ផ្សាយពាណិជ្ជកម្ម



 

 



នេះបើយោងតាមលិខិតប្រគល់សិទ្ធិរបស់ លោក ហង្ស ចក្រា ប្រធានស្តីទីសមាគម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

លិខិតនោះបញ្ជាក់ថា ក្នុងនាមប្រធានស្តីទីសមាគម សូមជម្រាបជូន ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាទាំងអស់ ឲ្យបានជ្រាបថា ដោយស្ថានភាពជំងឺរបស់ លោក ទេស វិបុល មានភាពប្រសើរឡើង មានលទ្ធភាពអាចបន្តដឹកនាំសមាគមបម្រើផលប្រយោជន៍សមាជិកបន្តទៀតបាន ដូច្នេះ ខ្ញុំសូមប្រគល់សិទ្ធិដឹកនាំសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជូនលោកប្រធានវិញ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។





" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 08, 2022

អ្នកនិពន្ឋ:

 



 ភ្នំពេញ៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះបទឈប់បាញ់ និងការបញ្ឈប់រាល់អំពើហិង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចបានចាត់ទុកថា ទង្វើទាំងនេះ គឺក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ (នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលចេញផ្សាយរបស់ក្រសួងការបរទេសនាយប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា)។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តមនាយឧត្តមសនីយ៍ជាន់ ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តន៍បទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ឱ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ធប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព,សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានា ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែង នៅមីយ៉ាន់ម៉ា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋ ភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣ ២០០ ០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០ ០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារ បរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ដារា


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 08, 2022

អ្នកនិពន្ឋ:

 

ឯកឧត្តម ហ៊ុន ម៉ានី ៖ ខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧ មករា) យើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកល ដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន។ សម្រាប់កម្ពុជា យើងទាំងអស់គ្នានឹងចាប់ផ្តើមឆ្នាំ២០២២នេះ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាយើង ក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងលោក នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ។ ដោយមិននិយាយពីវិស័យធំៗ ដែលក្នុងនោះរួមមាន “សន្តិសុខជាតិ” “ស្ថិរភាពនយោបាយ” “ការងើបឡើងវិញនៃសេដ្ឋកិច្ច” “កិច្ចការសង្គមសេដ្ឋកិច្ច” និងបណ្តាវិស័យផ្សេងៗទៀត ខ្ញុំសូមលើកយកទិដ្ឋភាពសុទិដ្ឋិនិយម ដែលនឹងស្តែងចេញពីព្រឹត្តិការណ៍ធំៗចំនួន ០៣ ដូចខាងក្រោម៖

១. ការរស់នៅក្នុង”គន្លងថ្មី”

តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតីនៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំនៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាន និងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។ 

២. កម្ពុជាជាប្រធានអាស៊ាន

សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថាជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។

៣. ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២

ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។

ជារួម ដូចដែលបានលើកឡើងនៅខាងដើម យើងនៅមានបញ្ហាសេសល់ច្រើនដើម្បីបន្តដោះស្រាយ មិនថាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម តែយើងមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វី ដែលដែលយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ សម្រេចបាននាពេលកន្លងមក ជាពិសេសការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ។ យើងត្រូវនៅបន្តភាពសុទិដ្ឋិនេះនៅក្នុងឆ្នាំ២០២២នេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើបានជាមួយគ្នា ទាំងអស់គ្នា ហើយមិត្តភក្តិបរទេសក៏នឹងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាននេះផងដែរ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា សម្រួលផ្សាយដោយ៖ dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 07, 2022

អ្នកនិពន្ឋ:

 


 កណ្ដាល ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។

នេះជាការលើកឡើងរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដោយវិបត្តិការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលបានអនុវត្តន៍គម្រោងអភិវឌ្ឍន៍ខេត្ត បានតែចំនួន១៨គម្រោង។ នៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាលហើយ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន ៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអាទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោង រួមមាន៖ គម្រោងក្នុងខេត្ត មានចំនួន០៦គម្រោង, ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង, ស្រុកកៀនស្វាយ មានចំនួន០៤គម្រោង, ស្រុកខ្សាច់កណ្តាល មានចំនួន០៤គម្រោង, ស្រុកកោះធំ មានចំនួន០៣គម្រោង, ស្រុកលើកដែក មានចំនួន០៣គម្រោង, ស្រុកអង្គស្នួល មានចំនួន០២គម្រោង, ស្រុកពញាឮ មានចំនួន០៥គម្រោង, ស្រុកស្អាង មានចំនួន ០៣គម្រោង, និង ក្រុងតាខ្មៅ មានចំនួន២៦គម្រោង៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 06, 2022

អ្នកនិពន្ឋ:

      

