ផ្សាយពាណិជ្ជកម្ម



 

អ្នកនិពន្ឋ:


  ភ្នំពេញៈ​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវបាន​បង្ហូត​ឡើងជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ខណៈពេល​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរន៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង​ការតាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (Travex )​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ កាន់តែ​ខិតជិត​មកដល់​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​ថា ទង់ជាតិ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវបាន​បង្ហូត​ឡើង​នៅ រង្វង់​មូល​ព្រះ​សិវ​និង​នាង​ឧមា​ភ​វ​តី​, មហាវិថី​ជំទាវ​ម៉ៅ​ត្រង់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ និង មាននៅ​លើផ្លូវ​លេខ​៧០៥​មុខ​កំពង់ផែ​។ ឯ​វេទិកា​បើក​កម្មវិធី​ធ្វើ​នៅ​ទីលាន​តេ​ជោ និង កន្លែង​តាំង​ពិ​ព័រ​ណ៌​ធ្វើ​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ តាម​កម្មវិធី​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន (NTO) កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង ការតាំង​ពី​ព័រ​ណ៌​ទេសចរណ៍ (Travex) នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២ ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ស្អាត មាន​កំពង់ផែ​អន្តរជាតិ ជា​ខេត្ត​បាន និង​កំពុងមាន​ការអភិវឌ្ឍ​ពហុ​វិស័យ​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជាតា​រា​ទើប​រះ​នៅ​ទិសនិរតី​។​
តាម​សេចក្តីជូនដំណឹង​របស់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៣ ខែមករា បានបង្ហាញ​ឱ្យឃើញថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គទូត​នានា​និង​រដ្ឋមន្ត្រី​ទេសចរន៍​អាស៊ាន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ព្រមទាំង​ក្រុមហ៊ុន​ជាតិ និង អន្តរជាតិ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​គួច ចំរើន បាន​សរសេរ​ទៀតថា​ដើម្បី​ចូលរួម​អបអរសាទរ​វេទិកា​ទេសណ៍​អាស៊ាន​លើក​ទី​៤០​ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​បាញ់​កាំជ្រួច​ចំនួន​ពីរលើក គឺ​នៅ​យប់​ថ្ងៃទី​១៨ និង​ទី​១៩ ខែមករា ឆ្នាំ​២០២២ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕​


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 15, 2022


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករានេះ។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសូមអធ្យាស្រ័យចំពោះបងប្អូនសារព័ត៌មានទាំងអស់ ដែលរយៈពេល២ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលអាក់ខានមិនបានរៀបចំពិធីជួបជុំដ៏មានសារៈសំខាន់ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំចូលសហគមន៍។

សម្តេចបានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា ក្នុងនាមប្រជាជាតិខ្មែរតែមួយ ក្នុងគោលបំណងបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នព័ត៌មានទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន និងធានាបាននូវសុខដុមនីយកម្មសង្គម រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 14, 2022

អ្នកនិពន្ឋ:

 


កណ្ដាល: ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល សហការជាមួយអង្គការ សកម្មភាពដើម្បីស្រាវជ្រាវ និង អភិវឌ្ឍន៍ (ARD) ដែលជាអ្នកផ្តល់សេវាបច្ចេកទេស នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅព្រឹកថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា លើកទី២ ។

សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង ជូនដល់សហគមន៍កសិកម្ម អ្នកផលិតអាជីវករខ្នាតតូច និង មធ្យម និង ស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានឱ្យពួកគាត់បានយល់ដឹងអំពីដំណើរការជ្រើសរើសអ្នកទទួលផល លក្ខខណ្ឌចូលរួមដំណើរការ នៃការដាក់សំណើ និង ផែនការ ពិពិធកម្មកសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានពីគម្រោង ពិពិធកម្មកសិកម្មកម្ពុជា រួមមាន ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ។

