2022

សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ (ដូសទី៥) នៅវិមានរដ្ឋសភា ដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៏សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា មានតែវ៉ាក់សំាងទេ ដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល ដូចជា បីកុំបីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាទោះបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងចាក់ជូនពលរដ្ឋឡើយ ជាមួយផែនការច្បាស់លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តសុខាភិបាលដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក៕