 ព្រះសីហនុ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា កិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ-ចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម របស់អង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែង របស់មន្ត្រីនៅទីចាត់ការរដ្ឋបាល និងអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ នាពេលកន្លងបានខិតខំប្រឹងប្រែងបម្រើសេវា ជូនប្រជាពលរដ្ឋ ។ ដូច្នេះយើងត្រូវ ពន្លឿនការផ្តល់សេវានេះឱ្យកាន់តែឆាប់រហ័ស ដែលអាចធ្វើទៅបាន និងបង្កើនប្រសិទ្ធភាពការផ្តល់ចរន្តសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដូចនេះមន្ត្រីរបស់យើងត្រូវទាមទារការយកចិត្តទុកដាក់បន្ថែមទៀត លើការងាររដ្ឋបាល ការងារបញ្ជូនឯកសារទៅកាន់មន្ទីរ អង្គភាពឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះការិយាល័យរបៀប ត្រូវធ្វើការត្រួតពិនិត្យឯកសារ និងការចុះលេខជូនអតិថិជនកាន់តែមានទំនុកចិត្ត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យើងជាមន្ត្រីត្រូវបំពេញការងារបម្រើប្រជាពល រដ្ឋ ដែលពួកគាត់មកស្នើសុំសេវានៅតាមច្រកចេញ-ចូលតែមួយរបស់យើង ឱ្យកាន់តែមានភាពជឿជាក់ ក្នុងការមកទទួលសេវានៅច្រកចេញ-ចូលតែមួយកាន់តែច្រើន ហើយនៅពេលខាងមុខប្រជាពលរដ្ឋមានការយល់ដឹង មកសុំសេវានៅច្រកចេញ-ចូលតែមួយរបស់យើងកាន់តែច្រើន ជួយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបន្ថែមថែមទៀតផង៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 05, 2022

អ្នកនិពន្ឋ:



កណ្តាល : ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នៅថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងស្បៀងអាហារមួយចំនួន ពីសប្បុរសជននានា រួមមាន៖ លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី និង លោកជំទាវឧកញ៉ា សួង សីខូច ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ 

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ 

ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈ ដែលខេត្តកណ្ដាលកន្លងមកបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ។ ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាបានជួយទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។ 

 ឯកឧត្ដម គង់ សោភ័ណ្ឌ បានសន្យាថា ថវិកា និងស្បៀងអាហារទាំងអស់នេះនឹងរក្សាទុកឱ្យបានត្រឹមត្រូវ និងយកទៅប្រគល់ដល់ដៃប្រជាពលរដ្ឋដែលជួបការលំបាក និងកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។ ថវិកា និង ស្បៀងអាហារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖ ទី១-លោក ហួរ ហាក់សេង ហាងគ្រឿងអលង្កាពេជ្រ ថនគឹមលី បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាម៉េរិក, ទី២-លោកជំទាវឧកញ៉ា សួង សីខូច បានចូលរួមឧបត្ថម្ភអង្ករ ៥តោន និងមី ១០០កេស ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 04, 2022



ភ្នំពេញ៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១.៥ម៉ែត្រ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕សម្រួលផ្សាយដោយ៖ dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 03, 2022


 ព្រះសីហនុ :ភ្ញៀវទេសចរដែលបានមកកម្សាន្ដសម្រាប់ឆ្លងឆ្នាំសកល២០២១-២០២២ ដោយភ្ញៀវបានបោះ តង់ នៅ តាមបណ្តោយឆ្នេរខ្សាច់ និងតាមបណ្ដាកោះនានា ក្នុងខេត្ដព្រះសីហនុ ដើម្បីរង់ចាំឆ្លង ឆ្នាំ សកល មាន ចំនួនច្រើនកុះករ ដែលសរុបចំនួន ៥២ ៧១៧ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាម របាយការណ៍ របស់ មន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ ភ្ញៀវទេសចរសរុប ៥២ ៧១៧នាក់ កើនឡើង ៤៣,០៦ភាគរយ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤៩ ០៣៥នាក់ កើនឡើង ៣៨,៩៩ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៦៨២ នាក់ កើនឡើង ១៣៤,៥២ភាគរយ ។  ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តា កោះនានា ក្នុង ខេត្តព្រះសីហនុ មានចំនួន ២ ១៤៩ នាក់ កើនឡើង ០,៤៥ភាគរយ ក្នុងនោះភ្ញៀវជាតិ មាន ចំនួន ១ ៩៧៣ នាក់ កើនឡើង ៦,៦៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់ ថយចុះ ៣៧,៨០ ។ ចំណែក ភ្ញៀវទេសចរមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួន ៥០ ៥៦៨ នាក់ កើនឡើង ៦៥,១៣ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៧ ០៦២ នាក់ កើន ឡើង ៦០,៧៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៥០៦នាក់ កើនឡើង ១៦០,៦៦ ភាគរយ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត ព្រះសីហនុ បានដាក់ចេញនូវវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរនៅតាម បណ្តោយ ឆ្នេរសមុទ្រ និងតាមទីសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេស ចរជាតិ-បរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។ 

  លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា បុណ្យ ឆ្លងឆ្នាំសកល២០២១- ២០២២ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកក់ផ្ទះសំណាក់ និង សណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុពេញទាំងអស់ ក៏ប៉ុន្តែដោយឡែក សម្រាប់ បឹងហ្គាឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ លោកប្រធានមន្ទីរបន្ដថា នៅតាមបណ្តោយឆ្នេរខ្សាច់មាត់សមុទ្រ ភ្ញៀវទេសចរបាននាំគ្នាបោះតង់ ឬក្រាលកន្ទេលពេញ ដើម្បីរង់ចាំឆ្លងឆ្នាំសកលនៅក្រុង ខេត្ត ព្រះសីហនុ ប្រ កបដោយសុវត្ថិភាព ៕






" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 02, 2022