លោក ហ៊ សុផល អនុប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរបំផុត សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នាដើម្បី ទទួលបានព័ត៌មានលម្អិតអំពីគម្រោង និងឱកាសទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងកម្ចីហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលបានចូលរួមសហការជាមួយគម្រោង។ ថវិកាទាំងនេះអាចទទួលបាន លុះត្រាតែសហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្មខ្នាតតូច និងមធ្យម បំពេញតាមលក្ខខណ្ឌតម្រូវនានារបស់គម្រោង និងមានសមត្ថភាពគ្រប់គ្រា ន់ដើម្បីរៀបចំសំណើពិពិធកម្មកសិកម្ម និងសំណើធុរកិច្ចកសិកម្ម ។ ជាពិសេសទាំងក្រុមហ៊ុន និងសហគមន៍ទាំងអស់ ត្រូវតែមានការចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ សហគមន៍កសិកម្ម និងក្រុមហ៊ុនណាដែលបានចុះបញ្ជីជាផ្លូវការ សូមសហការរួមគ្នាចងក្រងជាបណ្តាញអាជីវកម្ម និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីរៀបចំសំណើពិពិធកម្ម និងសំណើធុរកិច្ចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការគាំទ្រហិរញ្ញវត្ថុ ជាជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ចំនួន៤០ភាគរយ នៃទុនវិនិយោគសរុប និងមានលទ្ធភាពទទួលបានការគាំទ្រឥណទាន(កម្ចី)បន្ថែមចំនួនរហូតដល់ ៦០ភាគរយ ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលសហការជាមួយគម្រោងនេះផងដែរ។

ក្នុងសិក្ខាសាលានាដែរ លោក កើត កិត្តិនាថ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា គឺជាប្រភេទគម្រោងថ្មីមួយ និងមានលក្ខណៈប្លែកពីគម្រោងផ្សេងៗ របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាឱកាសមួយថ្មី សម្រាប់សហគមន៍កសិកម្ម ក្រុមផលិត និងក្រុមហ៊ុនធុរកិច្ចកសិកម្ម ដែលមានបំណងចង់ពង្រីក និងកែលម្អអាជីវកម្ម ឬមុខរបរដែលមានស្រាប់ ឬបង្កើតមុខរបរថ្មី ដែលមានសក្តានុពលទីផ្សារក្នុងស្រុក និងការនាំចេញ។ គម្រោង ពិពិធកសិកម្មនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានថវិកាសរុប ១០១,១៧លានដុល្លារអាម៉េ រិក ដែលក្នុងនោះពីធនាគារពិភពលោកចំនួន ៩១,៦៧ លានដុល្លារអាម៉េរិក និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍សកម្មភាពក្នុងខេត្ត-ក្រុងគោលដៅចំនួន១៣ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញ។

គួររម្លឹកដែរថា បន្ទាប់ពីការផ្សព្វផ្សាយគម្រោងកាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានសំណើ ពិពិធកម្មកសិកម្ម ចំនួនជាង៥០សំណើ ជាលទ្ធផល ផែនការពិពិធកម្មកសិកម្មចំនួន ០៧ ត្រូវបានគណៈកម្មការវាយតម្លៃ និងគណៈកម្មការពិគ្រោះ និងអនុម័ត បានសម្រេចអនុម័តជាផ្លូវការ ដើម្បីឱ្យទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមលើទុនវិនិយោគ ចំនួន៤០ភាគរយ នៃថវិកាស្នើសុំសរុបរបស់ផែនការពិពិធកម្មរបស់សហគមន៍ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 13, 2022

អ្នកនិពន្ឋ:


 កណ្ដាល ៖​ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងដើម្បីដាក់ផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងលើវិធានការបង្ក្រាប និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ចំពោះបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្តាក្រុង ស្រុក ទាំងអស់ក្នុងខេត្តកណ្តាល។ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលប្រចាំឆ្នាំ នៅព្រឹកថ្ងៃ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធនានា។ 

 ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពល រដ្ឋមានជំនឿទុកចិត្តមកលើតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈទទួលខុសត្រូវខ្ពស់ ក្នុងការងារដែលថ្នាក់លើប្រគល់ជូន ។

 ត្រូវគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជាប្រចាំដើម្បីប្រសិទ្ធភាពការងារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុកទាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរកើនឡើងទ្វេដង ។

 ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលនៅសេសសល់កន្លងមក ឱ្យបានឆាប់រហ័ស និងទទួលយកសំណូមពរផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តន៍តាមសារាចររបស់រាជរដ្ឋាភិបាលលេខ០១សរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូ វីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាកខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារ៉ា


" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 12, 2022

 


នៅព្រឹកមិញនេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានអនុញ្ញាតអោយលោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានជួបសម្តែងការគួរសមនិងរាយការណ៍ពីស្ថានភាពអ្នកសារព័ត៌មាន

កំពុងមានបញ្ហាថ្មីៗនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ជុំវិញគម្រោងបេីកវគ្គបណ្តុះបណ្តាលនាពេលខាងមុខរបស់សមាគមគឺជារឿងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង។

ឯកឧត្តមបានរំលឹកថាសមាគមត្រូវជួយដល់អ្នកសារព័ត៌មាន

ដែលកំពុងមានបញ្ហាផង។

លោក ទេស វិបុល បានលេីកឡេីងថា សមាគមលោកនឹងបន្តជួយអ្នកកាសែតដោយគ្មានការរេីសអេីងឡេីយ ដូចលោកបានធេី្វកនលងមកដែរ៕

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 11, 2022

អ្នកនិពន្ឋ:

  


កណ្តាល៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីលោក លោកស្រីអភិបារងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា សម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត។ ត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងធ្វើការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកណ្តាល សំដៅខិតខំបម្រើជូនប្រជាជននៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជូនពួកគាត់ កុំឱ្យមានការយឺតយ៉ាវឱ្យសោះ។ ពោលគឺយើងមិនត្រូវទុកឱ្យរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូរបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ស្ដាប់រាល់សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សារៀនសូត្រ និងអនុវត្តន៍តាមឱ្យស្របទៅនឹងទិសដៅការងាររបស់ខ្លួន ដើម្បីទទួលបានវឌ្ឍនភាពការងារ កាន់តែល្អប្រសើរឡើងផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងកម្មវិធី ODF ការប្រើប្រាស់បង្គន់អនាម័យក្នុងខេត្តកណ្ដាល គឺមានស្រុកចំនួន៧ហើយ ដែលអនុវត្តកម្មវិធីនេះបានជោគជ័យ នៅសល់ក្រុង-ស្រុកចំនួន ៤ទៀតប៉ុណ្ណោះដែលត្រៀមនឹងបញ្ចប់កម្មវិធីODF នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។ ដែលអាចបញ្ជាក់បានថា ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនឹងមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះទាំងអស់ អាចឈានទៅបញ្ឈប់ទាំង ស្រុងនូវការបន្ទោបង់ពាសវាលពាសកាលតទៅទៀត៕ ដោយ ណយ នឿន (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល ) សម្រួលផ្សាយដោយ៖ ដារ៉ា





" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 11, 2022

អ្នកនិពន្ឋ:



     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២២នេះ បានអញ្ជើ ញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយឯកឧត្តមមិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានប្រកាសបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៥ខែ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែ កញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានអភិវឌ្ឍផ្លូវការពីរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋា ភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

     ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ឱ្យដឹងថា

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

    កំណាត់ផ្លូវពីបាត់ដំបងទៅក្រុងសិរីសោភ័ណ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាកំណាត់ ផ្លូវទី១ ក្នុងចំណោមកំណាត់ផ្លូវទាំង៣ នៃគម្រោងធ្វើឱ្យប្រសើរឡើង វិញផ្លូវជាតិលេខ៥ ចាប់ផ្តើមពីព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។

    ឯកឧត្តមស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា កំណាត់ផ្លូវទាំង៣នេះរួមមាន៖ កំណាត់ទី១ ស្ថិតនៅភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ បានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០%, កំណាត់ទី២ ស្ថិតភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង ១៣៥,២៥គីឡូម៉ែត្រ សាងសង់សម្រេចបានប្រមាណ៦៤% គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ និងកំណាត់ទី៣ ស្ថិតនៅភាគកណ្តា ល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយ ប៉ែត) មានប្រវែង ១៤៦,០៤គីឡូម៉ែត្រ ដែលកំណាត់ធ្លាម្អម-បាត់ដំបង សម្រេចបានប្រមាណ ៥៥% និងកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

  កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ។

  កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ) ក្នុងនោះ សាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន ១០កន្លែង (លើផ្លូវមេ)។ គម្រោងនេះ បានរួម បញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦ កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣ កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ផ្លូវ ជាតិលេខ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្ត បាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា -ថៃ) ដោយឆ្លងកាត់ខេត្តចំនួន៥ រួមមាន៖ ខេត្ត កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ នេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាង កក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គដែរ ៕

" សូមអានបន្ត " ចេញផ្សាយថ្ងៃ: January 10, 2022